ការផ្តល់សិទ្ធិអំណាចដល់យុវជនដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ
Empowering youth to Adapt to Climate Change (2017-2018)
ការផ្តល់សិទ្ធិអំណាចដល់យុវជនដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ
Empowering youth to Adapt to Climate Change (2017-2018)
តំបន់គោលដៅ: ខេត្តក្រចេះ (ស្រុកស្នួល)
ក្រុមគោលដៅ: យុវជនស្ម័គ្រចិត្ត
វត្ថុបំណង: លើកកម្ពស់ការផ្តល់សិទ្ធិអំណាចដល់យុវជន និងស្ត្រីកសិករ ក្នុងការសម្រេចចិត្តលើបញ្ហាសុខភាព បរិស្ថាន និងការប្រែប្រួលអាកាសធាតុ នៅក្នុងផែនការវិនិយោគឃុំ ឆ្នាំ ២០១៩-២០២១។
លទ្ធផល (Output):
បង្កើនការយកចិត្តទុកដាក់របស់អាជ្ញាធរ ក្នុងការដោះស្រាយក្តីបារម្ភរបស់យុវជន និងស្ត្រីកសិករ ចំពោះសុខភាព និងជីវភាពរស់នៅ ដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ។
ពង្រឹងភាពជាដៃគូរបស់អាជ្ញាធរ ដើម្បីគាំទ្រដល់យុវជន និងស្ត្រីកសិករ សម្រាប់ការចែករំលែកព័ត៌មានស្តីពីសុខភាព និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងផែនការវិនិយោគឃុំ។
កញ្ចប់សកម្មភាព:
1.1 ការពិភាក្សាក្រុមសហគមន៍ស្តីពីការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ចំនួន ៤ ប្រធានបទ ក្នុង ១០ ភូមិ។
1.2 គាំទ្រយុវជនស្ម័គ្រចិត្ត ឱ្យចូលរួមកិច្ចប្រជុំត្រីមាសចំនួន ៤ ក្នុង ២ ឃុំគោលដៅ។
1.3 រៀបចំយុទ្ធនាការឃុំស្តីពីសន្តិសុខស្បៀង (១២០ នាក់)។
2.1 រៀបចំការបណ្តុះបណ្តាលសហគមន៍ស្តីពីផែនការអាជីវកម្ម (យុវជន ១០ នាក់ និងស្ត្រីកសិករ ១០ នាក់)។
2.2 សហការជាមួយបណ្តាញអង្គការមិនមែនរដ្ឋាភិបាល (បុគ្គលិក ១ នាក់, យុវជនស្ម័គ្រចិត្ត ១ នាក់)។
2.3 ការកសាងសមត្ថភាពអង្គការ (កិច្ចប្រជុំក្រុមប្រឹក្សា ២ ដងក្នុងមួយឆ្នាំ និងការដកថយរបស់បុគ្គលិក ១ ដងនៅចុងឆ្នាំ)។