សម្មាមគ្គ [ស័ម-ម៉ា-ម័ក] ន. ផ្លូវត្រូវ, គន្លងឬលំអានត្រូវ។ (ព.ផ្ទ. មិច្ឆាមគ្គ។ តាមពុទ្ធសាសនា, សម្មាមគ្គ អដ្ឋង្គិកមគ្គ មាន៨យ៉ាង គឺ
១-សម្មាទិដ្ឋិ សេចក្ដីយល់ឃើញត្រូវ (ព.ផ្ទ. មិច្ឆាទិដ្ឋិ);
២-សម្មាសង្កប្បឬសម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ, តម្រិះត្រូវ (ព.ផ្ទ. មិច្ឆាសង្កប្បៈ);
៣-សម្មាវាចា សម្ដីត្រូវ; ប្រើជា សម្មាពាក្យក៏បាន (ព.ផ្ទ. មិច្ឆាវាចាឬមិច្ឆាពាក្យ);
៤-សម្មាកម្មន្តៈ ការងារត្រូវ (ព.ផ្ទ. មិច្ឆាកម្មន្តៈ);
៥-សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ; ប្រើជា សម្មាអាជីវោឬសម្មាអាជីព, សម្មាជីព, សម្មាជីវៈ ក៏បាន (ព.ផ្ទ. មិច្ឆាអាជីវៈឬមិច្ឆាអាជីវោ, មិច្ឆាអាជីព, មិច្ឆាជីព, មិច្ឆាជីវៈ);
៦-សម្មាវាយាមៈ ព្យាយាមត្រូវ; ប្រើជា សម្មាព្យាយាម ក៏បាន ព.ផ្ទ. មិច្ឆាវាយាមៈឬមិច្ឆាព្យាយាម;
៧-សម្មាសតិ ស្មារតីត្រូវ, ការរឭកត្រូវ ព.ផ្ទ. មិច្ឆាសតិ;
៨-សម្មាសមាធិ សមាធិត្រូវ។ ព.ផ្ទ. មិច្ឆាសមាធិ)។
#វចនានុក្រមខ្មែរ