ប្រវត្តិសាស្ត្រកម្ពុជា
ប្រវត្តិសាស្ត្រកម្ពុជា
បុរេប្រវត្តិកម្ពុជា
បុរេប្រវត្តិខ្មែរ គឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសម្រាប់កត់ត្រាហេតុការណ៍អ្វីឡើយ។ ដើម្បីសិក្សាអំពីបុរេប្រវត្តិខ្មែរ យើងក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ។ នៅភូមិភាគអាស៊ីអាគ្នេយ៍កាលពីមុនធ្លាប់មានពំនើងផ្នត់កាឡេដូយាង រឺ កាឡេដុង (Plissement calédonien) និង ពំនើងផ្នត់អែរស៊ីនញាង (Plissement hercynienne) ដែលធ្វើឲ្យផុសឡើងនៅខ្ពង់រាប និង ជួរភ្នំនានាពាសពេញប្រទេសខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មកក៏បានលិចទៅវិញដោយទឹកសមុទ្រនៅស័កទី៣។ នៅស័កទី៤ដីក៏ផុសចាប់ពីភូមិភាគហេមពាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល។ ដីខ្មែរក៏ដុះឡើងពី ៧០០ ទៅ ៨៨០ មាត្រ។ ក្នុងស័កទី៤ មានលំនាចនិងជំនោរទឹកសមុទ្រ ដែលជាមូលហេតុធ្វើឲ្យដីលិចហើយផុសឡើងវិញសាជាថ្មីម្ដងទៀត។ នៅចន្លោះពី ៦០០០០០ ដល់ ៥០០០ ឆ្នាំ មុ.គ. ទឹកសមុទ្របាននាចថយទៅពី ១៣០ ដល់ ១៨០ មាត្រ (បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃនេះ)។ អ្នកភូគព្ភវិទូខ្លះបានយល់ថា កាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិន និង ប្រជុំកោះទ្វីបឥណ្ឌា (Insulinde) ស្ថិតនៅជាប់គ្នារហូតគ្មានសមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ។ នៅប្រមាណ ១៥០០០ ឆ្នាំមុ.គ. ទឹកសមុទ្រជោរបានកំពស់ ១៥ មាត្រ ដែលបណ្ដាលឲ្យទឹកដីកម្ពុជាក្រោម និងវាលទំនាបប្រទេសខ្មែរបានលិចទៅក្នុងទឹកវិញ។ នៅសតវត្សទី៣ មុ.គ. ទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង។ ឯពេលនោះ ទន្លេមេគង្គបាននាំដីល្បាប់មកចាក់បំពេញបន្តិចៗម្ដង ក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក។[១] គេអាចដឹងព្រឹត្ដិការណ៍ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សំភារៈ កំទេចសំណល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង មានស្ថានីយ៍បុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយ៍បុរេប្រវត្ដិសំរោងសែន និង អន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយ៍បុរេប្រវត្ដិម្លូព្រៃ (ព្រះវិហារ) -ស្ថានីយ៍បុរេប្រវត្ដិល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយ៍បុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីកកាយដីរកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ ញញួរ ពន្លាកធ្វើពីថ្ម ផ្លែព្រួញ ផ្លែសន្ទូច ច្បូក ផ្លែកណ្ដៀវ ធ្វើពីឆ្អឹងសត្វ ក្អម ឆ្នាំង ចាន ធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមានត្រល់សម្រាប់ត្បាញសំពត់។ ឧបករណ៍ដែលធ្វើពីលង្ហិនពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយ៍បុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលីងម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយយកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវ ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្បាញសំពត់បិទបាំងរាងកាយ។ គេចេះរកស៊ីដោយ បរបាញ់ និង នេសាទ។ តែការដាំដំណាំ និង ចិញ្ចឹមសត្វគឺតិចតួច ណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬ ជំនឿអាទិទេពណាមួយទេ។ គេជឿថា ខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ និង គ្រឿងអលង្ការ។
បុរេប្រវត្តិកម្ពុជា
វ្នំ • កម្វុជ (ទឹក-គោក) • កម្វុជទេឝ (ដើមអង្គរ-មហានគរ-ចុងអង្គរ)
ចតុមុខ (កំពង់សៀម-បាសាន្ត-ចតុមុខ) • លង្វែក (មានជ័យ-ស្រឡប់ដូនតី) • ស្រីសន្ធរ • សម័យឧដុង្គ • ការបាត់បង់ដីសណ្ដមេគង្គទៅយួន
សម័យអាណានិគម
បារាំងលើកទី១ • ជប៉ុន • បារាំងលើកទី២
សហសម័យ
សង្គមរាស្ត្រនិយម • រដ្ឋប្រហារ១៩៧០ • សាធារណរដ្ឋខ្មែរ • សង្គ្រាមរដ្ឋប្បវេណី • ការលុកលុយស.រ.-វៀតណាម១៩៧០ • របបខ្មែរក្រហម • ការកាន់កាប់របស់វៀតណាម • សាធារណរដ្ឋប្រជាមានិតកម្ពុជា • អ៊ុនតាក់១៩៩២–៩៣ • កម្ពុជាសម័យទំនើប
Prehistory of Cambodia
Khmer prehistory is a long time ago when people did not know how to create characters to record events. To learn about Khmer prehistory, we also need to study Khmer territory. In Southeast Asia, in the past, there were the Plissement calédonien and the Plissement hercynienne, which originated in the highlands and mountains of present-day Cambodia. Then it was submerged by the sea in the third century. In the Fourth Dynasty, the land extends from the Hemp region to the whole of Southeast Asia. Khmer land also grows from 700 to 880 meters. In the Fourth Dynasty, there were tides and tides, which caused the land to sink and re-emerge. Between 600,000 and 5,000 BC. The sea level has dropped from 130 to 180 meters (compared to today's sea level). Some geologists believe that at that time there was no sea, the Indochina region and the Indian subcontinent (Insulinde) were contiguous until there was no sea as we are today. In about 15,000 BC. The sea level rose 15 meters, causing the territory of Kampuchea Krom and the plains of Cambodia to be submerged. In the 3rd century BCE The sea gradually receded. At that time, the Mekong River gradually filled with sediment, becoming a delta that continued to chase down the sea. [1] Prehistoric events can be traced to the study of human skeletons, utensils, and debris Everything that previous generations left behind. In Cambodia, we have the main prehistoric stations such as: - Samrong Sen Prehistory Station and Anlong Pdao (Kampong Chhnang) - Mlou Prey Prehistoric Station (Preah Vihear) - Laeng Spean Prehistory Station (Battambang) In these prehistoric sites were excavated Excavations have uncovered the tools of previous generations, such as axes, hammers, stone spears, arrows, fishing rods, reeds, bones, pots, and earthenware pots. Apart from this, they can still be found for weaving skirts. Brass tools are not very common. Prehistoric human life Due to the tools found in prehistoric stations, it can be concluded that people in Cambodia have lived for a very long time, from the Paleolithic era, that is, from the time when humans Do not know the metal and use the battery as a daily use. They lived in groups to fight the beasts, and they built huts high above the ground. They know how to weave skirts to cover their bodies. They know how to do business by hunting and fishing. But planting and raising animals is very limited. As for tradition, they have no religion or superstition. They believe in ghosts and believe in ghosts. When a person dies, the body is buried with utensils and jewelry.
