Jean-Yves Dekeister
លោក អ៊ិន សារ៉ាក់ផាន់ បានចូលរួមជាមួយសាមគ្គីក្នុងឆ្នាំ ២០១២ បន្ទាប់ពីចូលនិវត្តន៍ពីការងាររដ្ឋ ។ លោកជាប្រធានសាមគ្គី ហើយគ្រប់គ្រងការសាងសង់ក្រុម ។ លោករស់នៅទីរួមខេត្តកំពត ដែលនៅទីនោះ លោកចំណាយពេលទំនេរដើម្បីដើរឡើងភ្នំ និងធ្វើស្រែចម្ការ ។
លោកស្រី ប៊ុន ស៊ីណា បានចូលរួមជាមួយអង្គការសាមគ្គីក្នុងឆ្នាំ ២០០៨ ។ គាត់ជាសមាជិកក្រុមដ៏អំណត់តស៊ូ ។ នៅក្នុងអង្គការសាមគ្គី ស៊ីណា ធ្វើការងាររដ្ឋបាលដោយការទទួលខុសត្រូវខិតខំអស់ពីលទ្ធភាព និងមានប្រសិទ្ធភាព ។ នាងក៏ជាអ្នកទទួលផ្នែកហិរញ្ញវត្ថុរបស់សាមគ្គីផងដែរ ។ ជានិច្ចនាងតែងតែមានស្នាមញញឹម និងសុទិដ្ឋិនិយម ដែលបាននាំមកនូវថាមពលវិជ្ជមាន និងក្តីកក់ក្តៅដល់សមាជិកទាំងមូល ។
កញ្ញា សៅ លក្ខិណា អាយុ ១៩ ឆ្នាំ ជាអ្នកស្ម័គ្រចិត្តដែលមានការប្តេជ្ញាចិត្តខ្ពស់ជាមួយអង្គការសាមគ្គីកំពត។ នាងរស់នៅភូមិបុសត្របែក ខេត្តកំពត ជាមួយម្ដាយ ឪពុក និងបងប្អូនស្រីចំនួនបីនាក់ ។ បច្ចុប្បន្ននាងកំពុងសិក្សានៅឆ្នាំទីបី ក្នុងជំនាញរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យអង្គរខេមរា កំពត ។ នាងបានចូលរួមយ៉ាងសកម្ម និងដោយភាពទទួលខុសត្រូវក្នុងកម្មវិធីសៀវភៅអាន និងកម្មវិធីសន្សំប្រាក់សម្រាប់សិស្ស ។ ក្រៅពីនេះ នាងក៏គាំទ្រការបង្រៀនបន្ថែមសម្រាប់សិស្សដែលរៀនយឺត នៅក្នុងសាលាបឋមសិក្សាដៃគូផងដែរ។
កញ្ញា ផឺក ដានី អាយុ ១៩ ឆ្នាំ គឺជាអ្នកទទួលអាហារូបករណ៍ និងជាអ្នកស្ម័គ្រចិត្តជាមួយអង្គការសាមគ្គីកំពត ។ នាងរស់នៅភូមិបុសត្របែក ខេត្តកំពត ជាមួយឪពុកម្តាយ តា និងយាយ រួមទាំងបងប្អូនស្រីចំនួនបួននាក់ ។ បច្ចុប្បន្ននាងកំពុងសិក្សានៅឆ្នាំទីបីក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត ។ ដានី គឺជាប្រភពឋាមពលខ្លាំងមួយសម្រាប់អង្គការសាមគ្គី ដោយបានចូលរួមយ៉ាងសកម្មក្នុងគម្រោងជាច្រើន ។
កញ្ញា ឃិន តឿន អាយុ ២១ ឆ្នាំ ជាអ្នកស្ម័គ្រចិត្ត និងជាអ្នកទទួលអាហារូបករណ៍របស់អង្គការសាមគ្គីកំពត ។ នាងរស់នៅភូមិវត្តអង្គ ខេត្តកំពត ជាមួយម្ដាយ ឪពុក និងបងប្អូនចំនួន៦នាក់ ។ បច្ចុប្បន្ននាងកំពុងសិក្សានៅឆ្នាំទីបីក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត ។ នាងមានចំណាប់អារម្មណ៍ជាពិសេសចំពោះជីវវិទ្យា និងគណិតវិទ្យា ។ នៅក្នុងអង្គការសាមគ្គី នាងមានតួនាទីសំខាន់ក្នុងកម្មវិធីសៀវភៅអាន និងកម្មវិធីសន្សំប្រាក់សម្រាប់សិស្ស ។ នាងក៏គាំទ្រការបង្រៀនបន្ថែមសម្រាប់សិស្សដែលរៀនយឺត នៅសាលាបឋមសិក្សាដៃគូផងដែរ។
កញ្ញា សាន់ សីណាស់ អាយុ ២៥ ឆ្នាំ ជាអ្នកស្ម័គ្រចិត្តម្នាក់ដែលមានការប្តេជ្ញាចិត្តខ្ពស់ជាមួយអង្គការសាមគ្គី ។ កន្លែងដើមកំណើតរបស់នាងគឺនៅភូមិព្រៃថ្នង ខេត្តកំពត ។ នាងរស់នៅជាមួយឪពុកម្តាយ និងបងប្អូនស្រីចំនួនបីនាក់ ក្នុងគ្រួសារធ្វើស្រែចម្ការ ។ បន្ទាប់ពីនាងទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យវិទ្យាស្ថាន តាមរយៈអាហារូបករណ៍ពីសហភាពយុវជនកម្ពុជា (C.U.Y.) នាងបានជ្រើសរើសបង្រៀនភាសាខ្មែរនៅសាលាឯកជនមួយ ដោយសារតែសេចក្តីស្រឡាញ់ជាពិសេសចំពោះភាសានេះ ។ នៅក្នុងអង្គការសាមគ្គី សីណាស់មានតួនាទីសំខាន់ទាំងក្នុងកម្មវិធីអានសៀវភៅ និងកម្មវិធីសន្សំប្រាក់សម្រាប់សិស្ស។ នាងគាំទ្រការបង្រៀនបន្ថែមសម្រាប់សិស្សដែលរៀនយឺត នៅក្នុងសាលាបឋមសិក្សាដៃគូ។