“I do not want my picture in your offices. The president is not an icon, an idol or a portrait. Hang your kids’ photos instead, and look at them each time you are making a decision.” — Volodymyr Zelensky
“I do not want my picture in your offices. The president is not an icon, an idol or a portrait. Hang your kids’ photos instead, and look at them each time you are making a decision.” — Volodymyr Zelensky
Family Explained | Families & Finances | Love Explained >> More
ជីវិតអាពាហ៍ពិពាហ៍ Married Life [Kh] | សៀវភៅ អាពាហ៍ពិពាហ៍ Marriage [Kh]
https://5000-years.org/kh/ | ស្ដាប់សៀវភៅ ពរ៤ប្រការ | កូនមាសឪពុក - សំឡេង
ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ | សារណាអានុភាពនៃការលែងលះ
Gottman Institute A Research-Based Approach to Relationships
យើងត្រូវតែមានការងារធ្វើទៅតាមកម្លាំងរបស់យើង ដូចព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនូវសម្បទា ៤ យ៉ាង សម្រាប់គ្រហស្ថយើងអ្នកគ្រប់គ្រងផ្ទះ ឱ្យមានការប្រតិបត្តិ ដើម្បីសេចក្ដីសុខចម្រើនកើតសុភមង្គលក្នុងគ្រួសាររបស់យើងគឺ៖
មានន័យថា ខ្លួនយើងត្រូវព្យាយាមរកស៊ីទាំងយប់ ទាំងថ្ងៃមិនខ្ចិលច្រអូស ប្រកបដោយឧបាយជាគ្រឿងពិចារណាក្នុងការងារទាំងនោះ ហើយគួរធ្វើ គួរចាត់ចែង។ កាលបើយើងខ្ចិលរកស៊ី គិតតែពីដើរលេងគ្មានស្គាល់ថ្ងៃយប់នេះ ជាប្រធាននៃសេចក្ដីវិនាស សុភមង្គលក្នុងគ្រួសាររបស់យើង មិនអាចចម្រើនរុងរឿងទៅបានឡើយ ព្រោះហេតុនោះ យើងត្រូវមានសតិដាស់តឿនខ្លួនឯងថា អាត្មាអញមិនមែននៅកំលោះក្រមុំ ដូចពីមុនទេ គឺអញមានប្ដីប្រពន្ធហើយ ដូច្នេះអញត្រូវធ្វើខ្លួនឱ្យសមជាអ្នកមានគ្រួសារមួយដ៏ល្អ មិនគួរធ្វើជាអ្នកអាវ៉ាសែ ដូចបុគ្គលពាលឡើយ ត្រូវតែព្យាយាមរកស៊ីដើម្បីឱ្យមានទ្រព្យធន ដើម្បីចិញ្ចឹមប្រពន្ធកូន ប្ដីឱ្យបានសេចក្ដីសុខ។
