Text 1

តម្លៃ​ស្រូវ​ផ្កា​ម្លិះ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​មាន​ការ​​ប្រែប្រួល

តម្លៃ​ ស្រូវ​ផ្កាម្លិះ​ក្នុង រដូវ​ប្រមូល​ផល​ក្នុង​ខែ​វិច្ឆិកា​នេះ​បាន​ធ្លាក់ចុះ​បន្ទាប់ពី​បាន​ហក់ ឡើង​ពី​ពាក់កណ្តាល​ខែ​​តុលា​។ ​តម្លៃ ស្រូវ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ​ដល់ពេលនេះ​គឺ​១៣៦០​រៀល​ក្នុង​មួយ​ គីឡូក្រាម ធ្លាក់​ចុះ​​ពី​​តម្លៃ​១៥០០​រៀល​កាលពី​ពាក់កណ្តាល​ខែ​តុលា​។​ ស្រូវ​ផ្កាម្លិះ​ជា​ស្រូវ​ដែល​មាន​តម្រូវការ​ខ្ពស់​សម្រាប់​កែ​ច្នៃ​​ជា​ អង្ករ នាំ​ចេញ​ហើយ​ការធ្លាក់​ថ្លៃ​នៅពេល​នេះ​ដោយសារ​តែ​ប្រជាកសិករ​ប្រមូល​ផល ច្រើន​។ លោក​​លឹម​​ប៊ុនហេង ប្រធាន​សមាគម​អ្នក​នាំ​អង្ករ​ចេញ​និង​ជា ប្រធាន​ក្រុមហ៊ុន​ឡូ​រ៉ង់​ដែល មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​និង​កែច្នៃ​អង្ករ នៅ​ខេត្ត​បាត់ដំបង​សម្រាប់​នាំ​អង្ករ​ចេញ​និយាយថា​តម្លៃ​ស្រូវ​ផ្កា ម្លិះ​ទិញ​ចូល​បាន​ឡើង​ខ្ពស់​រហូត​១៥០០​រៀល​កាលពី​ពាក់កណ្តាល​ខែ​តុលា តែ​តម្លៃ​នេះ​បាន​ធ្លាក់ចុះ​មក​វិញ​នៅ​ត្រឹម​​១៣៦០​រៀល​នាពេល​បច្ចុប្បន្ន​ នេះ​។

លោក​បន្ត​ថា​តម្លៃ​ស្រូវ​ផ្កាម្លិះ​បាន​ហក់​ឡើង​នៅ​ពាក់ កណ្តាល​ខែ​តុលា​​នោះ​បណ្តាល​មក​ពី​ការប្រមូល​ផល​មិន​ទាន់​មាន​ច្រើន​ខណៈ តម្រូវការ​ពី​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មាន​​ច្រើន​សម្រាប់​ផលិត​អង្ករ នាំ​ចេញ​ប៉ុ​ន្តែ​មកដល់ពេលនេះ​ប្រជាកសិករ​ច្រើន​បាន​និង​កំពុង​ប្រមូល​ផល ដែល​​ជា​កក្តា​ជំរុញ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ព្រោះ​ការផ្គត់ផ្គង់​មាន ច្រើន​។ ​លោក​ថ្លែងថា​៖ «​តម្លៃ​ទិញ​ខ្ពស់​កាលពី​ពេល​នោះ​ព្រោះ​យើង​ចង់​ទិញ​យក​មក​កែច្នៃ​ដើម្បី នាំចេញ​ទៅ​កាន់​ទីផ្សារ​»​​។ ​លោក​បាន​លើក​ឡើង​​ថា​ ក្នុង​ខែ​វិច្ឆិកា​នេះ​ក្រុមហ៊ុន​លោក​គ្រោង​នាំ​អង្ករ​ចេញ​ចំនួន​១​ពាន់​តោន ​ទៅ​ប្រទេស​​​សិង្ហ​បុរី​ និង​ទីផ្សារ​ប្រទេស​ម៉ាឡេស៊ី​។​ក្រៅពី​នោះ​ក៏​មាន​ផែនការ​នាំចេញ​ទៅ​កាន់​ទី ​ផ្សារ​អឺរ៉ុប​ជិត​៤០០​​តោន​​ដែរ​តែ​វា​ជា​ប្រភេទ​អង្ករ​អ៊ី​អ៊ែរ​។​

កាលពាក់កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ស្រូវ​ផ្កាម្លិះ​មានតម្លៃ​១៣៥០​រៀល ក្នុង​មួយ​គីឡូក្រាម​។ លោក​សេនរិ​ទ្ធ​ប្រធាន​សមាគ​មរោង​ម៉ាស៊ីនកិ​ន​ស្រូវ ខេត្តសៀមរាប​បាន​បញ្ជាក់​ប្រាប់ ផ​ប​ហ្សូ​ន អាស៊ី​ថា​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ក្រអូប​បាន​កើន ឡើង​តែ​តម្លៃ​ស្រូវ​ហាក់​មិន​មាន​ការប្រែប្រួល​គួរឱ្យ​កត់សម្គាល់​ទេ នៅ ខេត្តសៀមរាប​។​លោក​បន្ត​ថា​តម្លៃ​ស្រូវ​ផ្កាម្លិះ​ដែល​ទើប​ប្រមូល​ផល មាន​ខុសៗ​គ្នា​នៅ​ពេល​នេះ​ពោល​គឺ​១៣៦០​រៀល​ទៅ​១៣៨០​រៀល​សម្រាប់​ពូជស្រូវ​ ផ្កាម្លិះ​ដែល​មិនសូវ​សុទ្ធ​ល្អ តែ​សម្រាប់​ពូជស្រូវ​ផ្កាម្លិះ​សុទ្ធ​ល្អ​វិញ​តម្លៃ​មាន​រហូត​ដល់​១៤៥០​រៀល ក្នុង​មួយ​គីឡូក្រាម​។​ ​លោក​និយាយថា​តម្លៃ​អង្ករ​នៅលើ​ទីផ្សារ អន្តរជាតិ​មាន​ស្ថិរភាព​រហូតមកទល់​ពេល​នេះ​តែ​តម្លៃ​ស្រូវ​ប្រែ​ប្រួល​ លើ​ទីផ្សារ​កម្ពុជា​ដោយសារ​ឈ្មួញ​ក្រឡុក​ទីផ្សារ​៖ «​បើ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ពេល​ប្រមូល​ផល​ហើយ​វា​ឡើង​នៅ​ពេល​ប្រមូល​ផល រួច​នោះ​វា​ជា​រឿង​របស់​ឈ្មួញ​ទេ​ព្រោះ​តម្លៃ​លើ​ទីផ្សារ​អន្តរជាតិ​មិន ប្រែប្រួល​ទេ​»​។​លោក​បាន​ព្យាករណ៍​ថា​ដោយសារ​តម្រូវការ​បរិ​មាណ​នាំ ចេញ​អង្ករ​ពី​ទីផ្សារ​កម្ពុជា​កាន់តែ​ច្រើន​ឡើង តម្លៃ​​ស្រូវ​មិន​ទំនងជា ធ្លាក់​ចុះ​ទេ​តែ​ផ្ទុយទៅវិញ​វា​អាច​ស្ថិត​នៅ​ទ្រឹង​ឬ​ក៏​ហក់​ឡើង​ពី តម្លៃ​បច្ចុប្បន្ន​។​

- See more at: http://www.popzone.asia/?news=218#sthash.oZV4SNb4.dpuf

Tuesday, February 26, 2013, Views: 680