ក្នុងឆ្នាំ២០២៤-២០២៦ KWWA បាននឹងកំពុងធ្វើសកម្មភាព ក្នុងគម្រោង រួមគ្នាយ៉ាងឆាប់រហ័សឆ្ពោះទៅរកការលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ រក្សាបាននូវវឌ្ឍនៈភាព និងឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាគោលដៅគម្រាមគំហែងសុខភាពសាធារណៈនៅឆ្នាំ២០២៥ ដែលគាំទ្រដោយអង្គការ CRS កម្ពុជា។
ទីតាំងអនុវត្តគម្រោង មាន៦ខេត្ត (ក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម, កំពង់ធំ, រតនៈគីរី និងមណ្ឌលគីរី)
ខេត្តក្រចេះ អនុវត្តនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ
ខេត្តត្បូងឃ្មុំ អនុវត្តនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ , មន្ទីរពេទ្យបង្អែកមេមត់, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា
ខេត្តកំពង់ចាម អនុវត្តនៅក្នុងកន្លែងសេវាគ្របដណ្តប់ ART site ទាំងប្រាំ (កំពង់ចាម ស្រីសន្ធរ ជើងព្រៃ ចំការលើ និងបាធាយ) នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម
ខេត្តកំពង់ធំ អនុវត្តនៅកន្លែងសេវាគ្របដណ្តប់ ART site ទាំងបី (កំពង់ធំ បារាយ៍សន្ទុក និងស្ទោង) នៃមន្ទីរសុខាភិបាលខេត្តកំពង់ធំ
ខេត្តរតនៈគីរី អនុវត្តនៅមន្ទីរពេទ្យបង្អែករតនៈគីរី
ខេត្តមណ្ឌលគីរី អនុវត្តនៅមន្ទីរពេទ្យបង្អែកមណ្ឌលគីរី