ការសិក្សា គឺជារឿងមួយដែលមនុស្សគ្រប់រូបមិនអាចជៀសផុតបានទេ។ បើទោះបីជាយើងមានឱកាសស្នើគ្នាក្នុងការសិក្សាយ៉ាងណាក៏ដោយ ក៏ពេលខ្លះលទ្ធផលដែលចេញពីការសិក្សាក៏មិនដូចគ្នាដែរ។ អ្នកខ្លះរៀនពូកែ ខ្លះទៀតរៀនមិនសូវពូកែ។ តាមពិតទៅ អ្នកដែលរៀនពូកែ គឺមិនមែនពឹងផ្អែកតែលើការរៀនជាមួយគ្រូនៅក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវធ្វើស្វ័យសិក្សាតាមវិធីសាស្រ្តរបស់ពួកគេម្នាក់ៗផងដែរ។ តស់នាំគ្នាសាកល្បងវិធីសាស្ត្រទាំង ៨ នេះ ដើម្បីឱ្យអ្នកអាចយកពិន្ទុខ្ពស់លើមុខវិជ្ជានីមួយៗបានទាំងអស់គ្នា៖
សង្ឃឹមថា អ្នកទាំងអស់គ្នាទទួលបាននូវដំបូន្មានល្អៗពីអត្ថបទនេះ តាមជំហាននីមួយៗ ដូចខាងក្រោម៖
ប្រភព៖ អាឡាដាំង
ប្រែសម្រួលខ្លឹមសារ និងអក្ខរាវិរុទ្ធ៖ វចនានុក្រមខ្មែរ
ដាក់ទិសដៅរបស់អ្នក។
បង្កើនការយកចិត្តទុកដាក់ និងផ្តោតទៅគោលដៅរបស់អ្នក។
ជំរុញទឹកចិត្តរបស់អ្នក ខិតខំប្រឹងប្រែង។
កាត់បន្ថយគំនិតអវិជ្ជមានរបស់អ្នក និងជំនួសមកវិញដោយជំនឿចិត្ត។
គិតវិជ្ជមានអំពីសមត្ថភាពរបស់អ្នកក្នុងការសម្រេចគោលដៅរបស់អ្នក។
តាំងចិត្តក្នុងការសិក្សាអំពីអ្វីដែលអ្នកនឹងប្រឈមមុខ។
ត្រូវមានចំណាប់អារម្មណ៍ទៅលើមុខវិជ្ជាដែលអ្នករៀន (ចេះស្ដាប់ ចេះគិត ចេះឆ្ងល់សួរ ចេះកត់ត្រាចំណាំ)។
បង្កើតតារាងកាលវិភាគមួយសម្រាប់ខ្លួនអ្នក។
ត្រូវយល់ដឹងថាអ្នកត្រូវចំណាយពេលរបស់អ្នកទៅលើអ្វីខ្លះ។
ត្រូវរៀនបន្ថែមដោយខ្លួនឯង ឬស្វ័យសិក្សា (ក្រៅពីម៉ោងសិក្សាក្នុងសាលា)។
មើលការសង្ខេបមេរៀនមុននឹងអាន។ ត្រូវយកចិត្តទុកដាក់ក្នុងការអាន និងគូសចំណាំចំណុចសំខាន់ៗ។
រំឭកមេរៀន និងអានមេរៀនមុននឹងថ្នាក់ត្រូវបានចាប់ផ្តើមរៀន។
អានមេរៀនម្ដងហើយម្ដងទៀត បន្ទាប់ពីថ្នាក់នីមួយៗត្រូវបានបញ្ចប់។
ត្រូវមានសៀវភៅសរសេរ/ក្រដាសបន្ថែមសម្រាប់ដោះស្រាយចំណោទ/លំហាត់ទាក់ទងនឹងលេខនព្វន្ដ។
មានបំណងសិក្សានៅក្នុងថ្នាក់ដែលអ្នកកំពុងតែមានវត្តមាន (ចេះស្ដាប់ ចេះគិតពិចារណា ចេះឆ្ងល់ចេះសួរ ចេះកត់ត្រារក្សាទុកដាក់ឯកសារ)។
អានមេរៀនមុននឹងដល់ម៉ោងចូលរៀន (គួរតែកត់ត្រាទុកចំណុចសំខាន់ៗ)។
សួរសំណួរ (វាជួយបង្កើនសមត្ថភាពក្នុងការសិក្សារបស់អ្នក)។
អង្គុយនៅជួរខាងមុខ (អ្នកនឹងយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ជាជាងអង្គុយនៅក្រោយ)។
កត់មេរៀននៅក្នុងថ្នាក់។
រំឭក ព្រមទាំងកែអ្វីដែលអ្នកបានកត់ត្រាបន្ទាប់ពីបញ្ចប់ថ្នាក់ (ក្នុងរយៈពេល២៤ម៉ោង)។
មុនពេលប្រឡង ព្យាយាមរំឭកមេរៀនតាមសៀវភៅពុម្ព និងអ្វីដែលអ្នកបានកត់ក្នុងថ្នាក់។
ហាយឡាយ (Highlight) ចំណុចសំខាន់ គូសដ្យាក្រាម និងបង្កើតនិយមន័យទៅតាមគំនិតរបស់អ្នក។
រំឭកអ្វីដែលអ្នកធ្លាប់បានប្រឡងពីមុនៗ (ទាក់ទងអ្វីដែលអ្នកនឹងប្រឡងនាពេលខាងមុខ)។
រៀនអនុវត្ត ឬហ្វឹកហាត់ឆ្លើយសំណួរ។
ទន្ទេញឱ្យចាំមាត់នូវនិយមន័យ និងរូបមន្ត។
យល់ដឹងអំពីទម្រង់នៃការប្រឡងរបស់អ្នក។
ទទួលទាន និងសម្រាកឱ្យបានគ្រប់គ្រាន់។
ត្រូវមានគំនិតវិជ្ជមាន និងខិតខំឱ្យអស់ពីសមត្ថភាព។
មកដល់បន្ទប់ប្រឡងឱ្យបានមុនពេល និងភ្ជាប់មកនូវប៊ិក និងរបស់របរផ្សេងទៀតដែលអ្នកត្រូវការក្នុងពេលប្រឡង។
សម្រួលអារម្មណ៍ទាំងមុន និងពេលកំពុងប្រឡង។
អានការណែនាំ និងអានសំណួរឱ្យបានច្បាស់មុននឹងសរសេរចម្លើយ/ដំណោះស្រាយចូល។
គ្រប់គ្រងពេលវេលារបស់អ្នកឱ្យបានល្អ។ បើសល់ពេលសម្រាប់ផ្ទៀងផ្ទាត់ឡើងវិញកាន់តែល្អ៕