Q & A
តើអ្វីទៅតាំងយូកាហ្វេ?
តាំងយូកាហ្វេគឺជាសហគ្រាសសង្គមខ្នាតតូច ដែលបង្កើតឡើងក្នុងគោលបំណង ជួយគាំទ្រទៅដល់ការផ្សព្វផ្សាយពីសក្កដានុពលទេសចរណ៍សហគមន៍តាំងយូ ដើម្បីបង្កើត ឱកាសការងារ និងប្រាក់ចំណូល ដល់សមាជិកសហគមន៍។
តើតាំងយូកាហ្វេមានលក់អ្វីខ្លះ?
ផ្តល់សេវាកម្ម អ្នកនាំភ្ញៀវ អ្នកស្ពាយឥវ៉ាន់ និងអ្នកធ្វើម្ហូបពីសហគមន៍
កាហ្វេនឹងភេសជ្ជៈផ្សេងៗ នៅនឹងកន្លែង
រៀបចំម្ហូបកម្មង់សម្រាប់អ្នកឡើងភ្នំ (កម្មង់មុន)
ជួលសំភារៈបោះតង់នៅនឹងកន្លែង
៥- លក់អាហារសំរន់ និងនំកញ្ចប់នៅនឹងកន្លេង
រៀបចំដំណើរកំសាន្តឡើងភ្នំ
តើមុខម្ហូបអ្វីខ្លះដែលសហគមន៍តាំងយូកាហ្វេមានលក់?
យើងខ្ញុំមានបំំរើម្ហុបកម្មង់ដែលធ្វើដោយសមាជិកសហគមន៍ ខ្ចប់សម្រាប់លោកអ្នកយកទៅញុាំលើភ្នំ ហើយមានលក់អាហារសំរន់ ភេសជ្ចៈ ជួលតង់ និងលក់កញ្ចប់ទេសចរណ៍។ សូមចុចទីនេះដើម្បីចូលទៅមើល តារាងមុខម្ហូប របស់តាំងយូ។
តើកញ្ចប់ដើរព្រៃអ្វីខ្លះដែលតាំងយូមាន?
កញ្ចប់ដើរព្រៃរបស់យើងខ្ញុំមានចំនួន៣ប្រភេទៈ
រុកព្រៃ១យប់ទៅថ្មលយ ជាដំណើរកំសាន្តលក្ខណៈប្រមូលផ្តុំ រឺ ឯកជន ទំនេរពេលណាចេញពេលនោះ ជាការផ្សងព្រេងកំរឹត៣ ឡើងនឹងចុះភ្នំ២គីឡូ និងដើប្រហែលជា១០គីឡូ បោះតង់នៅថ្មលយ។ ចេញដំណើររៀងរាល់ខែ។
រុកព្រៃ១យប់ទៅទឺកជ្រោះ ជាដំណើរកំសាន្តលក្ខណៈឯកជន ទំនេរពេលណាចេញពេលនោះ ជាការផ្សងព្រេងកំរឹត៣ ឡើងនឹងចុះភ្នំ២គីឡូ និងដើប្រហែលជា១០គីឡូ។
រុកព្រៃស្រួលៗ១យប់ទៅទឹកជ្រោះ នេះជាប្រភេទកញ្ចប់ទេសចរណ៍បែបឯកជន ដែលលោកអ្នកអាចជ្រើសរើសធ្វើដំណើរពេលណាក៏បាន សម្រាប់តែក្រុម រឺគ្រួសាររបស់អ្នក។
