ជីវិតនិងសង្គម​

អ្នក​ជំនាញ​អាមេរិក​បើក​សិក្ខា​សាលា​វាយ​តម្លៃ​​ភាសា​អង់គ្លេស ​

ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានសង្គម ដោយ meysoklim កាលពី 9 hours ago

អ្នកជំនាញ​អាមេរិក​មាន​ឈ្មោះ​ល្បី​ខាង ​​វាយ​តម្លៃ​ផ្នែក​ភាសា​អង់គ្លេស​​នឹង​​បើក​សិក្ខាសាលា​​​​​វាយ​តម្លៃ​ ភាសាអង់គ្លេស​ នៅ​វិទ្យាស្ថាន​ភាសា​បរទេស​​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ចាប់​ពី​ថ្ងៃ​ទី​ ៦ ​​ដល់​ទី​ ៧​ ខែ​មេសា​​ខាង​មុខ​នេះ។​

បណ្ឌិត​ Christine Coombe ​​នឹង​​បើក​​សិក្ខា​សាលា​មួយ​ស្តីពី ​“មូលដ្ឋាន​គ្រឹះ​នៃ​ការ​វាយ​តម្លៃ​ផ្នែក​ភាសា​អង់គ្លេស​” សម្រាប់​​គ្រូ​ជន​ជាតិ​ខ្មែរ​ ​និង​ជន​ជាតិ​បរទេស​ ដែល​បង្រៀន​ភាសា​អង់គ្លេស​ ​គ្រូ​បង្គោល​ និង​អ្នក​គ្រប់​គ្រង​សាលា​ ​​ជាង ​១០០​ នាក់។

សិក្ខា​កាម​នឹង​បាន​​ទទួល​​គំនិត​សំខាន់ៗ​ នៃ​ការ​វាយ​តម្លៃ​ភាសា​ ហើយ ​ទទួល​បាន​ឱកាស​ក្នុង​ការ​យក​ទ្រឹស្ដី​ទៅ​អនុវត្ត​។ ប្រធានបទ​ពិភាក្សា​រួម​មាន​ ការ​​ធ្វើតេស្ត​សាកល្បង​ ​ការ​សរសេរ​សំណួរ​ប្រលង​​ឲ្យ​បាន​ត្រឹម​ត្រូវ ​និង​ការ​វាយ​តម្លៃ​ជំនាញ​គន្លឹះ​​ទាំង ៤ ​ក្នុងភាសា ​គឺ​ការ​និយាយ​ ​អាន ​ស្តាប់​ និង​សរសេរ​។​