Subsequent sections about
History of Cambodia
Prehistory of Cambodia
Early Khmer history
Funan • Kampuchea (water-land) • Kampuchea Te
The Dark Ages of Cambodia
Chaktomuk (Kampong Siem-Basan-Chaktomuk) • Longvek (Meanchey-Sralop Dauntei) • Srey Santhor • Udong period • Loss of Mekong Delta to Vietnam
Colonial period
First France • Japan • Second France
Contemporary
Sangkum Reastr Niyum • Coup 1970 • Khmer Republic • Civil War • US-Vietnam Invasion 1970 • Khmer Rouge regime • Vietnamese occupation • People's Republic of Kampuchea • UNTAC 1992-93 • Modern Cambodia
ជំនឿរបស់ដូនតាកាលពីសម័យដើម
ជនជាតិខ្មែរនៅសម័យបុរេប្រវត្តិ អនុវត្តជំនឿគោរពបុព្វបុរសដូនតា ហើយធ្វើសក្ការៈបូជាអ្នកតាម្ចាស់ទឹកម្ចាស់ដី ជាទង្វើដែលអាចអោយយល់បានថា នៅក្នុងប្រទេសមួយដែលទឹក និងដី មិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយហាក់ដូចជាច្រឡូកលាយឡំភ្ជាប់គ្នាទៅនឹងមេឃ ក្នុងគំនិតចក្រវាឡដ៏អស្ចារ្យមួយ។ មនុស្សជាន់ដើមយល់ថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺនឹងទៅចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើនៅតំបន់ខ្ពង់រាបក៏មានជំនឿបែបនេះដែរ គេចែកព្រលឹងជាបីគឺព្រលឹងធំចេញពីខ្លួនមនុស្សមុនស្លាប់៦ខែ ព្រលឹងតូចចេញពីខ្លួនមនុស្សពេលស្លាប់ និងព្រលឹងខ្លះទៀតចេញពីខ្លួនមនុស្សពេលស្លាប់ហើយ៦ខែ។ ពេលគេកប់គេតែងដាក់ប្រដាប់ប្រដារបស់មនុស្សស្លាប់ឲ្យទៅ ជាមួយដើម្បីឲ្យប្រើប្រាស់របស់ទាំងនោះតទៅទៀត។ ដូចខ្មែរសម័យឥឡូវដែរ នៅពេលមានមនុស្សស្លាប់គេតែងរៀបបន្លុង ដើម្បីប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់អ្នកស្លាប់។ បើតាមការស្រាវជ្រាវរបស់អ្នកបុរេប្រវត្តិវិទូ គេថាមនុស្សជាន់នោះចូលចិត្តដាក់បញ្ចុះខ្មោចក្នុងក្រឡ រឺ ក្រោមថ្មដុល (dolmen រឺ menhir) ដោយដាក់ឲ្យសពអង្គុយ។ ទំលាប់នេះឃើញមានមកដល់សព្វថ្ងៃនេះតែកាលណាមានអ្នកស្លាប់ គេតែងយកធាតុនោះដាក់ក្នុងកោដិ ទំនងជាកោដិនេះក្លាយពីក្រឡនោះហើយមើលទៅ បន្ទាប់មកគេយកបញ្ចុះក្នុងចេតិយ។ ជំនឿមនុស្សស្លាប់មិនសូន្យនេះបានដិតដាមមកដល់សង្គមខ្មែរសម័យឥឡូវ ដូចជាការធ្វើបុណ្យឡើងអ្នកដូន អ្នកតានេះ ដោយគេមានជំនឿថាអ្នកដែលស្លាប់អស់ទាំងនោះ នៅចាំថែរក្សាកូនចៅជានិច្ចគេឃើញជំនឿបែបនេះនៅមានក្នុងសង្គមខ្មែរ តាមជនបទស្រុកស្រែចំការនៅឡើយ។ ពួកខ្មែរលើក៏មានជំនឿបែបនេះដែរ តែគេហៅ អ្នកតា ថា ព្រះ វិញ។ ជំនឿនេះក៏ត្រូវគ្នានឹងសាសនាដែលបានមកដល់អំពីការស្លាប់ ហើយកើតឡើងវិញ ប៉ុន្តែជំនឿព្រលឹង និងវិញ្ញាណវាមិនដូចគ្នាបេះបិតទេ តែវាអាចសំរបទៅជាមួយអ្នកស្រុកដើមខ្មែរបាន។ ដូចតួយ៉ាងពិធីបុណ្យភ្ជុំបិណ្យគឺជាការសំយោគគ្នារវាងជំនឿខ្មែរដើម និងពុទ្ធសាសនា។ មនុស្សជំនាន់ដើមយល់ថាកន្លែងគោរពបូជាតែងតែនៅទីខ្ពស់ដូចជាភ្នំជាដើម។ ដោយសារតែទស្សនៈបែបនេះហើយទើបឲ្យមានកសាងប្រាសាទភ្នំ ជាតិពន្ធុវិទូ ដូចលោកខ្វារីត-ឆេះ-វ៉ាតេស (Quarit Ches Wates) យល់ថាប្រាសាទភ្នំគឺតំណាងឲ្យភ្នំ ឯលិង្គតំណាងឲ្យអ្នកតានេះឯង។ ជំនឿមួយទៀតរបស់ខ្មែរដើមគឺការគោរពទេព្ដាដី ពីព្រោះដីបានផ្ដល់នូវស្រូវអង្ករជាអាហារសំខាន់។ ដូច្នេះគេឃើញរំលឹកឡើងតាមរយៈពិធីបុណ្យច្រត់ព្រះនង្គ័ល។
ភាសា
ភាសាគេបង្កើតពាក្យដោយប្រើ បទដើម រឺ ផ្នត់ដើម រឺ បុព្វបទ (prefixes), បទជ្រែក រឺ ផ្នត់ជែក រឺ អព្វាបទ (infixes) និង បទចុង រឺ ផ្នត់ចុង រឺ បច្ច័យបទ (suffixes)។ ចំពោះខ្មែរយើងបទដើម និង បទជ្រែកឃើញមានប្រើមកដល់សព្វថ្ងៃនេះ ដែលប្រកបដោយក្បួនច្បាប់ច្បាស់លាស់ណាស់។ ភាសាមនក៏មានលក្ខណៈបែបនេះដូចខ្មែរយើងដែរ៖
ភាសាខ្មែរ
ពន + យល់ > ពន្យល់
បណ + ដើរ > បណ្ដើរ
គិត > គំនិត (គ + ន + ិ + ត)
កាយ > កំណាយ (ក + ណ + ា + យ)
ភាសាមន
គេត (វិល) > បៈគេត (បង្វិល)
គើ (ឆេះ) > ពគើ (បញ្ឆេះ)
ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
ក្លូត (លួច) > កម្លូត (ចោរ)[២]
Ancient ancestral beliefs
Prehistoric Cambodians practiced the belief in respecting their ancestors and worshiping water lords and landowners in a way that was understandable. In a country where water and land are inseparable and seem to be intertwined To the sky in the mind of a great universe. The ancients understood that the dead are not extinct, but to take on a new nation. The Khmer Leu in the highlands also have this belief, they divide the soul into three: the big soul leaves the human body six months before death, the small soul leaves the human body at death, and some souls leave the human body six months after death. When they are buried, they often carry the dead with them so that they can continue to use them. Like modern Cambodians, when there are dead people, they always prepare vegetables to give to the monks to dedicate to the dead. According to prehistoric research, the ancients preferred to bury the dead in coffins or under rubble (dolmen or menhir). This custom is still seen today, but when someone dies, the item is usually placed in a coffin. This non-zero belief in the dead has spread to modern Cambodian society, such as the celebration of the ancestors, with the belief that all those who have died will always take care of their children, such beliefs still exist in Cambodian society. In the countryside of Sre Chamkar district. The Khmer Leu also had this belief, but they called the elders "gods". This belief is also consistent with the religion that came about death and resurrection, but the belief in soul and spirit is not exactly the same, but it can harmonize with the natives of Cambodia. Pchum Ben, for example, is a synthesis of early Khmer beliefs and Buddhism. The ancients understood that places of worship were always as high as the mountains. Because of this view, ethnographers like Quarit Ches Wates believe that the temple represents the mountain and the penis represents the goddess. Another original Khmer belief was to worship the gods of the land, because the land provided rice as a staple food. Therefore, it is seen through the Plowing Festival.
