(ការផ្សព្វផ្សាយសាកល្បង-កំពុងស្ថិតក្នុងការរៀបចំ)
សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹងស្ដីពីការបង្ហាញខ្លួននិងដាក់ពាក្យសុំចូលរៀន សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូអនុវិទ្យាល័យ នាសម័យប្រឡង៖ ១៨ ឧសភា ២០២៤
មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ(មគភ.តក) សូមជូនដំណឹងដល់បេក្ខជនដែលទើបប្រឡងជាប់ជាស្ថាពរក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ (គ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ ១២+២ ជំនាន់ទី៣២ សម័យប្រឡង៖ ១៦ ឧសភា ២០២៤) និងដែលជាបេក្ខភាពក្របខណ្ឌសម្រាប់ខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុ លើមុខវិជ្ជាឯកទេស គណិតវិទ្យា-រូបវិទ្យា រូបវិទ្យា-គីមីវិទ្យា ជីវវិទ្យា-ផែនដីវិទ្យា ខ្មែរ-សីលធម៌-ពលរដ្ឋ និង ICT-អង់គ្លេស ជ្រាបថា៖ បេក្ខជនទាំងពីរភេទ ត្រូវមកបង្ហាញខ្លួននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ជាកំណត់ ដើម្បីបំពេញបែបបទនីតិវិធីចូលរួមវគ្គបណ្ដុះបណ្ដាល។
សេចក្តីជូនដំណឹងស្ដីពីការចែកនិងទទួលពាក្យស្នើសុំស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងអន្តេវាសិកដ្ឋានមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ ក្នុងឆ្នាំសិក្សា២០២៤-២០២៥
មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ សូមជូនដំណឹងដល់គរុនិស្សិតទាំងពីរភេទ ដែលបានប្រឡងជាប់ជាស្ថាពរ នូវការប្រឡងជ្រើសរើសគរុនិស្សិតវគ្គគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ ១២+៤ ជំនាន់ទី៣២ ទាំងអស់ថា មជ្ឈមណ្ឌលនឹងធ្វើការចែកនិងទទួលពាក្យស្នើសុំស្នាក់នៅក្នុងអន្តេវាសិកដ្ឋានចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
នៅវេលាព្រឹក ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ មានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨៖០០ នៅបន្ទប់បណ្ណាល័យនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ មានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី "គ្រប់គ្រងបណ្ដាល័យ" ជូនដល់បុគ្គលិក គ្រូឧទ្ទេស និងគរុសិស្សជំនាន់ទី៣១ សរុបទាំងអស់ចំនួន ៤០ នាក់។ វគ្គបណ្ដុះបណ្ដាលមានរយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨៖០០ នៅបន្ទប់ប្រជុំនៃទីចាត់ការមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ មានបើកកិច្ចប្រជុំ (ពិសេស និងវិសាមញ្ញ) មួយក្រោមប្រធានបទ "ពិនិត្យទិន្នន័យបញ្ជីសារពើភ័ណ្ឌ" ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌ និងជាផ្នែកមួយនៃការត្រៀមកសាងផែនការអភិវឌ្ឍមជ្ឍមណ្ឌក្នុងឆ្នាំ បន្តបន្ទាប់។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោកបណ្ឌិត ង៉ែត សូដា ជានាយកមជ្ឈមណ្ឌល និងជាប្រធានក្រុមការងារបញ្ជីសារពើភ័ណ្ឌប្រចាំការិយាល័យមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ។
នៅរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងបន្ទប់ការិយាល័យនៃបណ្ណាល័យសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ លោកបណ្ឌិត ង៉ែត សូដា នាយកមជ្ឈមណ្ឌលបានទទួលបដិសណ្ឋារកិច្ចចំពោះក្រុមពិនិត្យតាមដានការងារកម្មសិក្សាគរុកោសល្យថ្នាក់ក្រសួង ដែលបានចុះមកបំពេញបេសកកម្មនៅតាមមណ្ឌលកម្មសិក្សាសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋាន បង្រៀននៅអណុវិទ្យាល័យ (១២+២)។
ស្ថិតក្រោមស្មារតីសាមគ្គីភាពក្នុងរង្វង់អង្គភាព ទឹកចិត្តស្រឡាញ់រាប់អាន និងអនុស្សាវរីយ៍ការងារ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវបានប្រារព្ធពិធីថ្ងៃចូលនិវត្តន៍ ជូនចំពោះលោកស្រី ជុំ ចន្ធី បុគ្គលិកការិយាល័យរដ្ឋបាល-គណនេយ្យ ដែលលោកស្រីត្រូវចូលនិវត្តន៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ ក្នុងកំណត់អាយុ ៦០ឆ្នាំ។ លោកស្រីជំ ចន្ធី កើតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៦២ និងបានចូលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា ជាបុគ្គលិកអប់រំនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៨២ រហូតមក។ គិតត្រឹមថ្ងៃចូលនិវត្តន៍ លោកស្រីបានបំពេញការងារជូនវិស័យអប់រំនៅកម្ពុជាងអស់រយៈ 39ឆ្នាំ ៦ខែ និង ២២ថ្ងៃ។ ក្នុងអាជីព និងវិជ្ជាជីវៈរបស់លោកស្រី លោកស្រីបានបំពេញការងារបាន យ៉ាងល្អ ទៅតាមការចាត់តាំង និងតួនាទីភារកិច្ចទទួលបន្ទុករបស់លោកស្រី។
កិច្ចប្រជុំបង្ហាញរបាយការណ៍ និងការផ្ដល់ព័ត៌មានត្រលប់ដល់គរុសិស្សជាកម្មសិក្សាការី-ការិនី នៅមណ្ឌលកម្មសិក្សាវិទ្យាល័យហ៊ុន សែន ឈើទាល នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោក សូត្រ ស៊ីណា នាយករងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ និងមានការចូលរួមពីប្រធាន អនុប្រធានក្រុមដឹកនាំកម្មសិក្សាគរុកោសល្យ និងគ្រូឧទ្ទេសប្រចាំមណ្ឌលកម្មសិក្សាមួយចំនួនផ្សេងទៀត។
ចន្ទ ១៤ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលា ម៉ោង ២៖០០ រសៀល នៅបន្ទប់ប្រជុំជាន់ទី៣ អគារសិក្សាសម្ដេច បានបើកកិច្ច ប្រជុំស្ដីពីការងារដែលត្រូវអនុវត្តបន្តក្នុងការបណ្ដុះបណ្ដាលគរុសិស្ស គ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ តាមប្រព័ន្ធ(១២+២) ឆ្នាំទី១ ជំនាន់ទី៣១ ក្រោមអធិបតីភាព លោកបណ្ឌិត ង៉ែត សូដា នាយកមជ្ឈមណ្ឌល និងមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង ថ្នាក់ដឹកនាំការិយាល័យ និងគ្រូឧទ្ទេសនៃមជ្ឈមណ្ឌល។
កម្រងរូបភាពកម្មសិក្សដំណាក់សង្កេត និងពាក់កណ្ដាលប្រតិបត្តិ (ឧសភា ២០២២)
មគភ.តក, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១