លទ្ធផល ប្រឡងបញ្ចប់ វគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ១២+២ ជំនាន់ទី៣១ ជាប់ជាស្ថាពរ
បំណែងចែកកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋាន បង្រៀននៅអនុវិទ្យាល័យ(១២ +២) តាមប្រព័ន្ធក្រេឌីត
កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន
កម្រិតមូលដ្ឋាន 12+2 បង្រៀននៅអនុវិទ្យាល័យ
I- គោលបំណង
ដើម្បីឆ្លើយតបទៅនឹងគោលដៅអប់រំជាតិ និងស្របតាមយុទ្ធសាស្ត្រនៃការអប់រំជាតិ កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន 12+2 បង្រៀននៅអនុវិទ្យាល័យមានគោលបំណងធ្វើឱ្យគរុសិស្ស ក្រោយពីបានបញ្ចប់ការបណ្តុះបណ្តាលនឹង៖
1- ក្លាយជាគ្រូបង្រៀនមានសមត្ថភាពវិជ្ជាជីវៈខ្ពស់
ចំណេះដឹងទូទៅ និងចំណេះដឹងលើមុខវិជ្ជាឯកទេសរឹងមាំ អាចបង្រៀនសិស្សបានគ្រប់ថ្នាក់នៅអនុវិទ្យាល័យ ។
បំណិនវិជ្ជាជីវៈច្បាស់លាស់ ពិសេសផ្នែកវិធីសាស្ត្របង្រៀន និងការងារគ្រប់គ្រងថ្នាក់ ព្រមទាំងមានទម្លាប់ស្វ័យសិក្សាស្រាវជ្រាវជាប្រចាំ។ មនសិការវិជ្ជាជីវៈខ្ពស់ មានសីលធម៌ និង គុណធម៌ល្អ ចេះរួមរស់ជាមួយអ្នកដទៃប្រកបដោយ ភាពសុខដុម ។
សមត្ថភាពក្នុងការធ្វើទំនាក់ទំនងរវាងសាលារៀន និង សហគមន៍ ។
2- ក្លាយជាជនគំរូ
ដើរតួនាទីជាឪពុកម្តាយទី2 របស់សិស្សានុសិស្ស ជាគ្រូពេទ្យ ជាទីប្រឹក្សារបស់សហគមន៍ ដោយ ស្គាល់តួនាទី និង សិទ្ធិរបស់ខ្លួនក្នុងសហគមន៍ ដើម្បីចូលរួមអភិវឌ្ឍលើគ្រប់វិស័យ ពិសេស វិស័យអប់រំ សម្រាប់ទាំងអស់គ្នា ។
II- រចនាសម្ព័ន្ធនៃកម្មវិធីបណ្តុះបណ្តាល