បានន័យថា កាលយើងរកលុយកាក់បានមកហើយ ត្រូវសន្សំទុកឱ្យបានល្អ ត្រូវចេះបែងចែកឱ្យបានសមគួរ មានចំណាយលើម្ហូបប្រចាំថ្ងៃ របស់របរសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ចិញ្ចឹមឪពុកម្ដាយ ធ្វើបុណ្យជាដើម។ កាលបើយើងបែងចែកបានល្អនោះ លុយកាក់របស់យើងនឹងគង់វង្សសម្រាប់តម្កល់ទុកនៅថ្ងៃខាងមុខ។ ដូច្នេះ លុយកាក់ដែលយើងខំព្យាយាមរកមកទាំងយប់ទាំងថ្ងៃនោះ យើងត្រូវដឹងថាជាការលំបាកណាស់ទម្រាំបានមក បើយើងធ្វើការរាជការត្រូវដឹងថា វាហត់នឿយលំបាកខួរក្បាលដោយសារការគិត។ បើលក់ដូរក៏លំបាកក្នុងការចំណេញបានមួយពាន់ពីរពាន់ ដូច្នេះ យើងមិនគួរចំណាយទៅលើអ្វីៗ ដែលឥតប្រយោជន៍ដូចជា ខ្ជះខ្ជាយមិនដឹងប្រមាណឬយកទៅលេងល្បែងភ្នាល់ជាដើម។ ចំណែកយើងជាស្រីកុំឱ្យដូចជាពាក្យខ្មែរបុរាណពោលថា "ស្រីកញ្ជើធ្លុះ" ឡើយ។ ក្នុងរឿង "មាយើង" មានពោលពីនាងកញ្ជើធ្លុះថា នាងមិនបានថែរក្សានូវត្រី កំពឹស ដែលប្ដីរកបានមកនោះទេ គិតតែយកឈើចាក់កញ្ច្រែងឱ្យធ្លុះ ធ្លាក់ត្រី កំពឹសអស់ ដែលបានន័យថា ស្រីខ្លះក្នុងលោកនេះ ពេលដែលប្ដីរកទ្រព្យបានមកខ្លួនមិនខំថែរក្សាឱ្យបានល្អ គិតតែចាយវាយឥតដឹងមុខ ធ្វើឱ្យទ្រព្យនោះអស់រលីង ដល់ពេលមានកិច្ចចាំបាច់រកប្រាក់គ្មានព្រោះហេតុនោះចាស់ៗ តែងថា "មេស្រីកញ្ជើធ្លុះ"។ ហេតុនោះឯង មិនថា ស្ត្រីឬបុរសទេ យើងមានភារកិច្ចជួយគ្នា ថែរក្សាទ្រព្យសម្បត្តិដែលរកបានមក ហើយឱ្យនៅគង់វង្ស មិនឱ្យវិនាសបាត់បង់ដោយប្រការណាមួយឡើយ។
បានន័យថា ត្រូវចេះសេពគប់មិត្តណាមានប្រយោជន៍ ជាមិត្តនាំមកនូវសេចក្ដីសុខចម្រើន ដល់គ្រួសារយើង មិនមែនជាមិត្តប្លម មិត្តពាលជើងកាងអាវ៉ាសែនោះឡើយ។ បើក្នុងស្រុកភូមិណា មានអ្នកមានសីលបរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា យើងត្រូវចូលទៅសាកសួរ សាកច្ឆាជាមួយជនទាំងនោះ ទោះជាក្មេងក៏ដោយ ចាស់ក៏ដោយ យើងត្រូវដឹងថា អ្នកទាំងនោះជាកល្យាណមិត្តដ៏ប្រសើររបស់យើង។
បានន័យថា ចិញ្ចឹមជីវិតស្មើ គឺថាយើងចេះដឹងការវិនាសទៅនៃភោគៈដោយហេតុនេះ ការសម្រើនភោគៈដោយហេតុនេះ ហើយចេះបរិភោគមិនត្បិតត្បៀតពេក មិនខ្ជះខ្ជាយពេក គួរបរិភោគឱ្យសមល្មមនឹងភោគៈដែលខ្លួនមាន មិនមែនខ្លួនជាអ្នកមាន តែទៅហូបរបស់សៅហ្មងមិនឆ្ងាញ់ ដូចជាមនុស្សថាំពេក មើលតែមិនមានលុយទិញហូប។ បើខ្លួនជាអ្នកទាល់ក្រ ហើយស្រាប់តែចំណាយហួសប្រមាណដូចសុភាសិត "ស៊ីដូចមូស ជុះដូចដំរី" នេះក៏មិនត្រូវដែរ។ កាលបើលុយកាក់មានដោយខំប្រឹងរកស៊ីអស់កម្លាំងល្ហិតល្ហៃទាំងថ្ងៃទាំងយប់ ហើយមានលុយកាក់ល្មមគ្រាន់បើហើយយើង មិនហ៊ានហូបចុកទៀត ហាក់ដូចជាអ្នកក្រមិនមានទ្រព្យសោះ អ្នកប្រាជ្ញលោកឱ្យឈ្មោះថា "អ្នកកំណាញ់ក្រៅតម្រា"។