កញ្ចប់នេះសាកសមបំផុតសំរាប់ អ្នកដែលគ្មាន រឺមានបទពិសោធន៍ ដើរព្រៃតិចតួច ក្រុមគ្រួសារដែលមានកូនតូច រឹមនុស្សចាស់ (បញ្ចាក់មនុស្សដែលនៅមានកាយសម្បទារឹងមុាំជាទូទៅគឺវ័យក្រោម៦០ឆ្នាំ)។ លោកអ្នកនឹងឡើងភ្នំ និងដើរកាត់ព្រៃរយៈពេលប្រហែលជា៣ទៅ៤ម៉ោង ដោយមិនមានស្ពាយអ៊ីវ៉ាន់ ម្ហូបអាហារ រឺសម្ភារៈបោះតង់ទេ ព្រោះអ៊ីវ៉ាន់ទាំងនេះត្រូវបានស្ពាយ និងរៀបចំដោយក្រុមអ្នកនាំភ្ញៀវ សហគមន៍។ លោកអ្នកស្ពាយតែអ៊ីវ៉ានត់ផ្ទល់ខ្លួនរបស់អ្នកប៉ុណ្ណោះ ដូចជាទឹក និងរបស់មានតម្លៃ។ ជាការផ្សងព្រេងកំរឹត២
រុកព្រៃ២យប់ទៅទឹកជ្រោះនិងប៉ើយ នេះជាប្រភេទកញ្ចប់ទេសចរណ៍បែបឯកជន កញ្ចប់នេះសម្រាប់តែអ្នក ដែលចូលចិត្តរុកព្រៃ ចង់សាក ល្បងយកឈ្នះខ្លួនឯងធ្វើរឿងអ្វីមួយដែលថ្មី ហើយដើរតាំផ្លូវដែលគេមិន សូវមានអ្នកដើរ។ ហើយអាចដើរបានចំងាយ ប្រមាណ ១០-១៥គីឡូម៉ែត្រក្នុង១ថ្ងៃ។ លោកអ្នកនឹងមានឱកាសជួបមិត្តថ្មីៗ មកពីតំបន់ផ្សេងៗគ្នា។ យើងខ្ញុំហៅការផ្សងព្រេងនេះថា ការផ្សងព្រេងកំរឹត២។
តើទំនាក់ទំនងរវាងតាំងយូកាហ្វេ សហគមន៍យ៉ាងដូចម្តេច?
តាំងយូកាហ្វេជួយផ្សព្វផ្សាយពីសក្កដាពលទេសចរណ៍តាមប្រពន្ធ័ អ៊ិនធើណេត និង បណ្តាញសង្គម ដើម្បីតាក់ទាញភ្ញៀវអោយមកទស្សនា។
តើអ្វីទៅតាំងយូកាហ្វេ?
តាំងយូកាហ្វេគឺជាសហគ្រាសសង្គមខ្នាតតូច ដែលបង្កើតឡើងក្នុងគោលបំណង ជួយគាំទ្រទៅដល់ការផ្សព្វផ្សាយពីសក្កដានុពលទេសចរណ៍សហគមន៍តាំងយូ ដើម្បីបង្កើត ឱកាសការងារ និងប្រាក់ចំណូល ដល់សមាជិកសហគមន៍។
តើប្រាក់ចំណេញដែលតាំងយូកាហ្វេរកបានប្រើប្រាស់ដើម្បីធ្វើអ្វីខ្លះ?
មួយផ្នែកនៃប្រាក់ចំណេញប្រើប្រាស់លើការផ្សព្វផ្សាយ។
តើប្រាក់ចំណេញដែលតាំងយូកាហ្វេរកបានប្រើប្រាស់ដើម្បីធ្វើអ្វីខ្លះ?
មួយផ្នែកនៃប្រាក់ចំណេញប្រើប្រាស់លើការផ្សព្វផ្សាយ។
តើឡើងភ្នំស៊ីពេលប៉ុន្មានម៉ោងពីជើងភ្នំទៅដល់ទឹកជ្រោះ?
