វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ
វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ
វិទ្យាល័យសម្តេចឪ សម្តេចម៉ែ បានចាប់បដិសន្ធិឡើងនៅឆ្នាំសិក្សា ១៩៨៣-១៩៨៤ ដោយមាន ឈ្មោះដំបូងថា អនុវិទ្យាល័យ ឡាបានសៀក មានអគារ សិក្សា ០១ ខ្នងមាន ០៦ បន្ទប់ មានសិស្សសរុប ៤៨ នាក់ស្រី ០៩ នាក់។
ឆ្នាំសិក្សា ១៩៩៤-១៩៩៥ បានប្តូរឈ្មោះពី អនុវិទ្យាល័យ ឡាបានសៀក ទៅជា អនុវិឡាល័យ បានលុង មានអគារសិក្សាចំនួន ០២ ខ្នងមាន ១២បន្ទប់ មានថ្នាក់រៀនចំនួន០៩ថ្នាក់ សិស្សសរុប ២៩៤នាក់ស្រី ៩៩នាក់ និង មានទីចាត់ការមួយ ។ ក្នុងឆ្នាំនោះដែរបានប្តូរឈ្មោះ ពី អនុវិទ្យាល័យ បានលុង ទៅជា វិទ្យាល័យបានលុង តាមប្រកាសលេខ១៦៧៦អយក.ប្រក ចុះថ្ងៃទី ១៩ តុលា ១៩៩៤ ។
ឆ្នាំសិក្សា១៩៩៥-១៩៩៦ ប្តូរឈ្មោះពីវិទ្យាល័យ បានលុង ទៅជា វិទ្យាល័យ សម្តេចឪ សម្ដេចម៉ែ តាមប្រកាស លេខ ១៥៨ អយក.ប្រក ចុះថ្ងៃទី១០ កុម្ភៈ ១៩៩៦ លេខកូដ ១៦០២០២០១៩០១ មានអគារសិក្សាចំនួន០៣ខ្នងមាន១៨បន្ទប់មានថ្នាក់រៀនចំនួន១១ សិស្សសរុប៤៣៤ស្រី១៥៦នាក់។
ឆ្នាំសិក្សា ១៩៩៨-១៩៩៩ បានសង់អន្តេវាសិកដ្ឋានសម្រាប់គ្រូចំនួន ០១ ខ្នងមាន ១០ បន្ទប់ ។
ឆ្នាំសិក្សា ១៩៩៩-២០០០ បានសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សចំនួន ០១ខ្នងមាន ០៨ បន្ទប់ កសាងអាហារដ្ឋានសម្រាប់សិស្ស ០១ ខ្នង ។
ឆ្នាំសិក្សា ២០០៤-២០០៥ កសាងផ្ទះសំណាក់សម្រាប់គ្រូ០១ខ្នងមាន០៣បន្ទប់ ។
ឆ្នាំសិក្សា ២០០៥-២០០៦ កសាងអាហារដ្ឋានសម្រាប់សិស្ស ០១ ខ្នង ។
ឆ្នាំសិក្សា ២០១១-២០១២ កសាងអគារធនធាន(EEQP ) ។
ឆ្នាំសិក្សា ២០១៦-២០១៧ បានកសាងអគារសិក្សា ចំនួន ០១ ខ្នង ស្មើនឹង ០៦ បន្ទប់ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់
ព្រះករុណា ព្រះបាទ នរោត្តមុនី នាថសីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ។
ឆ្នាំសិក្សា ២០១៧ បានកសាងអគារសិក្សា ចំនួន ០១ ខ្នងបីជាន់ ស្មើនឹង ១៨ បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឆ្នាំសិក្សា២០១៧ បានកសាងអគារសិក្សា ចំនួន ០១ ខ្នងស្មើនឹង ០៦ បន្ទប់ ជាអំណោយរបស់គម្រោង គួសាណូណ៌
តាមរយៈស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ។