មជ្ឈមណ្ឌលសិទ្ធិស្ត្រីអន្តោប្រវេសន៍នៅប្រទេសកូរ៉េ
មជ្ឈមណ្ឌលសិទ្ធិស្ត្រីអន្តោប្រវេសន៍នៅប្រទេសកូរ៉េមួយនេះ គឺជាអង្គការឯកជនមួយដែលបានទទួលការ គាំទ្រឧបត្ថម្ភជំនួយពីប្រជាពលរដ្ឋ។
ស្ត្រីអន្តោប្រវេសន៍ គឺជាពលរដ្ឋដែលអាចទទួលបាននូវ សិទ្ធិមនុស្សជាមូលដ្ឋានយ៉ាង(ពិតប្រាកដណាស់!) យើងនឹងនៅជាមួយអ្នកដើម្បីអោយអ្នក
បានស្តាប់សំឡេងស្ត្រីអន្តោប្រវេសន៍លឺមុនគេបង្អស់ ព្រមទាំងប្រឈមមុខប្រយុទ្ធប្រឆាំង នឹងការរើសអើងគ្រប់ប្រភេទទៅលើស្ត្រីអន្តោប្រវេសន៍។
យើងធ្វើការតស៊ូរដើម្បីរក្សា សិទ្ធិរបស់ស្ត្រីអន្តោប្រវេសន៍។
ជឿជាក់លើសមត្ថភាព និងទំនុកចិត្តរបស់ស្ត្រីអន្តោប្រវេសន៍ លើកតម្កើងនិងអោយតម្លៃដល់ស្ត្រីអន្តោប្រវេសន៍ វាជាប្រធានបទនៃការផ្លាស់ប្តូរសង្គម។
ព្រមទាំងពង្រីកចលនាស្ត្រីអន្តោប្រវេសន៍ តាមរយៈការទំនាក់ទំនង និងសាមគ្គីភាព។
ពួកយើងបានប្រឈមមុខនឹង ការរើសអើងភេទ, ការរើសអើងជាតិសាសន៍ យើងត្រូវរួមគ្នាដើម្បីរកដំដោះស្រាយបញ្ហានេះ។
យើងរួមកំលាំងសាមគ្គីគ្នាធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីផ្លាស់ប្តូរសង្គម នឹងដើម្បីបង្កើតបរិយាកាសសង្គមដែលលើកស្ទួយ នឹងអោយតំលៃដល់
ស្ត្រីអន្តោប្រវេសន៍។
ផ្តល់ជំនួយដល់ស្ត្រីអន្តោប្រវេសន៍ ដែលរងគ្រោះដោយ អំពើហិង្សា
ល់ជំនួយដល់ស្ត្រីអន្តោប្រវេសន៍ ដែលរងគ្រោះដោយ ការរំលោភសិទ្ធិមនុស្ស
ការត្រួតពិនិត្យ សង្គម.វប្បធម៌ ការរើសអើងពូជសាសន៍.យេនឌ័រ
យុទ្ធនាការផ្សព្វផ្សាយ សមភាពយេនឌ័រ, វប្បធម៌ នឹងប្រឆាំងការរើសអើង
បន្ថែមការនិយាយចម្រុះអោយកាន់តែច្រើន ផ្លាស់ប្តូរសង្គមដោយប្រើយុទ្ធនាការ ជាពហុភាសារ
ស្នើរឱ្យមានការផ្លាស់ប្តូរគោលការណ៍នយោបាយ ដោយយកប្រធានបទ ស្ត្រីអន្តោប្រវេសន៍គឺជាពលរដ្ឋ រួមបញ្ចូល។
រួបរួមគ្នាបញ្ចេញសំឡេង ដើម្បីវារៈគោលនយោបាយស្ត្រីអន្តោប្រវេសន៍
រួបរួមគ្នាបញ្ចេញសំឡេង ដើម្បីវារៈគោលនយោបាយស្ត្រីអន្តោប្រវេសន៍
ស្វែងរកវីធីគោលនយោបាយច្បាប់ដើម្បីការការពារសិទ្ធិ ផលប្រយោជន៍ និងការលើកកម្ពស់សិទ្ធិ ការពារសិទ្ធិរបស់ស្ត្រីអន្តោប្រវេសន៍ ដូចជាការស្នាក់នៅ, សន្តិសុខសង្គម នឹងការឧបត្ថម្ភជំនួយជាដើម។
វេទិកាស្រាវជ្រាវ និងស្រាវជ្រាវទាក់ទងនឹងស្ត្រីអន្តោប្រវេសន៍
របៀបវារៈសាមគ្គីភាពនិង គោលនយោបាយស្ត្រីអន្តោប្រវេសន៍
ស្តាប់សំឡេងស្ត្រីអន្តោប្រវេសន៍ ដែលប្រឈមមុខនឹងការរើសអើង អំពើហឹង្សាគ្រប់ប្រភេទ ពីកន្លែងដែលជិតបំផុតហើយនៅជាមួយពួកគេរហូតដល់
ទីបញ្ចប់។
📍មជ្ឈមណ្ឌលប្រឹក្សាស្ត្រីចំណាកស្រុកនៅទីក្រុងសេអ៊ូល ម៉ោងធ្វើការ
(ថ្ងៃធម្មតា 9:00-18:00)
ប្រធានបទប្រឹក្សា
វិបត្តិគ្រប់ប្រភេទដែលស្ត្រីអន្តោប្រវេសន៍បានជួបប្រទះ ដូចជា ការរំលោភសិទ្ធិមនុស្ស, អំពើហិង្សាក្នុងគ្រួសារ, អំពើហិង្សាផ្លូវភេទ, ពេស្យាចារ,
ផ្នែកច្បាប់, ការស្នាក់នៅ, ការងារ, អារម្មណ៍ផ្លូវចិត្ត, មន្ទីពេទ្យ, ការការពារសង្គ្រោះបន្ទាន់, ការត្រឡប់ទៅមាតុភូមិជាដើម
របៀបដាក់ពាក្យ
មានបកប្រែផ្ទាល់មាត់.បកប្រែឯកសារជាច្រើនភាសារ, ការគ្រប់គ្រងករណីសំនុំរឿង, ការការពារសង្គ្រោះបន្ទាន់, ជំនួយផ្នែកច្បាប់, អមដំណើរជាមួយ
ក្នុងការស៊ើបអង្កេត, ជំនួយផ្នែកមន្ទីពេទ្យ, ការប្រឹក្សាផ្លូវចិត្តប្រកបដោយវិជ្ជាជីវៈ
ភាសាប្រឹក្សា
ភាសារកូរ៉េ, ភាសារអង់គ្លេស, ភាសារចិន, ភាសារវៀតណាម, ភាសារម៉ុងហ្គោលី, ភាសារហ្វីលីពីន, ភាសាររុស្ស៊ី, ភាសារអ៊ូសបេគីស្ថាន, ភាសារ
ថៃ, ភាសារខ្មែរ (អាចទំនាក់ទំនងសួរ ភាសារ ផ្សេងទៀតបាន)
📞ទំនាក់ទំនងពិគ្រោះយោបល់ 02-733-0120
ឧបត្ថម្ភជំនួយជួយដល់ ជីវភាពរស់នៅរបស់ស្ត្រីអន្តោប្រវេសន៍នឹងគ្រួសារដែលកំពុងមានអាសន្ន ជួបវិបត្តិ ហើយត្រូវការការពារ។
📍ផ្ទះសម្រាកហាន់អ៊ូលថារី (ស្នាក់នៅបានរយៈពេលខ្លី/ផ្ទះសម្រាកការពារនៅពេលមានអាសន្ន, ទីតាំងនៅទីក្រុងសេអ៊ូល)
រយៈពេលការពារ
ផ្ទះសម្រាកស្ត្រីអន្តោប្រវេសន៍ទីក្រុងសេអ៊ូល ៖ ស្នាក់នៅបានរយៈពេលវែង (2ឆ្នាំ)
ផ្ទះសម្រាកហាន់អ៊ូលថារី ៖ ស្នាក់នៅបានរយៈពេលខ្លី (3ខែ, អាចបន្តបាន 1ដង)
ប្រធានបទជំនួយ
