លុយជាឱសថដ៏ស័ក្ដិសិទ្ធិ លុយជាអ្នកគិតស្រាយបញ្ហា
លុយជាអ្នកផ្ដល់នូវប្រាជ្ញា លុយជាអ្នកតាឥតវិញ្ញាណ។
Money is a sacred medicine, Money is a solver of problems,
Money is a giver of wisdom, Money is an elder without a soul.
លុយជាថ្នាំពិសដ៏សាហាវ លុយជាជ័រកាវស្អិតជាប់ប្រាណ
លុយជាគ្រូធ្មប់ដ៏សាមាន្យ លុយជាក្ដារស្ពានឆ្លងឧបសគ្គ។
Money is a deadly poison, Money is the glue that binds lives,
Money is a common sorcerer, Money is the bridge that crosses obstacles.
លុយជាកាំបិតមានមុខមុត លុយជាអាវុធឈាមប្រលាក់
លុយជាឧបករណ៍យកធ្វើធ្នាក់ លុយជាអន្ទាក់ទាញជីវិត។
Money is a sharp-edged knife, Money is a blood-stained weapon,
Money is a tool for making traps, Money is a snare that pulls in lives.
លុយជាទឹកឃ្មុំដ៏ផ្អែមឆ្ងាញ់ លុយជាសម្លាញ់យ៉ាងជិតស្និទ្ធ
លុយជាតន្ដ្រីថ្នាក់ថ្នមចិត្ត លុយជាខ្សែរឹតរបស់ព្រាន។
Money is sweet, delicious honey, Money is a close and intimate companion,
Money is music that soothes the heart, Money is the tightening rope of predators.
លុយជាសត្រូវនឹងអ្នកក្រ លុយជាមិត្តល្អនឹងអ្នកមាន
លុយជាសន្ទូចស្ទូចអ្នកឃ្លាន លុយជាជើងពានទ្រឱ្យខ្ពស់។
Money is an enemy of the poor, Money is a good friend to the rich,
Money is a hook that catches the hungry, Money is the ladder to raise wealth high.
លុយជាដុំពេជ្រមានតម្លៃ លុយជាអ្នកច្នៃមានកិត្តិយស
លុយជាអ្នកធ្វើឱ្យខូចឈ្មោះ លុយជាអ្នកឈ្លោះចិត្តលោភលន់។
Money is a precious diamond, Money is a creator of honor,
Money is a destroyer of reputations, Money is a stirrer of greedy hearts.