Reading Passages

1. នាយករដ្ឋមន្ត្រី   ហ៊ុន-សែន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ หรือ สมเด็จอัครมหาเสนาบดีเดโช ฮุน เซน

លោក ហ៊ុន សែន បច្ចុប្បន្នជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ​លោកមានគោរម​ងារជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ហើយបច្ចុប្បន្ន ហើយ​លោក​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ ជួរគណបក្សប្រជាជនកម្ពុជាផងដែរ កាលពីឆ្នាំ១៩៧៩​ លោក​បាន​ដឹក​នាំ​ទ័ពដែល​មាន​ការ​ចូល​រួមពីទ័ព​ភាគីប្រទេស​វៀតណាម​ដើម្បី​ ផ្តួល​រលំ​របប​ខ្មែរក្រហម។លោកក៏ជា​សមាជិក​ទាហានខ្មែរក្រហម ដែល​បាន​រត់​គេច​ទៅ​ប្រទេស​វៀតណាម មុន​ឆ្នាំ១៩៧៩ ហើយ​បាន​ទាក់ទង​បញ្ជាទ័ព​ប្រទេស​វៀតណាម ដើម្បី​​វាយ​​បក​​រំលំ​​ខ្មែរក្រហម​វិញ។​ ហើយ​ចាប់​ពី​ពេល​នោះ​មក​គាត់​ក៏​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ ឥទ្ធិពលនិងកេរ្ត៏ឈ្មោះល្បីល្បាញ។ គេថា​ ហ៊ុន សែន ជា​កូន​យួន​ព្រោះ​មាន​ឈ្មោះ​ថា​ មាយភុក មាន​ ២ ន័យ

    ១. បាន​សុខសាន្ត​ជា​រហូត

    ២. មាយ មាន​ន័យ​ថា​លុក ភុក​មាន​ន័យ​ថា​សុខ ឬ​ស័ក្ក មាន​ន័យ​ថា​លុក​ជាតិ​ដើម្បី​សុខ ម៉្យាង​ទៀត​នៅ​ស្រុក​ចិន​ពី​ដើម គេ​ប្រើ​ពាក្យ​ ភុក​ សម្រាប់​ហៅ​អ្នក​បម្រើ មាន​ន័យ​ថា អាច​ជឿ​បាន ។ មិន​ដឹង​យួន​ដាក់​ឈ្មោះ​លោក​ហ៊ុន សែន ​មាន​ន័យ​យ៉ាង​ម៉េច​ដែរ

2. ខេត្តសៀមរាប

ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យ​នៃប្រទេស ក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្ត​តាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

3. ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ជាខេត្តមួយនៃ ប្រទេសកម្ពុជា។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងកំពង់ធំ​ ដែលជាទីក្រុងមួយ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយនៃច្រាំង ស្ទឹងសែន ។កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤គីឡូម៉ែតការេ ហើយបែងចែកជា៨ក្រុង/ស្រុក ៨១ឃុំ/សង្កាត់ និង ៧៣៤ភូមិ[១]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅ ប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សំរាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវាបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់ ។ ជាពិសេសនៅពេលបានទៅកំសាន្តហើយៗបានស្នាក់នៅ១យប់ឬពីរយប់ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន ។ នោះគឺ ផ្ទះស្នាក់ Homestay របស់សហគមន៍នៅទីនោះ។​ ទំនាក់ទំនងទូរស័ព្ទ ០៧៨ ៣២៨ ៣៣៣ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយះផ្លូវជាតិលេខ៦៤ ដែលមានចំងាយ ១២៦ គីឡូម៉ែត។

4. ព្រះរាជាណាចក្រកម្ពុជា or พระราชอาณาจักรกัมพูชา

ព្រះរាជាណាចក្រកម្ពុជា រឺកម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) បានស្គាល់ជាផ្លូវការថាព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិន រឺឧបទ្វីបឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍។ ជាមួយផ្ទៃដីរួមសរុប ១៨១០៣៥សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ វាមានព្រំដែនជាប់ថៃនៅខាងលិចឆៀងខាងជើង លាវខាងកើតឆៀងខាងជើង វៀតណាមនៅខាងកើត និងឈូងសមុទ្រថៃនៅខាងលិចឆៀងខាងត្បូង។

មានប្រជាជនជាង១៤,៨ លាននាក់ កម្ពុជាគឺប្រទេសដែលមានប្រជាជនច្រើនបំផុតទី៦៨ក្នុងពិភពលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវកាន់ដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមានយួន ចិនហាន ចាម និងកុលសម្ព័ន្ធភ្នំ៣០ផ្សេងៗទៀត។[៦] រាជធានីនិងទីក្រុងធំបំផុតគឺភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃកម្ពុជា។ ព្រះរាជាណាចក្រនេះជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានព្រះនរោត្តម-សីហមុនី ក្សត្រមួយអង្គដែលបានជ្រើសដោយក្រុមប្រឹក្សារាជបល្ល័ង្ក ជាប្រមុខរដ្ឋ។ ប្រមុខរដ្ឋាភិបាលគឺហ៊ុន-សែន ដែលលោកថ្មីៗនេះគឺជាមេដឹកនាំដែលបម្រើការយូរបំផុត នៅអាស៊ីអាគ្នេយ៍និងបានដឹកនាំកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំហើយ។

