Text 4

អ្នកនេសាទ​ ​ប្រទះឃើញ​សាកសព​​មនុស្ស​ម្នាក់​ស្លាប់​​អណ្តែត​ទឹក​​ក្នុង​បឹង​កំប្លោក

ភ្នំពេញ​៖​សាកសព​មនុស្ស អណ្តែត​ទឹក​នៅក្នុង​នៅក្នុង​បឹង​កំប្លោក​មួយ ត្រូវបាន​អ្នកនេសាទ​ត្រី​ម្នាក់​ប្រទះឃើញ​ហើយ​បាន​រាយការណ៍​ជូន​ដល់​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រៃ​ស​។​ហេតុការណ៍​គួរ​ឲ្យ​ ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​១​នាទី​ថៃ្ង​ទី​២៥​ ខែមីនា​ឆ្នាំ​២០១៣​ក្នុង​បឹង​កំប្លោក​មួយកន្លែង ក្នុងព្រៃ​ដាច់ស្រយាល​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រការ​សង្កាត់​ព្រៃ​ស ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ ​ភ្លាមនោះ ដោយមាន​សេចក្តីរាយការណ៍​ពី​អ្នកនេសាទ​ត្រី​ជូន​ទៅដល់​សមត្ថកិច្ច​ថា​មាន​ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅក្រោម​កំប្លោក​ក្នុង​បឹង​ខាងលើ​សមត្ថកិច្ច​នគរ​ បាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​យឹម​សារ៉ាន់​អធិការនគរបាល​ខណ្ឌ​ដង្កោ​លោក​ប៉ុ ​ស​ថុ​ន​អធិការរង​ទទួលបន្ទុក​ផែន​សន្តិសុខ​រួមទាំង​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល ​ព្រៃ​សបាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យមើល​សាកសព​។​ ​

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា​៖​មុនពេល​កើតហេតុ​បុរស​ម្នាក់​ឈ្មោះ​ទិ​ ត្យ​អាយុ​៣២​ឆ្នាំ​ជា​កម្មករសំណង់​ទី​២​ឈ្មោះ​ម៉ន់​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ​មុខរបរ​ជាជាង​លាបថ្នាំ​ទី​៣​មិន​ស្គាល់ឈ្មោះ​បាននាំគ្នា​មករក​ត្រី​ដោយបាន​ ប្រើ​ឧបករណ៍​ស្បៃ​មុង​អូស​ត្រី​ក្នុង​កំប្លោក​លុះ​បាន​មកដល់​កន្លែង​ខាងជើង​ កសិដ្ឋាន​ចិញ្ចឹម​ត្រី​ក៏​នាំគ្នា​អូស​កៀ​កំប្លោក​ដែលមាន​គ្នា​ចំនួន​៤​នាក់ ​ដង​បាន​ត្រី​កំភ្លាញ​ចំនួន​កន្លះ​គីឡូ​ក៏​នាំគ្នា​ឈប់​អូស​ហើយ​បាន​ដើរមក​ ទិស​ខាងជើង​ដើម្បី​រក​ផ្លូវ​ឆ្លងទៅ​បុរី​វិញ​រហូតមកដល់​ម៉ោង​១៣​និង​១​នាទី​ ក៏បាន​មកដល់​ចំណុច​ខាងលើ​ក៏​ឃើញ​កំប្លោក​ងាប់​គរ​ហាក់ដូច​ជាមាន​ផ្លូវ​ ដើរកាត់​។​

ហើយ​ពួកគេ​ក៏​បបួលគ្នា​ដើរ​ឆ្លង​ទៅដល់​កណ្តាល​អូរ​មាន​ធំ​ក្លិនស្អុយ​ពួកគេ​ ក៏បាន​សម្លឹង​រកមើល​ពេលនោះ​ឈ្មោះ​ទិ​ត្យ​ក៏​ក្រឡេកឃើញ​មុនគេ​ហើយ​គាត់​ សន្និដ្ឋានថា​ជា​ជើងគោ​ហើយ​គាត់​បាន​ប្រើ​បុរស​ម្នាក់ទៀត​ឲ្យ​ទៅយក​ឈើ​ទៅបុក ​កំប្លោក​ចេញ​ដើម្បី​ពិនិត្យមើល​ស្រាប់តែ​ឃើញ​ជើងខោ​ពណ៌​ខ្មៅ​និង​អាវ​ពណ៌​ ខៀវ​ទើប​ដឹក​ថា​ជា​សាកសព​មនុស្ស​បន្ទាប់មក​ពួកគាត់​បាននាំគ្នា​រាយការណ៍​ជូន ​មក​សមត្ថកិច្ច​នគរបាល​។​លោក​យឹម​សារ៉ាន់​អធិការនគរបាល​ខណ្ឌ​ដង្កោ​បាន​ ប្រាប់​សារព័ត៌មាន​វិ​ទ្យ​សាស្ត្រ​ខ្មែរ​ឲ្យ​ដឹងថា​ជា​ជំហាន​ដំបូង​នេះ​ សមត្ថកិច្ច​របស់​យើង​នៅ​មិនទាន់​សន្និដ្ឋានបាន​នៅឡើយ​ថា សាកសព​ដែល​បាន​ស្លាប់​នេះ​ប្រុស​រឺ​ស្រី​នៅឡើយ​នោះទេ​ព្រោះ​សាកសព​នោះ​រលួយ​ ស្អុយ​ស្ទើរ​មើល​ពុំ​យល់​នៅពេលនេះ​សមត្ថកិច្ច​របស់លោក​នឹង​កម្លាំង​ជំនាញ​ ផ្នែក​កោសល​វិ​ច្ច័​យ​នគរបាល​រាជធានី​ភ្នំពេញ​កំពុងតែធ្វើការ​យ៉ាង​ យកចិត្តទុកដាក់​មិនទាន់​ដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ករណី​ណាមួយ​នៅឡើយ​ទេ ​៕

- See more at: http://www.popzone.asia/?news=1653#sthash.OV6yAmi2.dpuf