ពីជើងភ្នំទៅទៅកំពូលភ្នំមានកម្ពស់ប្រហែល៤០០ម ចំងាយដើរប្រហែលជា ១គីឡូ ឡើងប្រើប្រាស់រយៈពេលចន្លោះពី ១ ម៉ោង ទៅ ២ ម៉ោង អាស្រ័យទៅលើក្រុមរបស់អ្នក សម្ថភាពនៃការឡើងរបស់អ្នក បើអ្នកជាអ្នកដែលធ្លាប់ដើរភ្នំ ហើយនៅក្មេង អ្នកអាចនឹងប្រើពេលប្រហែលជា ១ម៉ោងទៅ១ម៉ោងកន្លះ ។ ពីកំពូលភ្នំទៅដល់ទឹកជ្រោះ និងវត្តតាំងយូ មានចំងាយប្រហែលជា ៤គីឡូ លើដីស្ទើរតែរាបស្មើ ក្នុងចំងាយ៤គីឡូនេះ ការដើរអាចចំណាយពេលចន្លោះពី ១ ម៉ោង ទៅ ២.៥ ម៉ោង អាស្រ័យទៅលើសម្ថភាពក្រុមរបស់អ្នក។ បើលោកអ្នកមិនចង់ដើរចំងាយផ្លូវ៤គីឡូ នេះសហគមន៍មានសេវាកម្មគោយន្តសម្រាប់ដឹកជញ្ជូន ដែលប្រើពេលវេលាប្រហែលជា ៣០នាទី ទៅ ៤៥ នាទី (សូមទាក់ទងតាំងយូកាហ្វេសម្រាប់តម្លៃ)។
តើឡើងភ្នំស៊ីពេលប៉ុន្មានម៉ោងពីជើងភ្នំទៅដល់ប៉ើយតាំទួន?
ពីជើងភ្នំទៅទៅកំពូលភ្នំមានកម្ពស់ប្រហែល៤០០ម ចំងាយដើរប្រហែលជា ១គីឡូ ឡើងប្រើប្រាស់រយៈពេលចន្លោះពី ១ ម៉ោង ទៅ ២ ម៉ោង អាស្រ័យទៅលើក្រុមរបស់អ្នក សម្ថភាពនៃការឡើងរបស់អ្នក បើអ្នកជាអ្នកដែលធ្លាប់ដើរភ្នំ ហើយនៅក្មេង អ្នកអាចនឹងប្រើពេលប្រហែលជា ១ម៉ោងទៅ១ម៉ោងកន្លះ ។ ពីកំពូលភ្នំទៅដល់ប៉ើយមានចំងាយប្រហែលជិត១គីឡូ ដែលដើអាចប្រើពេលប្រហែលជា ៣០នាទី ទៅ១ម៉ោង អាស្រ័យទៅលើសម្ថភាពនៃក្រុមរបស់អ្នក។
តើអាចជិះម៉ូតូឡើងបានអត់?
មិនអាចជិះម៉ូតូ កង់ ឡាន រឺយានជំនិះផ្សេងឡើងបានទេ។ តែប្រសិនបើលោកអ្នកឡើងដល់លើកំពូលហើយ មានសេវាកម្មគោយន្ត។
តើមានខ្លា រឺមានមីនទេ?
ខ្លានិងមីនគ្មានទេនៅលើភ្នំ តែមានប្រភេទសត្វព្រៃផ្សេងៗមួយចំនួនទៀតដូច ជាជ្រូកព្រៃ ក្តាន់ ស្វា ក្ងោក ឈ្លូស សត្វស្លាប និងសត្វមួយចំនួនផ្សេងទៀត។
តើមានសុវត្ថិភាពអត់?
មានសុវត្តិភាពល្អ
តើនៅលើភ្នំមាន 4G អត់ ឬមានសេវាអត់?
នៅជិតជើងភ្នំមានសេវាទូរសព្ទ ០១២ និង ០៩៧ តែនៅលើភ្នំគ្មានសេវាទូរសព្ទទេ។
តើមានទៀក ឬអត់? ច្រើន?