នៅឆ្នាំ៨០២នៃគ.ស. ព្រះបាទជ័យវរ្ម័នទី២បានប្រកាសព្រះអង្គឯងជាព្រះមហាក្សត្រ ដែលកត់សម្គាល់ការចាប់ផ្ដើមនៃអធិរាជាណាចក្រខ្មែរ ដែលបានរុងរឿងអស់ជាង៦០០ឆ្នាំ និងអនុញ្ញាតឱ្យព្រះមហាក្សត្រសោយរាជ្យបន្តបន្ទាប់ត្រួតត្រាភាគច្រើននៃអាស៊ីអាគ្នេយ៍ និងប្រមែប្រមូលអំណាច និងភោគទ្រព្យដ៏ច្រើនលើសលប់។ ព្រះរាជាណាចក្រឥណ្ឌានីយកម្មនេះបានសាងប្រាសាទបូជនីយដ្ឋាននានាដូចជាអង្គរវត្ត និងបានធ្វើឱ្យងាយស្រួលនូវការផ្សព្វផ្សាយព្រហ្មញ្ញសាសនា ក្រោយមកព្រះពុទ្ធសាសនាទៅដល់ភាគច្រើននៃអាស៊ីអាគ្នេយ៍។ បន្ទាប់ពីការធ្លាក់ចុះអង្គរទៅអយុធ្យានៅសតវត្សទី១៥

5.  វៀតណាម

ប្រទេសវៀតណាម ជាប្រទេសនៅអាស៊ីអាគ្នេយ៏ ហៅនៅភាសាវៀតណាម Việt Nam និង នៅភាសាខ្មែរ ជា ប្រទេសយូន តែមានមនុស្សមួយចំនួន គិតថាពាក្យយួននេះជាពាក្យដែលសំដៅដល់ការរើសអើងក្នុងន័យអាក្រក់ទៅវិញ។[១]

ប្រទេសវៀតណាមមានព្រំដែនជាប់ជាមួយ សាធារណរដ្ឋប្រជាមានិតចិន នៅខាងជីង ជាប់ជាមួយប្រទេស ឡាវ នឹង ប៉ែកខាងលិចជាប់នឹងព្រះរាជាណាចក្រកម្ពុជា ។ ប្រទេសវៀតណាម មានប្រជាជនប្រមាណ៨០លាននាក់ ។ ​រដ្ឋធានីគឺ ទីក្រុងហាណូយ ហើយទីក្រុងដ៏សំខាន់មួយទៀតគឺ ទីក្រុងហូជីមីញ ឬ ទីក្រុងសៃហ្កន (ទីក្រុងព្រៃនគរ) ស្ថិតនៅប៉ែក ខាងត្បូងនៃប្រទេស។

​6. សម្លាប់​ប្រពន្ធ​នៅ​​សៀមរាប ​រត់​គេច​ទៅ​ស្រុក​ថៃ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​ធ្លាយ​រឿង​ឃាត​កម្ម​មួយ​នៅ​ខេត្ត​កណ្តាល​

ខេត្តកោះកុង ៖ ​ថ្ងៃ​ទី​២៥ មីនា ​២០១៣ ​កម្លាំង​​ការិយា​ល័យ​កណ្តាល​នគរបាល​យុត្តិ​ធម៌​​នៃស្នងការ​​ដ្ឋាន​នគរបាល​ ខេត្ត​កោះ​កុង ​បាន​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​នគរបាល​ភូមិន្ទ​ថៃ ​ចាប់​ខ្លួន​​ជនសង្ស័យ​​ម្នាក់​ឈ្មោះ​លុន វែង ភេទប្រុស អាយុ​២៩​ឆ្នាំ ​តាម​រយៈ​ការ​ផ្តល់​អត្ត​សញ្ញាណ និង​រូប​ថត​ជនសង្ស័យ​ជា​មុន​ទៅ​ឱ្យ​សមត្ថ​កិច្ច​ថៃ​ដែល​ជនសង្ស័យ​រូប​នេះ​ បាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​ទៅលើ​ប្រពន្ធ​របស់ខ្លួន ដោយយក​ដុំ​ថ្ម​វាយ​បែក​ក្បាល​ពីខាង​ក្រោយ​ កាលពីថ្ងៃទី២៣ តុលា ២០១២ ​នៅក្នុង​ក្រុង​សៀមរាប រួច​រត់​គេច​ខ្លួន​​ទៅ​នៅ​​ស្រុក​​ថៃ គឺលាក់ខ្លួន​​ក្នុងឃុំ​ខ្លងស្រុន ស្រុក​ខ្លង​យ៉ៃ ខេត្តត្រាត ។ លុះ​​ដល់​ថ្ងៃទី២៥ មីនា ២០១៣ ​ថ្មីនេះ ទើប​សមត្ថកិច្ចថៃចាប់​​ខ្លួនជនសង្ស័យ​រូប​នេះបាន​រួច​កម្លាំង​កណ្តាល​នគរបាល ​យុត្តិធម៌​ខេត្ត​កោះ​កុង​ទៅ​នាំខ្លួន​យក​មក ។