Language
Words form words using prefixes, prefixes, infixes, and suffixes. For the Khmer people, the original song and the interference song are still used today, which has very clear rules. The Mon language is also like our Khmer:
ភាសាខ្មែរ
Explain + Understand> Explain
ប ណ + ដើរ> បណ្ដើរ
Thinking> Thoughts (C + N + N + T)
Body> Excavation (A + N + Na + Y)
Mon language
កេត (វិល)> ប ក គេ (rotate)
Ignition (ignition)> Ignition (ignition)
Clone (Work)> Clone (Task)
Clot (Steal)> Clot (Thief) [2]
ស្ថានីយ៍បុរេប្រវត្តិ
តាមរយៈបុរេប្រវត្តិខ្មែរគេពុំទាន់រកឃើញអ្វីឲ្យដិតដល់ខ្លាំងទេ។ ចំពោះយុគថ្មគេរកឃើញដានខ្លះៗដែរ នៅឆ្នាំ ១៩៦៣ លោកអឺ.ស៊័ររីន (E.Saurin) បានរកឃើញថ្មចាំងនៅចន្លោះ ខេត្តក្រចេះ និង ស្ទឹងត្រែង ក្រៅពីនោះគេរកឃើញនៅតំបន់អង្គរខ្លះដែរ។ ហើយគេរកឃើញស្ថានីយ៍ចំនួន ៦ ទៀត ដែលទាក់ទងនឹងយុគថ្មរំលីងលាយលោហធាតុមកទល់សព្វថ្ងៃ។
ស្ថានីយ៍សំរោងសែន-អន្លង់ផ្ដៅ-ម្លូព្រៃ សំរោងសែនជាស្ថានីយ៍ស្ថិតនៅកំពង់ឆ្នាំងខាងជើងបឹងទន្លេសាប ស្ថានីយ៍នេះមានកំពស់ ៥ មាត្រ ផ្ទៃក្រឡា ៦០០០ មាត្រក្រឡា។ រកឃើញដោយលោករ៉ូខ្វេស (Roques) នៅឆ្នាំ ១៨៧៦ ហើយបោះពុម្ពផ្សាយនៅឆ្នាំ ១៨៧៩។ ហើយបន្តមកមានបីនាក់ទៀតគឺលោកមូរ៉ា (Moura) ១៨៨២ លោកអាយម៉ូនីញ៉េ (Aymonier) ១៩០១ និង លោកម៉ង់ស៊ុយ (Mansuy) ១៩០២ និង ១៩២៣ បានធ្វើការុករកនៅទីនោះ។ ការរកឃើញនេះគឺជាជំហានដំបូងនៃបុរេប្រវត្តិអាស៊ីអាគ្នេយ៍។
អន្លង់ផ្ដៅគឺជាស្ថានីយ៍នៅចំងាយ ៣០ គ.ម ភាគអាគ្នេយ៍ពីសំរោងសែនមានប្រដាប់ប្រដាដូចស្ថានីយ៍ខាងលើដែរ។ លោកម៉ង់ស៊ុយជាអ្នករកឃើញស្ថានីយ៍នេះនៅឆ្នាំ ១៩០២។ ម្លូព្រៃស្ថិតនៅខាងជើងខេត្តព្រះវិហារដែលរកឃើញដោយលោកប៉េ-ឡឺវី (P.le vy) នៅឆ្នាំ ១៩៤៣ ស្ថានីយ៍នេះថ្មីជាងស្ថានីយ៍ខាងលើពីរ ព្រោះគេរកឃើញឧបករណ៍ធ្វើពីលោហៈ។
ក្រសួងវប្បធម៌ និងសាកលវិទ្យាល័យស៊ីតនីនៃប្រទេសអូស្ត្រាលីបានធ្វើកំណាយសង្គ្រោះ ២ លើក។ ការសិក្សាសរីរវិទ្យា បង្ហាញថា ផ្នូរបញ្ចុះសពមនុស្សជំទង់ និងកូនក្មេងរួមនិងសំណែនបន្លុងសពដូចជា ឆ្អឹងសត្វ អង្កាំ អលង្ការ សំរឹទ្ធិ ចង្ក្រង់ ខ្នារអំបោះ វត្ថុធ្វើពីដែក និងភាជន៍។ល។ ឯស្ថានីយ៍គោកទ្រាស ភូមិឃុំបន្ទាយឆ្មារ ស្រុកថ្មពួកស្ថិតនៅ ៥ គ.ម ឦសានប្រាសាទបន្ទាយឆ្មាររកឃើញឆ្នាំ ២០០៦ ហើយក្រសួងវប្បធម៌បានធ្វើកំណាយផ្លូវការនៅឆ្នាំ ២០១២ ពេលរាជរដ្ឋាភិបាល សា្ថបនាផ្លូវជាតិលេខ៥៦ វាងហើយចំលើផ្នូរសពដែលរកឃើញ ៦ មានបញ្ចុះសំណែន ស្រដៀងនៅភូមិសូភីដែរ តែថែមមានវត្ថុធ្វើពីមាស និងរកឃើញកាកសំណល់ ពពួកខ្យង ខ្ចៅ គ្រំ។ល។
បុរាណវត្ថុខ្មែរដែលពួកឈ្មួញទុច្ចរិតបានជីកយកពីផ្នូរកប់សពនៅភូមិស្នាយ ខេត្តបន្ទាយមានជ័យ ត្រូវបានយកទៅលក់នៅតាមទីផ្សារនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសយកទៅលក់នៅប៉ោយប៉ែត និងប្រទេសថៃ។ សកម្មភាពនេះមិនត្រូវបានអាជ្ញាធរខេត្តឈឺឆ្អាល ឬចាត់វិធានការហាមឃាត់ឡើយ។(២០០៧ ឯកសារក្រសួងវប្បធម៌ និងអង្គការជប៉ុន)
Prehistory Station
According to Khmer prehistory, nothing has been found so closely. As for the Stone Age, some traces have been found. In 1963, E. Saurin found shining stone between Kratie and Stung Treng provinces, and some in the Angkor area. And they found six other stations related to the Paleolithic to the present day.
Rock ax with arrow
Samrong Sen Station - Anlong Pdao - Mlou Prey Samrong Sen is a station located in Kampong Chhnang, north of Tonle Sap Lake. This station has a height of 5 meters, an area of 6,000 square meters. Discovered by Roques in 1876 and published in 1879. And three more, Moura 1882, Aymonier 1901 and Mansuy 1902 and 1923, explored there. This discovery is the first step in the prehistory of Southeast Asia.
Anlong Pdao is a station 30 km southeast of Samrong Sen with the same equipment as the station above. Mansui discovered the station in 1902. Mlou Prey is located in the northern part of Preah Vihear province, discovered by P. Le vy in 1943. This station is newer than the above two stations because metal tools were found.
The Australian Ministry of Culture and the University of Sydney have conducted two excavations. Physiological studies show that graves of adolescents and children, along with corpses such as animal bones, beads, bronze jewelry, chandelier, thread, metal objects, and Pottery, etc. at Kork Treas Station, Banteay Chhmar Village, Thmor Puok District, located 5 km northeast of Banteay Chhmar Temple, discovered in 2006 and the Ministry of Culture has officially excavated at In 2012, when the Royal Government built National Road No. 56, and on the graves found 6, there were similar burials in Sophy village, but there are more Gold objects and wastes, snails, shells, etc.