គ្មានទៀកទេ ប៉ុន្តែមានមូស
តើគួធ្វើយ៉ាងណា ដើម្បីការពារ កុំឲ្យទៀកវាឡើងជើងយើង?
លោកអ្នកអាចប្រើថ្មាំបាញ់ការពារមូសខាំ រឺសត្វល្អិតបាន ដែលមានលក់នៅ តាំងយូកាហ្វេតែម្តង។
តើមានបន្ទប់ទឹកអត់?
នៅជើងភ្នំ និងកន្លែងទឹកជ្រោះមានបន្ទប់ទឹកអាចបត់ដៃ និងជើងបាន។
តើទឹកជ្រោះ ជ្រៅឬអត់? ក្មេងលេងបានអត់? រអិលខ្លាំង?
ទឹកជ្រោះមានកន្លែងជ្រៅ មានកន្លែងរាក់ មានកន្លែងរអិល និងកន្លែងមិនរអិល ពេលលេងក្រុមការងារយើងខ្ញុំសូមណែនាំអោយអ្នកទាំងអស់គ្នាប្រុងប្រយត្ត័ ជាពិសេសកុមារ រឺ អ្នកមិនចេះហែលទឹក។ នៅលើភ្នំមានអាវពោងជួល។
តើសហគមន៍អាចរៀបចំអ្វីឲ្យយើងបានខ្លះ?
សេវាសហគមន៍មានដូចជាៈ
អ្នកស្ពាយអ៊ីវ៉ាន់រឺនាំភ្ញៀវ តម្លៃ៦០០០០រៀលក្នុងមួយថ្ងៃ ស្ពាយបាន ១៥-២០ គីឡូ។
គោយន្តដឹកភ្ញៀវ តម្លៃម្នាក់១០០០០រៀល ក្រោម៦អ្នកគិត៦០០០០ មួយជើង
ចុងភៅរៀបចំម្ហូបនៅលើភ្នំ តម្លៃ៦០០០០រៀលក្នុងមួយថ្ងៃ។
ជួលតង់ដែលតង់មួយតម្លៃ ៤០០០០ រៀល។
តើពេលយើងដេកលើភ្នំ សហគមន៍មានអ្នកនៅជាមួយយើងឬអត់?
ប្រសិនបើលោកអ្នកជួលអ្នកស្ពាយអ៊ីវ៉ាន់ រឺនាំភ្ញៀវ១យប់ នោះគាត់នឹងស្នាក់នៅលើ ភ្នំជាមួយយអ្នក ដែលតម្លៃគឺស្មើនឹង ២ថ្ងៃ រឺ ១២០០០០រៀល។ បើលោកអ្នកមិនជួលទេនោះគ្មានសហកមន៍ទេ ប៉ុន្តែនៅលើភ្នំមានវត្ត និងអាស្រមអ្នកតា ដែលជាទូទៅតែងតែមានដូនជី រឺតាអាចារ្យអាស្រ័យនៅ។ ករណីខ្លះអត់ទេដោយសារគាត់មានធុរៈចុះក្រោម។
តើក្មេងអាយុប៉ុន្មានដែល អាចឡើងភ្នំបាន?
ក្មេងដែលអាចចេះដើរគឺអាចឡើងភ្នំបានហើយ តែត្រូវមានអ្នកព។ មិនលើកទឹកចិត្តសម្រាប់ក្មេងកំពុងបំបៅដោះ។
តើភ្នំហ្នឹង មានចំងាយប៉ុន្មានមែត្រ?
ព្រៃការពារតាំងយូលាតសន្ធឹងលើផ្ទៃដី ១៤៤២ ហិចត ព្រៃការពារតាំងយូគឺជាព្រៃ មួយក្នុងចំណោមព្រៃការពារផ្សេងទៀតជាច្រើនដូចជា ព្រៃបាក់កាំ ព្រៃបាវឹក។ បើនិយាយពីភ្នំត្បែងទាំងមូលគឺមានទំហំប្រហែលជា១០០០ហិចតា។
តើគេហាមអ្វីខ្លះនៅលើភ្នំហ្នឹង?