ផ្តល់ជំនួយដល់ការស្នាក់នៅ និងអាហារ, ការពិគ្រោះយោបល់ និងការគ្រប់គ្រងករណីសំនុំរឿង, ជំនួយផ្នែកច្បាប់, ជំនួយផ្នែកមន្ទីពេទ្យ, ជំនួយ
ដល់ការព្យាបាលផ្លូវកាយនឹងផ្លូវចិត្តអោយបានជាសៈស្បើយ, មានបកប្រែ និងបកប្រែឯកសារជាច្រើនភាសា
📞ទំនាក់ទំនងពិគ្រោះយោបល់ ក្នុងការចូលមកស្នាក់នៅ 02-733-0120
ពួកយើងនឹងរួមដំណើរជាមួយ ស្ត្រីអន្តោប្រវេសន៍ និងកូនៗរបស់ពួកគេ គ្រប់ជំហានដើម្បីអោយគេធ្វើជាម្ចាស់របស់’ខ្លួនឯង’។
ផ្តល់ជំនួយដល់ស្ត្រីអន្តោប្រវេសន៍ដែលរងគ្រោះដោយអំពើហិង្សា អោយមានលំនឹង ពឹងផ្អែកលើខ្លួនឯង
ផ្តល់អាហារូបករណ៍សាមគ្គីភាពជាមួយនិងក្តីសុបិនចម្រុះពណ៌ ដល់កូនៗរបស់ស្ត្រីអន្តោប្រវេសន៍ដែលមានឪពុកឬ ម្តាយតែម្នាក់
ដើម្បីការលើកកម្ពស់សិទ្ធិមនុស្សរបស់ស្ត្រីអន្តោប្រវេសន៍ ត្រូវមានមិត្តរួមការងារដែលរួមដំណើរទៅជាមួយសកម្មភាពផ្លាស់ប្តូរសង្គម តាមរបៀបផ្សេងៗ
ដើម្បីឆ្ពោះទៅភាពរីកចម្រើន។
វគ្គបណ្តុះបណ្តាល អ្នកប្រឹក្សាអំពើហិង្សាក្នុងគ្រួសារ (100 ម៉ោង)
វគ្គបណ្ដុះបណ្ដាល អ្នកប្រឹក្សាអំពើហិង្សាផ្លូវភេទ (100 ម៉ោង)
សិក្ខាសាលា សកម្មជនស្ត្រីអន្តោប្រវេសន៍
បណ្តាញ សកម្មជនស្ត្រីអន្តោប្រវេសន៍
ការពង្រឹងសមត្ថភាពអង្គការរបស់ មជ្ឈមណ្ឌលសិទ្ធិស្ត្រីអន្តោប្រវេសន៍នៅប្រទេសកូរ៉េ
📚ការបោះពុម្ពផ្សាយ និងឯកសារស្រាវជ្រាវ របស់មជ្ឈមណ្ឌលសិទ្ធិស្ត្រីអន្តោប្រវេសន៍នៅប្រទេសកូរ៉េ
មជ្ឈមណ្ឌលសិទ្ធិស្ត្រីអន្តោប្រវេសន៍នៅប្រទេសកូរ៉េ បានបោះពុម្ពផ្សព្វផ្សាយរឿងរ៉ាវនៃសកម្មភាពផ្លាស់ប្តូររបស់សង្គមដូចជា រឿងរ៉ាវរបស់ស្ត្រី
អន្តោប្រវេសន៍, រឿងរ៉ាវដែលមជ្ឈមណ្ឌលសិទ្ធិស្ត្រីអន្តោប្រវេសន៍នៅប្រទេសកូរ៉េ បានចូលរួមជាមួយស្ត្រីអន្តោប្រវេសន៍ផងដែល។
សៀវភៅ
(2018) រឿងដែលគ្មាននរណាម្នាក់ដឹង
(2021) រឿងដែលនៅមិនទាន់ចប់
ឯកសារស្រាវជ្រាវ
(2008) របាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់ស្ត្រីរៀបការអន្តោប្រវេសន៍"ស្វែងរកសិទ្ធិស្ត្រីអន្តោប្រវេសន៍នៅចន្លោះ អំពើហឹង្សានិងការសម្របខ្លួន"
(2015) របាយការណ៍ស្រាវជ្រាវរកការពិត "តើវាអាចទៅរួចដែលទេ, ការពឹងផ្អែកលើខ្លួនឯងរបស់ ស្ត្រីអន្តោប្រវេសន៍ដែលរងគ្រោះដោយអំពើហិង្សា"
(2016) របាយការណ៍ "ការស៊ើបអង្កេតលើ អំពើហិង្សាផ្លូវភេទទៅលើ ពលករស្ត្រីចំណាកស្រុកក្នុងវិស័យកសិកម្ម"
(2021) របាយការណ៍"ការស៊ើបអង្កេតបទពិសោធន៍ឆ្លងរាតត្បាតជំងឺ កូវីត19 របស់ជនអន្តោប្រវេសន៍"
(2022) របាយការណ៍ "ការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ យេនឌ័រ និងការរើសអើងពូជសាសន៍"
🤝វិធីចូលរួមជាមួយ មជ្ឈមណ្ឌលសិទ្ធិស្ត្រីអន្តោប្រវេសន៍នៅប្រទេសកូរ៉េ
សូមចូលរួមជាមួយពួកយើងក្នុងសកម្មភាពផ្សេងៗ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សរបស់ស្ត្រីអន្តោប្រវេសន៍!
ការឧបត្ថម្ភជំនួយដល់សកម្មភាពសមាជិក(ឧបត្ថម្ភតែមួយដង, ឧបត្ថម្ភជាប្រចាំ)
មានការចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរ នយោបាយសង្គម ការអប់រំ នឹងការជួបប្រជុំជាក្រុមតូច
សកម្មភាពសមាជិកប្រចាំ
មានការចូលរួមកិច្ចប្រជុំជាប្រចាំ និងមានសិទ្ធិបោះឆ្នោតបញ្ចេញមតិនៅក្នុងព្រឹត្តិការណ៍កម្មវិធីផ្សេងៗ។
សិទ្ធិដែលអាចចុះឈ្មោះបាន ៖ អ្នកដែលបានឧបត្ថម្ភដល់មជ្ឈមណ្ឌលនេះចាប់ពី 1ឆ្នាំឡើងទៅ
ការចូលរួមធ្វើការងារស្ម័គ្រចិត្ត
ការផ្សព្វផ្សាយ, ជំនួយដល់ ការរៀបគម្រោងផែនការ, សកម្មភាព ឆ្លើយតបបញ្ហា, និងការចូលរួមក្នុងការស្រាវជ្រាវ
សកម្មភាពស្រាវជ្រាវ
ការស្រាវជ្រាវទាក់ទងនឹង ស្ត្រីអន្តោប្រវេសន៍
សកម្មភាពបកប្រែនឹង បកប្រែឯកសារ
ស្ត្រីអន្តោប្រវេសន៍ចូលរួមធ្វើការងារមានដូចជា ការបកប្រែ នឹងបកប្រែឯកសារ, ការអប់រំនិង ការបកប្រែឯកសារផ្សព្វផ្សាយ
📞ការសួរនាំសកម្មភាព/និងឧបត្ថម្ភ wmigrant@wmigrant.org
📍ដើម្បីមកជួប មជ្ឈមណ្ឌលសិទ្ធិស្ត្រីអន្តោប្រវេសន៍នៅប្រទេសកូរ៉េ
ស័យដ្ឋាន ៖ 서울시 종로구 종로65길 27-1 (2층)
(ចំណត 동묘앞역 ច្រលលេខ2 /
ចំណត 신설동역 ច្រលលេខ11) )
អ៊ីមែល wmigrant@wmigrant.org
លេខទូរស័ព្ទ 02-3672-8988
លេខទូរស័ព្ទប្រឹក្សា 02-733-0120