Khmer artifacts unearthed by unscrupulous traders at Snay village in Banteay Meanchey province are being sold in markets throughout Kingdom of Cambodia, especially for sale in Poipet and Thailand. This activity was not harmed or banned by the provincial authorities (2007 Ministry of Culture document and Japanese organization).
ទំរង់រដ្ឋ
បុព្វការីជនខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រជាពិសេសយុគលោហធាតុចូលចិត្តកសាងទីប្រជុំជនរាងមូលដូចក្បាច់គូថខ្យងភាគច្រើននៅលើទីដីខ្ពស់ ឬទួល ហើយមានគូទឹកហ៊ុំព័ទ្ធជុំវិញសំរាប់ការពារជ្រកកោនក្នុងគ្រាមានភ័យអាសន្នអន្តរាយ ឬចំបាំងរាំងជល។ ប្រជុំជនបុរាណទាំងនោះមានរាងជារង្វង់មូល និងគូទឹកជុំវិញដែលគេបានជួបប្រទះក្នុងតំបន់នានានៃឥណ្ឌូចិនក្នុងភូមិភាគកណ្តាល។ ការស្រាវជ្រាវរបស់អ្នកឯកទេសថៃនៅលើដែនដីខ្មែរបុរាណដែលស្ថិតនៅម្ខាងទៀតនៃជួរភ្នំដងរែកបានពង្រីកនូវការយល់ដឹងបន្ថែមអំពីអតីតកាលខ្មែរ។ ទីក្រុងបុរាណទាំងនោះជាគ្រឹះមាំមួនសម្រាប់ស្វែងយល់ការអភិវឌ្ឍសង្គមខ្មែរ។ រវាង ១០០០ ឆ្នាំមុន គ.ស មុនការផ្សព្វផ្សាយវប្បធម៌ឥណ្ឌា ជនជាតិខ្មែរបានកសាងពេញភូមិភាគនេះនូវទីក្រុងតូចធំជាច្រើនហើយទីក្រុងដើមទាំងនោះក៏បានក្លាយទៅជាបុរីនាសម័យឥណ្ឌូបនីយកម្ម។ ការសិក្សាអំពីទីប្រជុំជន ឬក្រុងបុរាណមុនសម័យប្រវត្តិសាស្ត្រមានផលប្រយោជន៍ជាច្រើនព្រោះបានជួយឲ្យដឹងដល់ការគ្រប់គ្រងរៀបចំស្រុកភូមិតាមបែបជំនឿជីវចលនិយម ដូចជាទីក្រុងរាងជាក្បាច់គូថខ្យងជាដើម និងការវិវត្តរបស់វាក្នុងអតីតកាល។ វាបានឲ្យយើងស្វែងយល់អំពីទំនាក់ទំនងរវាងទីក្រុងទាំងនោះ នឹងតំបន់មួយចំនួនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ ក្នុងចង្វាតបុរីរម្យនៃប្រទេសថៃ គេតែងជួបទីប្រជុំជនដែលមានលក្ខណៈជារង្វង់មូល ហើយជួនកាល មានរង្វង់ជាច្រើនជាន់ដោយមានគូទឹកហ៊ំព័ទ្ធជុំវិញថែមទៀតផង។ ទំរង់ក្រុងបុរាណខ្មែរមួយប្រភេទទៀត ដែលគួរឲ្យចាប់អារម្មណ៍ផងដែរ គឺរាងជាពងក្រពើ ស្ថិតនៅលើទួលមានរាងរាបស្មើបែបខ្សែកោង ភ្ជាប់គ្នាដូចរាងពងក្រពើអញ្ចឹង។ វត្តមានរបស់ទីប្រជុំជនជាច្រើនដែលមានរូបរាងជា រង្វង់មូលដោយស្ថិតលើ ទួលរាបស្មើបែបខ្សែកោង ជាប់គ្នាតែអ្វីដែលគួរឲ្យកត់ត្រាគឺទីតាំងនេះមានរាងរង្វង់មូលជាច្រើនជាន់ ឬថ្នាក់។ ទីក្រុងច្រើនប្រភេទទៀតដូចជាទីក្រុងដែលមានរាងមូល ហើយមានជ្រុងមូល ដែលគេឃើញគូ និងទួលមានរាងជាខ្សែត្រង់ ហើយភ្ជាប់គ្នាជាមុំរង្វង់។ នៅមានទីប្រជុំជនបុរាណមួយប្រភេទទៀត ដែលមានជ្រុងនៅមុំ គូទឹកមានលក្ខណៈត្រង់ ភ្ជាប់គ្នាជាមុំជ្រុងគួរឲ្យចាប់អារម្មណ៍។ មិនតែប៉ុណ្ណោះសោត ការវិភាគរូបថតលើអាកាស បង្ហាញថា មានទីក្រុងដែលមានលក្ខណៈសេរី ខុសប្លែកពីទំរង់ដែលបានជួបនៅខាងលើ។ គូទឹក និងទួលមានលក្ខណៈកោងភ្ជាប់គ្នាបែបសេរី។ ជនជាតិខ្មែរដើមបានបន្សល់ក្រុងមួយចំនួន ដែលមានរូបរាងប្រហាក់ប្រហែលនឹងទីក្រុងខាងលើ តែមានទ្រង់ទ្រាយជួនកាលស្របគ្នា ជួនកាលមិនស្របគ្នាអាស្រ័យលើទីតាំងភូមិសាស្ត្រជំនាន់នោះ។ ស្ថាបត្យកម្មចុងសម័យលោហធាតុខាងលើនេះជាការណ៍មួយយ៉ាងសំខាន់ណាស់ សឱ្យឃើញថាមានការកាន់កាប់រៀបចំគ្រប់គ្រងភូមិភាគនេះ ដែលសព្វថ្ងៃជានគរូបនីយកម្មនៃសមិទ្ធផលវប្បធម៌សង្គម យ៉ាងសំខាន់ជាងគេស្របតាមការវិវឌ្ឍរបស់សហគមន៍មន-ខ្មែរមុនការហូរចូលឥទ្ធិពលឥណ្ឌាក្នុងភូមិភាគនេះ នាសម័យស.តទី១ នៃគ.ស។ [៦]
ទាំងនេះជាភស្តុតាងបញ្ជាក់ពីសណ្ឋាននៃការបង្កើតរដ្ឋខ្មែរមុនដំបូងបង្អស់នាសម័យបុរេប្រវត្តិសាស្ត្រនៅក្នុងតំបន់ដីក្រហមភាគខាងកើតទន្លេមេគង្គនៃខ្ពង់រាបពីរតនគិរីចុះមកខេត្តកំពង់ចាមលាតសន្ធឹងទៅដល់ខេត្តមួយចំនួននៃអតីតកម្ពុជាក្រោមដូចជា ខេត្តឡុកនិញ (រោងដំរី)។ ទីប្រជុំជនដែលមានរាងមូល ឬពងក្រពើនោះ គេអាចគូសបញ្ជាក់ថាចំនួនស្ថានីយ៍នៅប្រទេសថៃមានរហូតដល់ច្រើនរយកន្លែងជាពិសេសនៅខ្ពង់រាបនគររាជ។ ប៉ុន្តេអ្វីដែលយើងអាចផ្តល់ជាចំលើយគឺដូចនៅប្រទេសអ៊ឺរ៉ុប សហគមន៍ខ្មែរ ដែលត្រូវបានសាងសង់ឡើងដោយមានរូបរាងមូល ឬគូថខ្យងនាសម័យបុរេប្រវត្តិសាស្ត្រគឺជាសណ្ឋាននៃរដ្ឋខ្មែរដំបូងយ៉ាងពិតប្រាកដ។ ទំរង់នៃទីក្រុងទាំងនោះ ជួនកាលគេហៅឈ្មោះថាបន្ទាយគូក្នុងករណីខ្លះត្រូវបានបន្តការកាន់កាប់រហូតដល់សម័យប្រវត្តិសាស្ត្រក៏សឹងមានក្រោយពីឆ្លងកាត់សម័យកាលមួយចំនួន។
State form
Prehistoric Cambodians, especially in the Metal Age, preferred to build round towns like snail-shaped sculptures, mostly on high ground. The hill is surrounded by a moat to protect the shelter in the event of a disaster or flood. These ancient towns are circular and moat-like, found in different parts of Indochina in the Central Zone. Thai specialists on ancient Khmer territory on the other side of the Dangrek Mountains have expanded their understanding of the Khmer past. These ancient cities were a solid foundation for the development of Khmer society, between 1000 BC and the spread of Khmer Indian culture. Many small and large cities were built throughout the region, and those original cities became indoors. The study of ancient towns or cities before prehistoric times has many benefits because it helps to understand the management of the village in a way. Animistic beliefs such as snail-shaped cities and their evolution in the past have given us insight into The relationship between those cities and some other areas in the Kingdom of Cambodia today. In Changwat Borei Rom, Thailand, towns are often found in the form of roundabouts, sometimes multi-story circles, surrounded by moats. Around more. Another type of ancient Khmer city form that is also interesting is the oval shape on the hill, flat and