គម្រោងពង្រឹងប្រព័ន្ធសុខាភិបាល
Health System Strengthening (HSS) (2012-2014)
គម្រោងពង្រឹងប្រព័ន្ធសុខាភិបាល
Health System Strengthening (HSS) (2012-2014)
តំបន់គោលដៅ: គ្របដណ្តប់ ២ ស្រុកប្រតិបត្តិ មណ្ឌលសុខភាព ៤ ឃុំ ៦ ភូមិ ៤៥ ។ ក្រុមគោលដៅគឺជាគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមស្ម័គ្រចិត្តសេវាសុខភាព និងប្រជាពលរដ្ឋសហគមន៍។
កញ្ចប់សកម្មភាព:
គាំទ្រមណ្ឌលសុខភាព និងក្រុមប្រឹក្សាឃុំ សម្រាប់ការបង្កើត និងរៀបចំរចនាសម្ព័ន្ធគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងបណ្តាញក្រុមគាំទ្រសុខភាពភូមិ ដោយសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (PHD/OD) តាមគោលនយោបាយ និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
គាំទ្រកិច្ចប្រជុំត្រីមាសរបស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងក្រុមគាំទ្រសុខភាពភូមិ (VHSG)។
កសាងសមត្ថភាព HCMC និង VHSG (ការបណ្តុះបណ្តាល/សិក្ខាសាលា...)។
គាំទ្រ HCMC សម្រាប់ព្រឹត្តិការណ៍សហគមន៍ ការអប់រំស្តីពីសិទ្ធិអ្នកជំងឺ ប្រព័ន្ធសុខាភិបាល និងការថែទាំសុខភាពបឋម។
គាំទ្រ HCMC សម្រាប់ការចូលរួមក្នុងផែនការអភិវឌ្ឍន៍ឃុំ (CDP)។
គាំទ្រ HCMC សម្រាប់ការបញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាព (HC)។
គាំទ្រផ្នែកខ្លះនៃថ្លៃចំណាយប្រតិបត្តិការ (Overhead cost) និងថ្លៃចំណាយដំណើរការ (Running cost) សម្រាប់ HCMC។
កំណត់បញ្ហា និងតម្រូវការលើសេវាថែទាំសុខភាពរបស់សហគមន៍។