ការគាំទ្រការចូលរួមប្រកបដោយអត្ថន័យរបស់ពលរដ្ឋ ដើម្បីកែលម្អគណនេយ្យភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
Supporting meaningful civic engagement for improved accountability by leveraging digital technologies
(2021-2023)

តំបន់គោលដៅ: ខេត្តក្រចេះ (ស្រុកចិត្របុរី និងស្រុកស្នួល)
វត្ថុបំណង: ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការកែលម្អតម្លាភាព ពង្រឹងការចូលរួមរបស់ពលរដ្ឋ និងសកម្មភាពឆ្លើយតប។
📌 សកម្មភាព (Activity):
រៀបចំការតំរង់ទិសគម្រោងនៅក្នុង ១៦ ឃុំ ២ ស្រុក។
រៀបចំកិច្ចប្រជុំដើម្បីជ្រើសរើស CAF (គណៈកម្មាធិការសកម្មជនឃុំ) នៅក្នុង ១៦ ឃុំ ២ ស្រុក។
ការកសាងសមត្ថភាពដល់បុគ្គលិក និង CAF ។
រៀបចំការផ្សព្វផ្សាយការយល់ដឹងនៅក្នុង ១៦ ឃុំ ២ ស្រុក (ការយល់ដឹងផ្ទាល់ តាមរយៈឧបករណ៍បំពងសម្លេង តូប គីយ៉ូស ការចុះសួរសុខទុក្ខតាមផ្ទះ)។
រៀបចំការវាយតម្លៃពិន្ទុសហគមន៍ (community scorecard) នៅក្នុង ៤៨ ភូមិ ១៦ ឃុំ ២ ស្រុក (៣ សេវាក្នុងមួយឃុំ)។
រៀបចំការវាយតម្លៃខ្លួនឯងរបស់អ្នកផ្តល់សេវា (service provider self assessment) - ៣ ប៉ុស្តិ៍សេវា ក្នុងមួយឃុំ ១៦ ឃុំ ២ ស្រុក។
រៀបចំផែនការសកម្មភាពគណនេយ្យភាពរួមគ្នានៅថ្នាក់ឃុំ (កិច្ចប្រជុំចំណុចប្រទាក់/JAAP/JAAPC) ១ ដងក្នុងមួយឃុំ ១៦ ឃុំ ២ ស្រុក។
រៀបចំកិច្ចប្រជុំដើម្បីតាមដានការអនុវត្ត JAAP (កិច្ចប្រជុំ JAAPC)។