curved. Like an ellipse. The presence of many towns in a circular shape on a flat hill in a straight curve. But what is noteworthy is that this location is circular in many floors or classes. Many other types of cities, such as rounded cities with rounded corners, can be seen in pairs and hills, are straight and connected. Is a circular angle. There is another type of ancient town that has corners at right angles to each other at interesting angles. Aerial photo analysis shows that there is a city that is liberally different from the one encountered above. The moat and the hill are freely curved. The original Khmer people left a number of cities that looked similar to the cities above, but were sometimes parallel, sometimes inconsistent, depending on the geographical location of that generation. The above metal age is a very important thing to prove that there is occupation and management of this region, which is now the urbanization of socio-cultural achievements. Most importantly, in line with the evolution of the Mon-Khmer community before the influx of Indian influence in the region during the first century AD. AD [6]
These are evidences of the formation of the first prehistoric Khmer state in the Dey Krahorm area east of the Mekong River from the plateau. Ratanakkiri down to Kampong Cham extends to some provinces of the former Kampuchea Krom, such as Lok Ninh (Rong Damrey). The round or elliptical towns can be highlighted by the fact that the number of stations in Thailand is up to hundreds, especially in the Nakhon Ratchasima Plateau. But what we can give the answer is, as in Europe, the Khmer community is built with a round shape or a snail butt in ancient times. History is the true form of the first Khmer state. These forms of cities, sometimes referred to as Banteay Koo, in some cases continued to occupy until almost all of the historical period after some period.
ជនជាតិ
ពលរដ្ឋកម្ពុជា ដែលសម្គាល់ ឬហៅខ្លួនឯងថាជាជនជាតិខ្មែរនោះគឺជាមនុស្សមួយក្រុមក្នុងចំណោមពូជសាសន៍ទក្សិណាស៊ី ហើយដែលបានមកតាំងទីរស់នៅក្នុងតំបន់ឥណ្ឌូចិន នេះតាំងពីសម័យយុគថ្មរំលីងគឺប្រមាណ ១៥ សតវត្សមុនគ្រិស្តសករាជ។ ឯកសារខ្លះបញ្ជាក់ថាមានស្លាកស្នាមតាំងលំនៅនៅតំបន់នេះប្រមាណ ៥ ពាន់ឆ្នាំមុនគ្រិស្តសករាជឯណោះ។ ក្រុមមនុស្សទាំងឡាយក្នុងអំបូរអូស្ត្រូអាស៊ី នេះនៅមានរស់រានរហូតដល់សព្វថ្ងៃនៅប្រទេសភូមាភាគខាងក្រោមហើយនិងនៅតាមជួរភ្នំអណ្ណាម។ ឯលក្ខណៈកាត់ជាមួយធាតុម៉ុងហ្គោលគឺជាការកើតឡើងថ្មីៗខាងក្រោយ។ ក្នុងចំណោមជនជាតិឥណ្ឌូចិន គឺពួកមនុស្សរស់នៅត្រង់ចន្លោះប្រទេសចិន និងឥណ្ឌា ប្រជាពលរដ្ឋខ្មែរជាជនជាតិចាស់ជាងគេ ដែលបានតាំងទីលំនៅនៅលើទឹកដីរបស់ខ្លួនសព្វថ្ងៃនេះគឺរហូតមកដល់សតវត្សទី១៣ នៃគ្រិស្តសករាជទាក់ទាញដោយដែនដីសណ្ដមានជីជាតិ វាលទំនាប និងសមុទ្រផង ព្រមដោយការរុញច្រានរបស់ពួកម៉ុងហ្គោលពីប្រទេសចិនមកផងទើបជនជាតិយួន ជនជាតិសៀម និងភូមាបានលេចមុខមកនៅក្នុងតំបន់ឥណ្ឌូចិននេះដោយពួកនេះបានវាយរុញច្រានជនជាតិខ្មែរ និងបងប្អូនរបស់ខ្លួន គឺជនជាតិមន អោយខ្ទាតពីតំបន់វាលទំនាបមេណាម និងពីតំបន់វាលទំនាបទន្លេឥរាវតី។
ចំពោះទឹកដីកំណើតនិងជាតិសាសន៍ ដោយយោងលើទិន្នន័យមួយចំនួន ដូចជាកំណត់ហេតុចិន និងរឿងព្រេងខ្មែរ ពួកចិនដែលស្គាល់ឥណ្ឌូចិនតាំងតែពី ២០០០ ឆ្នាំមុន ដោយមានពួកអ្នកដើរសំពៅមកចុះចតជាញឹកញយផងនោះ បានហៅទឹកដីនៃ អាងទន្លេមេគង្គខាងក្រោមរហូតដល់មាត់ត្បូងថា វ្នំ។ បើតាមប្រជាជនកម្ពុជា និងតាមរឿងព្រេងអ្នកស្រុកបានហៅចំណែកដែលត្រូវនឹងកម្ពុជាសព្វថ្ងៃថា គោកធ្លក ឬនគរគោកធ្លក។ គឺពេលក្រោយយូរមកទៀត ទើបអ្នកស្រុកប្រែហៅថា ស្រុកខ្មែរវិញ រួចក្រោយៗមកទៀតហៅកម្ពុជាជាសំស្ត្រឹតថា កម្ពុជា ជាឈ្មោះដែលជ្រើសរើសដោយពួកអ្នកមកច្បាំងដណ្តើមស្រុក និងអ្នកដែលនាំអារ្យធម៌ហិណ្ឌូមកផ្តល់ឲ្យ។ ប៉ុន្តែបើទោះជាឈ្មោះនោះជាពាក្យចិន ជាពាក្យរបស់អ្នកស្រុក ឬក៏ជាពាក្យសំស្ក្រឹតក្តី ក៏នៅឥណ្ឌាភាគខាងជើងគេស្គាល់ប្រទេសខ្មែរក្រោមឈ្មោះថា សក្កទ្វីប ឬទឹកដីរបស់ដើមសកៈ គឺដើមម៉ៃសាក់។ ដើមម៉ៃសាក់ខុសគ្នាពីដើមធ្លក ក៏ប៉ុន្តែដើមឈើទាំង២មានផ្លែដូចគ្នា ដែលពួកក្មេងៗ តែងតែយកមកកកេរ ហើយគេអាចយកមកចម្រាញ់យកប្រេងបាន។ បើដូច្នេះគេអាចទទួលស្គាល់ថា ឈ្មោះដែលគេដាក់ឲ្យកម្ពុជា ទោះជាដាក់ឲ្យដោយប្រជាជនខ្លួនឯង ឬក៏ដាក់ដោយពួកហិណ្ឌូក្តី គឺពាក្យតែមួយ ហើយដោយហេតុនេះ ប្រពៃណីរបស់ប្រជាជន គឺពិតជាត្រូវនឹងសញ្ញាណរបស់ហិណ្ឌូដែរ។ គួរកត់សំគាល់ថា នៅសតវត្សទី២ នៃគ្រិស្តសករាជ ពួកក្រិក និងរ៉ូម ស្គាល់ស្រុកខ្មែរដោយផែនទីរបស់ផ្តូលេមេ ដែលគូសឡើងតាមការនិទានរបស់អ្នកធ្វើដំណើរតាមសមុទ្រ ផែនទីនោះដាក់ឈ្មោះឲ្យថា ជាស្រុករបស់ពួកលេស្តៃ ដែលខុសគ្នាឆ្ងាយណាស់នឹងពាក្យកម្ពុជា។ លោកវរសេនីយ៍ឯកហ្សេរីនីបានសន្និដ្ឋានថា ឈ្មោះនេះមិនមែនជាឈ្មោះដែលថាតាមពាក្យអ្នកស្រុកដើមនោះទេ តែគឺជាពាក្យប្រែទៅវិញ។ បើនិយាយដូច្នេះ លេស្តៃ ជាពាក្យក្រិកដែលមានន័យថា ចោរ ឬចោរសមុទ្រ។ តែលោកវរសេនីយ៍ឯកបានរំលឹកថាពាក្យ កម្ពុ ដែលមាននៅក្នុងសិលាចារឹកជាឈ្មោះរបស់ទេវៈបុព្វបុរសរបស់ កម្វុស្វយម្ភុវ ដែលមានន័យថា កម្វុកើតមានឡើងដោយខ្លួន។ ហើយពាក្យនេះជាភាសាសំស្រឹ្តតមានន័យថា ចោរ ឬចោរសមុទ្រ។ ដោយហេតុនេះលោកវរសេនីយ៍សន្និដ្ឋានថា ពាក្យក្រិកថា លេស្តៃ ត្រូវគ្នានឹងពាក្យ កម្ពុ ពាក្យទាំងពីរម៉ាត់នេះមានន័យថា ចោរ, ចោរសមុទ្រ ឬបើហោចណាស់ ក៏សំដៅយកពួកអ្នកដែលរស់នៅជាក្រុមប្រដាប់ដោយអាវុធដែរ។ លោកសន្និដ្ឋានបន្តទៀតថា នៅស្រុកនេះ អ្នកស្រុកប្រកបមុខរបរជាចោរសមុទ្រ ឬបើពុំនោះទេ ក៏ត្រូវជាកូនចៅរបស់មេចោរសមុទ្រ ឬចោរប្លន់តាមសមុទ្រណាម្នាក់ ដែលបុគ្គលិកលក្ខណៈ បានរលុបបាត់តាមវេលាទៅហើយនៅសតវត្សរ៍ទី៥។ ទាំងរឿងព្រេង ទាំងតាមទំនៀមទំលាប់ខ្មែរ និយាយថា ពួកអ្នករស់នៅក្នុងនគរគោកធ្លកមានឈ្មោះថា នាគ ដែលក្រោយមកដូរជាខ្មែររួចជាកម្ពុជាវិញ។ តែវាមានមូលហេតុដែលអាចឲ្យជឿ បានថា ពាក្យ នាគ នេះ មិនមែនជាឈ្មោះដើមដែលគេហៅខ្លួនគេនោះទេ ប៉ុន្តែ គឺជាពាក្យដែលពួកនិរប្រវេសន៍ហិណ្ឌូដាក់ឲ្យ។ ពាក្យដែលគេហៅខ្លួនគេនោះគឺប្រហែលជាពាក្យដែលមាននៅរហូតដល់សព្វថ្ងៃ គឺខ្មែរនេះឯង គ្រាន់តែពាក្យនេះ មានសរសេរប្លែកៗគ្នា ទៅតាមពេលវេលា ទីកន្លែង និងតាមគ្រាមភាសារបស់អ្នកស្រុកនីមួយៗ គឺមានពាក្យ ខម, កៅមេ, ក្មេន, ក្មី, គិមី, គួរ, ក្មៀរ, កុមារ ដែលជាពាក្យតាមភាសាអ្នកវិប្រជាដើម។(ស្រដៀងខ្មែរហៅពួកអឺរ៉ុប ថាបារាំងៗដូច្នេះដែរ) នៅចំពោះមុខពួកបរទេសហិណ្ឌូ ដែលមានអារ្យធម៌ជឿនលឿនជាងពួកអ្នករដ្ឋវាសី (អ្នកនៅក្នុងរដ្ឋ) ដែលមិនសូវមានអាវុធផង ហើយក៏អាចជាអ្នកចូលចិត្តសន្តិភាពជាងផង មិនបានវាយតបទេ គេដកថយទុកកន្លែងឲ្យពួកនោះ តាំងទីលំនៅកសាងបានជាក្រុមឧបនិវេសន៍ពាណិជ្ជករ ដែលធ្វើដំណើរចេញចូលស្រុកដោយ ស្ថិតនៅដាច់ស្រឡះពីអ្នកស្រុកដើម តែក្រោយមកបានក្លាយទៅជាមេដឹកនាំស្រុកវិញ។
Ethnicity
The Cambodians, who identify or call themselves Cambodians, are a group of people of the Tsinasi ethnic group who have come to settle. Life in Indochina since the Paleolithic period is about 15 centuries BC. Some documents indicate that there were traces of settlement in this area around 5,000 BC. This group of Austro-Asiatic people survives to this day in lower Burma and along the ranks. Mount Annam. The intersection with the Mongolian elements is a recent occurrence. Among the Indochinese are the people living between China and India. Habitats on their land today are up to the 13th century AD, attracted by the fertile plains of the lowlands. And the sea, and with the Mongol push from China, the Vietnamese, Thais, and Burmese appeared. In Indochina, they pushed the Cambodians and their Mon brothers out of the fields. Menam plain and from the plains of the Irrawaddy River.
For homeland and ethnicity, according to some data such as Chinese records and Khmer legends, the Chinese have known Indochina since 2000 Last year, with frequent boaters landing, the territory of the lower Mekong basin as far south as Funan was called Funan. According to the Cambodian people and legends, the locals called the part that corresponds to Cambodia today as Kork Thlok or Nokor Kork Thlok. Later, the locals changed it back to Khmer, and later called Kampuchea Chea Samstret that Cambodia was the name chosen by the people. Come and fight for the land and those who brought the Hindu civilization. But even though the name is a Chinese word, it is a local word. Or as a Sanskrit word, in northern India, Khmer Krom is known as Saktwip or the territory of the Sak tree, the Mai Sak tree. The teak tree is different from the lotus tree, but the two trees have the same fruit, which the children often pick and can be refined. The oil. If so, it can be recognized that the name given to Cambodia, whether given by the people themselves or by the Hindus, is a word But because of this, the traditions of the people are very much in line with the Hindu notion. It should be noted that in the 2nd century AD, the Greeks and Romans recognized Cambodia by the map of Ptolemy, drawn by The legend of the seafarers The map is named after the land of the Leslians, which is very different from the word Cambodia. Colonel Xerini concluded that the name was not a native word but a transliteration. In other words, Lestai is a Greek word meaning thief or pirate. But the colonel recalled that the word Kampuchea in the inscription was the name of the ancestral deity of Kampuchea, which means that Kampuchea arose by itself. And the word in Sanskrit means thief or pirate. Therefore, the colonel concluded that the Greek word for lesti corresponds to the Cambodian word, both words meaning thief, pirate or at least It also refers to those who live in armed groups. He further concluded that in this district, the locals are engaged in the business of pirates or otherwise must be the descendants of pirates or robbers. By the sea, whose personality disappeared over time in the 5th century. Both legends and Khmer traditions say that the inhabitants of the kingdom Kok Thlok was named Neak, which later changed to Khmer and then Cambodia. But there is good reason to believe that the word dragon is not the original name they call themselves, but the word they Hindu emigration provided. The word they call themselves is probably the word that exists to this day, Khmer, just this word has a different spelling. According to the time, place and dialect of each resident, there are words Khmer, Kao Me, Khmer, Kmei, Kimi, Kour, Kmei.