ភ្នំត្បែងក៏ជាទីសការក្សបូជាដែលប្រជាជនក្នុងតំបន់នឹងក្រៅតំបន់មានជំនឿ ចឹងតំណមដែលលលោកអ្នកមិនគួធ្វើគឺ អំពើអាក្រក់ ហើយប្រការគួធ្វើគឺអំពើល្អ ស្រលាញ់ធម្មជាតិ និងគោរពអ្នកដ៏ទៃ។
តើនៅលើភ្នំមានគេលក់អីហូបអត់?
គ្មានទេ តែអាចរៀបចំពីជើងភ្នំហើយយកឡើងទៅលើបាន ដែលលោកអ្នក ត្រូវកក់ទុកមុន។
បើខ្ញុំចង់ទស្សនាគ្រប់កន្លែងចំណាយពេលប៉ុន្មានម៉ោង
ចង់ដើរលេងគ្រប់កន្លែងត្រូវចំណាយពេលប្រហែលជា១សប្តាហ៍ តែរយៈពេល ទស្សនាដែលពេញនិយមបំផុតគឺ រយៈពេល ១យប់ និង២យប់។ ព្រោះ យើងអាចមស្គាល់កន្លែងសំខាន់ៗអស់ហើយ។
មានកន្លែងលេងទឹកអត់
មានច្រើនកន្លែងណាស់។
នៅនឹងមានលក់សត្វព្រៃអត់
គ្មានទេ យើងខ្ញុំជាក្រុមដែលមិនបំប្លាញធម្មជាតិ ព្រោះយើងចង់អោយវានៅស្ថិត ស្ថេរសម្រាប់ក្មេងជំនាន់ក្រោយ។ យើងសង្គមបងៗនិងជួយសហការ។
តើក្មេងអាយុប៉ុន្មានអាចឡើងភ្នំបាន?
៤ទៅ៥ ឆ្នាំឡើងអាចឡើងបានហើយ តែត្រូវការជួយជ្រុមជ្រែងពីឱពុកម្តាយខ្លះ
ទៅដល់ល្ងាចម៉ោង៣ឡើងភ្នំទាន់រឺទេ?
មិនទាន់ទេ ត្រូវសំរាកមួយយប់សិន
តើអ្វីទៅ តាំងយូកាហ្វេ?
តើកន្លែងណាល្អសំរាប់សំរាកមួយយប់នៅក្នុងខេត្ត?
ផ្ទះសំណាក់ លីហូត រឺវិមានសរ នៅក្នុងទីរួមខេត្ត ៨គីឡូពីភ្នំ (តម្លៃចាប់ពី១៥ដុល្លាឡើងទៅ)
ភ្នំត្បែងរីសតនៅជាប់ជើងភ្នំ (តម្លៃចាប់ពី២០ដុល្លាឡើងទៅ)
ជំរុំតាំងយូ តម្លៃចាប់ពី ៥ទៅ១០ ដុល្លា នៅនឹងច្រកឡើងភ្នំតាំងយូ (លក្ខណៈជាតង់ និងផ្ទះមានគ្រែ២ជាន់ មានកង្ហារ និងបន្ទប់ទឹករួម)
តើជួលតង់មានតម្លៃប៉ុន្មាន?
តម្លៃតង់ពី ៣០០០០ រៀល១យប់ មានកំរាល១ ភួយ១ និងតង់មួយ
ប្រសិនបើសំនួរ នឹងចំលើយខាងលើមិនបានឆ្លើយតបទៅនឹងសំនួររបស់អ្នក សូមទាក់ទងមកក្រុមការងារយើងខ្ញុំតាម អ៊ីម៉ែល រឺទូរសព្ទ័ ០៨៧៤០៨៩៩៧