លោកវរសេនីយ៍​ទោ ឃឹម សាណេ ស្នងការ​រង​ទទួល​ផែន​ព្រហ្ម​ទណ្ឌ​បាន​​បញ្ជាក់ថា ​តាមការ​សហការ​រវាង​កម្លាំង​នគរបាល​​ខេត្ត​កោះ​កុង និង​កម្លាំង​នគរបាល​ខេត្ត​សៀមរាប រួម​នឹង​កម្លាំង​​នគរបាល​ភូមិន្ទ​ថៃ​យើងដឹងថា ជនសង្ស័យ​រូប​នេះ (លុន វែង) បាន​ប្រព្រឹត្ត​អំពើ​ឃាត​កម្ម​​ចំនួន​២​លើក ។ ​លើក​ទី១ ​កាលពីថ្ងៃទី​១១ សីហា ២០០៥ នៅភូមិ​រកា ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល​ លើក​ទី​២ បន្ទាប់ពីគេច​ខ្លួនពីខេត្ត​កណ្តាល​មក​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប នៅថ្ងៃទី​២៣ តុលា ២០១២ ​ឈ្មោះ​លុន វែង បាន​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ រួច​រត់​គេច​ខ្លួនទៅ​ស្រុក​​ថៃ រហូតដល់​ថ្ងៃ​​ចាប់​ខ្លួន​បាន​តែម្តង ៕

7. បុរស​ម្នាក់​​បណ្តើរ​កង់​ធ្លាក់​​លូ​បាក់​.កស្លាប់​

ខេត្ត​កំពង់ឆ្នាំង ៖ បុរសម្នាក់​​បាន​ស្លាប់​​បាត់​បង់​ជីវិត​ ខណៈ​​ដែល​បណ្តើរ​កង់​ទៅ​លេង​ផ្ទះ​កូន​ ហើយ​បាន​ធ្លាក់​​ចូល​លូ​ទឹក​ជម្រៅ​ជាង​១​ម៉ែត្រ ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​​​​ថ្ងៃទី​​១៤ វិច្ឆិកា នៅ​តាម​ផ្លូវ​លំ ស្ថិតក្នុង​​ភូមិ​សន្ទូច ឃុំ​ថ្មី​ ស្រុក​រលា​ប្អៀរ ។ នេះជា​លើក​ទី​២ ហើយ​ក្នុង​ខេត្ត​កំពង់​​ឆ្នាំង ​ដែល​មាន​អ្នក​ជិះ​​ និង​បណ្តើរ​កង់​ធ្លាក់​លូ​ទឹក​ស្លាប់​​ក្នុង​ខែ​វិច្ឆិកា ។

ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹងថា ជនរងគ្រោះ​​​ឈ្មោះ​ស៊ីម ភឿន ​អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​​ជិត​កន្លែង​កើតហេតុ ។ ប្រភព​ដដែល​​បន្ត​ថា មុន​ពេល​កើត​​ហេតុ​ជន​រងគ្រោះ​​បាន​​ជិះ​កង់​​ទៅ​លេង​ផ្ទះ​កូន​ដែល​មាន​ទី​ លំនៅភូមិ-ឃុំ​ជា​មួយ​គ្នា ប៉ុន្តែ​​ពេល​ជិះ​ដល់​ពាក់​កណ្តាល​​ផ្លូវ ដោយ​​​យប់​ងងឹត​បុរស​រងគ្រោះ​ក៏​បាន​​ចុះ​បណ្តើរ​កង់​ ។ ពេល​កំពុង​បណ្តើរ​កង់​​នោះ​​មាន​បុរស​ឈ្មោះ​ជា រ៉េត ​បាន​ឃើញ​បុរស​រងគ្រោះ​កំពុង​​បណ្តើរ​កង់​ទាំង​យប់​​ងងឹត​បែប​នេះ​​ក៏ស្រែក​ សួរ «អ៊ំ​ទៅណា» គាត់​បាន​ឆ្លើយ​ថា ទៅ​លេង​កូន គ្រាន់តែឆ្លើយ​ផុតមាត់​បែប​នេះ ស្រាប់​តែ​ឮ​​ព្រូស​ ពេល​នោះ​ប្រជា​ពល​​រដ្ឋ​ដែល​​នៅក្បែរ​បាន​នាំគ្នា​មក​មើល ឃើញ​ជនរងគ្រោះ​ធ្លាក់​ចូល​លូ​ទឹក​បាក់.ក​ស្លាប់​​តែម្តង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