ជីវភាពមនុស្ស
បើតាមលោកអាយម៉ូនីញ៉េរកឃើញ នៅឆ្នាំ ១៩០១ បានឲ្យដឹងថាមនុស្សនៅសម័យសំរោងសែន គឺជាបុព្វបុរសខ្មែរសព្វថ្ងៃនេះ។ ដោយសិក្សាតាមបំណែកឆ្អឹងទាំងនោះ គេដឹងថាមនុស្សសម័យនោះមាឌមធ្យមតែមាំហើយមានចិញ្ចើមលយទៀតផង។
នៅយុគថ្មរំលីងគេដឹងថាមនុស្សចូលចិត្តរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស-ភ្នំទាកទ្រាំង) រឺ លើខ្ពង់រាប (មនុស្សសម័យមេមត់)។ ក្រោយមកទៀតក៏មករស់នៅខាងជើងបឹងទន្លេសាប (សំរោងសែន-អន្លង់ផ្ដៅ) រឺ ខាងជើងបន្តិចទៀត (ម្លូព្រៃ)។ មនុស្សទាំងនេះសង់ខ្ទមពីឈើផុតដីដើម្បីចៀសសត្វសាហាវ និង ទឹកជំនន់។ ឈើដែលគេសង់ផ្ទះបានមកពីយកពូថៅថ្មធំៗកាប់។ ស្ថានីយ៍ជាច្រើនគេរកឃើញសំណល់ផ្ទះបាយដូចជា ខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រី អំបែងក្អមឆ្នាំង។ល។ ប្រដាប់ប្រើប្រាស់វិញមាន ក្អម ចាន ឆ្នាំង ពូថៅថ្ម ប្រដាប់សំរាប់ដំស្បែកសត្វ។
មនុស្សចេះធ្វើស្រែចាប់ពីទន្លេសាបរហូតដល់ម្លូព្រៃ ព្រោះគេបានរកឃើញកណ្ដៀវខ្លះធ្វើពីឆ្អឹងសត្វខ្លះពីលង្ហិន។ ពួកគេចិញ្ចឹមសត្វគោនិងជ្រូក។ សាច់សត្វក៏ជាអាហារចាំបាច់ដែរ ព្រោះគេរកឃើញចុងព្រួញ (១ធ្វើពីដែក ច្រើនទៀតធ្វើពីឆ្អឹង) និងការនេសាទត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន)។
មនុស្សចេះត្បាញ គេរកឃើញត្រល់តែមិនដឹងពីវត្ថុធាតុដើមយកមកត្បាញទេ បើតាមប៉ាន់ស្មានគេថាជាកប្បាស។
គេមិនដឹងពីជំនឿនៅជំនាន់នោះច្បាស់លាស់ទេ តែបើតាមការរំលាយសព គេស្មានមើលថាប្រហែលគេដាក់សពអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការឲ្យមាន កងដៃ និង ខ្សែក ជាដើម។[
Human life
According to Mr. Imoniye, discovered in 1901, people in the Samrong Sen period were the ancestors of Cambodia today. By studying the fragments, it is known that the people of that time were medium-sized but strong and had long eyebrows.
In the Paleolithic, it is known that people like to live in caves (Phnom Kbal Romeas - Phnom Teak Treang) or on the plateau (Memot people). Later came to live north of the Tonle Sap Lake (Samrong Sen - Anlong Pdao) or a little north (Mlou Prey). These people built huts out of wood to avoid wild animals and floods. The wood used to build the house came from large stone axes. At many stations, kitchen waste such as snails, animal bones, fish bones, pottery fragments, etc. are found. The utensils are pots, plates, pots, axes, stones, tools for skinning animals.
People know how to farm from Tonle Sap to Mlou Prey because they have found some ax made of animal bones and some made of brass. They raise cattle and pigs. Meat is also a staple food as arrowheads (one made of iron, the other made of bone) and fishing (hooks made of bone and brass).
People who know how to weave, they find yarn, but do not know the raw material to weave, estimated to be cotton.
It is not clear what the beliefs of the time were, but according to the autopsy, it was speculated that the body may have been placed in a coffin and adorned with bracelets and necklaces.
វប្បធម៌
មុនឥទ្ធិពលឥណ្ឌានាដើមស.វទី១នៃគ.ស ជនជាតិខ្មែរដែលស្ថិតក្នុងអំបូរមន-ខ្មែរ ដែលរស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ខាងលើនេះ បានស្គាល់រួចមកហើយនូវការសាងសង់ផ្ទះសំបែង ភូមិស្រុក ទីក្រុង (ភូមិមូល) ស្ថាបនាថ្មបញ្ឈរ និងថ្មផ្តេក ពាក់ព័ន្ធទៅនិងជំនឿសាសនាបែបជីវចលរួចទៅហើយ។ ហើយវិស័យស្ថាបត្យកម្មខាងលើនោះមានអាយុប្រមាណជា ៣៥០០ ឆ្នាំមកហើយ។ យ៉ាងណាមិញ ជនជាតិខ្មែរក៏មានភាសាប្រចាំជាតិរបស់ខ្លួនរួចហើយដែរ។ មិនតែប៉ុណ្ណោះ ខ្មែរក៏ចេះបង្កើតរបាំប្រជាប្រិយដូចជា របាំត្រុដ របាំទន្សោង៘ សំរាប់ថ្វាយដល់វត្ថុសក្តិសិទ្ធិ ដូចជាអារក្ស អ្នកតា ដែលជាអ្នកថែរក្សាភូមិស្រុកផងដែរ។ ក្រៅពីនេះ ខ្មែរក៏ចេះបង្កើតភូមិស្រុកដោយសង់ផ្ទះខ្ពស់ផុតពីដី សម្រាប់ការពារសត្វសាហាវ និងទឹកជំនន់ ចេះធ្វើស្រែវស្សា និងចេះបញ្ចូលទឹកក្នុងស្រែ ចេះប្រើគោ ក្របីជាយានជំនិះ និងភ្ជួរស្រែ ចេះធ្វើគ្រឿងភ្លេង ចេះប្រើទូក និងចេះផ្សាំងសត្វព្រៃអោយក្លាយទៅជាសត្វស្រុកដូចជា គោ ក្របី ដំរី ឆ្កែ មាន់ជាដើម។ ទន្ទឹមនឹងនេះ ក៏មានការបូជាសពនៅក្រោមផ្ទាំងថ្មធំៗ ឬដាក់ក្នុងក្តារមឈូសឈើ និងក្នុងពាង ឬក្រឡធ្វើអំពីដីដុត។ ដូចនេះ ខ្មែរមានវប្បធម៌ អារ្យធម៌របស់ខ្លួនរួចទៅហើយមុនពេលដែលវប្បធម៌ឥណ្ឌាហូរចូលមក។ ប៉ុន្តែដោយពុំទាន់ស្ថិតក្រោមឥទ្ធិពលសាសនាឥណ្ឌា ខ្មែរមិនទាន់មានប្រាង្គប្រាសាទបែបឥណ្ឌានៅឡើយ។ ជាឧទាហរណ៍ ដូចនៅប្រទេសខ្មែរ នៅក្នុងភូមិភាគខាងជើងនៃប្រទេសលាវ និងថៃបច្ចុប្បន្ន ដែលពីដើមជាទឹកដីខ្មែរ យើងឃើញមានថ្មបញ្ឈរធំៗដែលបុព្វការីជន បានលើកបញ្ឈរសំរាប់តំណាងឲ្យដួងព្រលឹងដូនតា ដែលសណ្ឋិតនៅ។ នៅទីនោះ យើងបានឃើញមានការចាំងថ្មធ្វើជាពាងធំៗ សំរាប់បញ្ចុះសព ព្រមទាំងក្តារមឈូសថ្មផងដែរ។ ក្រៅពីនេះ ក៏មានការចោះភ្នំដើម្បីធ្វើជាកន្លែងបញ្ចុះសពផងដែរ។ នេះសឲ្យឃើញជាប្រយោលថា មានការប្រើប្រាស់នូវឧបករណ៍ធ្វើំពីដែកនាសម័យនោះដើម្បីកិច្ចការខាងលើដោយឥតប្រកែកបាន។ ប៉ុន្តែសំណង់ស្ថាបត្យកម្មសំខាន់ជាងគេគួរឲ្យកត់សំគាល់នោះគឺទីក្រុងដែលជាទីប្រជុំជនធំៗ ដែលមានអង្កត់ផ្ចិតជិត ១០០០ មាត្រ ធ្វើអំពីដីលើកនៅក្បែរទីក្រុងភ្នំពេញ និងនៅខេត្តកំពង់ចាម ឬនៅខ្ពង់រាបនគររាជបច្ចុប្បន្នជាដើមដែលឆ្លុះបញ្ចាំងនូវភាពបរមបុរាណរបស់ខឿនវប្បធម៌ខ្មែរសុទ្ធសាធនាសម័យមុនប្រវត្តិសាស្ត្រ។ ទោះបីខ្មែរបានយកទ្រឹស្តីលោកធាតុវិទ្យាឥណ្ឌាមកធ្វើជារូបមន្ត សំរាប់ស្ថាបនាប្រាង្គប្រាសាទយ៉ាងណាក៏ដោយ ក៏ខ្មែរយើងបានបញ្ជូលនូវទស្សនវិជ្ជាដូនតាបែបជីវចលនិយមក្នុងសំណង់ស្ថាបត្យកម្មដែរ។ មានន័យថាសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដែលធ្វើតាមរូបមន្តឥណ្ឌាមិនបានបាត់បង់នូវលក្ខណៈខ្មែរទាំងស្រុងទេ។ ស្ថាបត្យករខ្មែរបានបញ្ចូលនូវក្នុងមូលនិធិសាសនានូវព្រលឹងរបស់ខ្លួនថែមទៀតផង។ គឺលើមូលដ្ឋាននៃលោកធាតុវិទ្យានេះហើយ ដែលបុព្វការីជនខ្មែរគ្រប់សម័យកាលបានសាងសង់ប្រាង្គប្រាសាទជាទីគោរពសក្ការៈ ដើម្បីតំកល់ព្រះទេវរូបតូច ធំ ទាំងឡាយនៃទេវកថាវិទ្យាឥណ្ឌា ឬក៏បុព្វការីជនរបស់ខ្លួនដែលតំណាងក្រោមរូបភាពនៃចំលាក់អាទិទេពឥណ្ឌា។ ដូចនេះ ពីការគោរពបូជាថ្ម ភ្នំធម្មជាតិ ដែលគេជឿថាមានបារមី ឬព្រលឹងសណ្ឋិតនៅ ឬកាន់ឥឡូវនេះ “ថ្មដុះ” ឬថ្មអ្នកតាទាំងនោះ បានក្លាយទៅជាព្រះសិវលិង្គ ដែលជាអង្គជាតិព្រះសិវនៃលទ្ធិព្រហ្មញ្ញសាសនា (សាសនាចំណូលថ្មី)។ ហើយដើម្បីរក្សានូវថាមពល ឬមហិទ្ធិឫទ្ធិអរូបីទាំងនោះ ដែលជាប្រភពនៃជីវិត គេក៏សាងសង់ប្រាសាទបែបឥណ្ឌា ហ៊ុំព័ទ្ធជុំវិញដូចករណី ប្រាសាទថ្មដុះ នៅខេត្តតាកែវ ឬប្រាសាទភ្នំប្រសិទ្ធិ នៅខេត្តកណ្តាលជាដើម។ នេះសឲ្យឃើញនូវឯកភាពផ្នែកនិមិត្តរូបរវាងថ្មភ្នំធម្មជាតិ និងព្រះសិវលិង្គ ដែលគេតំកល់ក្នុងប្រាសាទឥដ្ឋ ឬថ្ម។
Culture
Before Indian influence in the early 1st century AD, the Khmer belong to the Mon-Khmer tribe living in Southeast Asia. The above is already known about the construction of houses, villages, districts, cities (villages), the construction of vertical and horizontal stones related to religious beliefs. Already animated. And the above architecture is about 3,500 years old. However, the Khmer people already have their own national language. Not only that, Khmer people also know how to create folk dances such as Trod dance, Tonsong dance ៘ to give to sacred objects such as demons, Neak Ta, who are the guardians of villages and districts Also. Apart from this, the Khmer also know how to create villages and districts by building houses high above the ground to protect against wild animals and floods, know how to make rice paddies and add water to Fields know how to use cattle as vehicles and plow fields, know how to make musical instruments, know how to use boats and know how to tame wild animals to become domestic animals such as cattle, elephants Dogs, chickens, and so on. At the same time, the bodies were cremated under large boulders or placed in wooden coffins and in jars or earthenware jars. Thus, the Khmer already had their own civilized culture before the influx of Indian culture. But not yet under the influence of Indian religion, Khmer did not yet have Indian-style temples. For example, in Cambodia, in the northern part of Laos and present-day Thailand, which was originally Khmer territory, we see large vertical rocks. Which the ancestors raised vertically to represent the ancestral souls that resided. There we saw shining stones in large jars for burial, as well as stone coffins. Mount to serve as a cemetery as well. This indirectly proves that the use of metal tools of the time for the above work is undeniable. But the most notable architectural structure is the city, a large town with a diameter of nearly 1,000 meters, made of raised land nearby. Phnom Penh and in Kampong Cham or in the present-day Nakhon Ratchasima Plateau, which reflects the antiquity of pure Khmer culture in prehistoric times. Although the Khmer adopted the theory of Indian cosmology as a formula for the construction of the temple, we Khmer included An ancestral philosophy of animism in architecture. This means that the architecture of the temples that follow the Indian formula has not completely lost its Khmer character. Cambodian architects have incorporated their souls into religious foundations. It is on the basis of this cosmology that Khmer ancestors of all eras built temples as a place of worship to place small deities. The great deities of Indian mythology or their ancestors represented under the image of Indian deities. Nature, which is believed to have a hand or a soul, resides or now holds the "growing stone" or the old stone, which has become the Sivaling Shiva nation of Hinduism (New religion). And in order to preserve those supernatural powers or powers that are the source of life, they also built Indian-style temples around them, as in the case of the stone temples in the province. Takeo or Phnom Prasidh temple in Kandal province. This shows the symbolic unity between the natural mountain rock and the Sivaling, which is deposited in a brick or stone temple.