ក្នុងការសហការជាមួយគ្រូបង្រៀនពីសាលាបឋមសិក្សា និងសាលាមធ្យមសិក្សាបឹងព្រះ គាំទ្រចំពោះសិស្សដែលកំពុងមានបញ្ហាផ្នែកសិក្សា ។ អង្គការនេះផ្តល់ថ្នាក់បន្ថែមសម្រាប់សិស្សបឋមសិក្សាដែលប្រឈមមុខនឹងការលំបាកក្នុងការសិក្សា។ ថ្នាក់បន្ថែមទាំងនេះ បង្រៀនដោយគ្រូដែលមានបទពិសោធន៍ ត្រូវបានរៀបចំពីរឬបីដងក្នុងមួយសប្តាហ៍ ដើម្បីជួយសិស្សដែលខ្សោយ អាចឈានទៅតាមកម្រិតសិក្សា ដែលបានកំណត់នាពេលបញ្ចប់រយៈពេលមួយឆ្នាំ។
ដើម្បីលើកកម្ពស់ការអាន កេះសៀវភៅត្រូវបានដាក់ក្នុងថ្នាក់រៀននីមួយៗនៅសាលាបឋមសិក្សា ដើម្បីអោយសិស្សអាចខ្ចីសៀវភៅទៅអាននៅផ្ទះ ។ រៀងរាល់ថ្ងៃច័ន្ទ គ្រូបើកកេះសៀវភៅដែលមានសៀវភៅអាចខ្ចីបាន ។ សិស្សត្រូវបំពេញបែបបទ បញ្ជាក់ពីសៀវភៅដែលពួកគេនឹងខ្ចី ( លេខកូដសៀវភៅ និងថ្ងៃខែបានខ្ចី ) ហើយចុះហត្ថលេខាក្នុងពេលដែលយកសៀវភៅមកសងវិញ ។ កម្មវិធីនេះត្រូវបានអនុវត្តនៅសាលាចំនួន ៨ នៅក្នុងខេត្តកំពត ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ២,៧៨៨ នាក់ ។ សាមគ្គីមានបំណងពង្រីកកម្មវិធីនេះទៅសាលាបន្ថែមទៀតចំនួន ៦ ដើម្បីអោយសិស្សជាច្រើនអាចចូលប្រើប្រាស់ការអានបាន។
ក្នុងឆ្នាំ ២០២៥ អង្គការសាមគ្គីកំពត បានផ្តល់អាហារូបករណ៍ដល់សិស្សដែលកំពុងសិក្សានៅសាលាទុតិយភូមិចំនួន ២ រួមមាន សាលាទុតិយភូមិបឹងព្រះ និងសាលាទុតិយភូមិត្រសេកកោង ។ មានសិស្សសរុបចំនួន ៣៧ នាក់ដែលទទួលបានអាហារូបករណ៍ ដែលក្នុងចំណោមនេះ មានស្រីចំនួន ៣១ នាក់។
សម្រាប់សកលវិទ្យា មាននិស្សិតជាច្រើនដែលកំពុងសិក្សានីឯរាជធានីភ្នំពេញ និងខេត្តកំពត មានសរុបចំនួន ១៤ នាក់ ដែលក្នុងចំណោមនេះ មានស្រីចំនួន ១៣ នាក់ ដែលទទួលអាហារូបករណ៍ពីសាមគ្គីកំពត ។
និស្សិតដែលរំពឹងថានឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២៥មាន ៥នាក់( ស្រី ៤ នាក់ )
និស្សិតដែលរំពឹងថានឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២៦ មាន២នាក់( ស្រី ២ នាក់ )
និស្សិតដែលរំពឹងថានឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២៧ មាន៥នាក់( ស្រី ៥ នាក់ )។
និស្សិតដែលរំពឹងថានឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២៨ មាន២នាក់ (ស្រី ២ នាក់) ។
ចាប់តាំងពីឆ្នាំ ២០១៦ សាមគ្គីបានអនុវត្តកម្មវិធីសន្សំប្រាក់ សម្រាប់សិស្សចាប់ពីថ្នាក់ទី ៧ រហូតដល់ថ្នាក់ទី ១២ នៅសាលាចំនួន ៤ ក្នុងខេត្តកំពត ។ កម្មវិធីនេះអនុញ្ញាតឲ្យសិស្សសន្សំប្រាក់ចំនួនតិចតួចក្នុងមួយខែ ដោយមានការត្រួតពិនិត្យពីអង្គការមិនមែនរដ្ឋាភិបាល ។ នៅចុងខែ សិស្សម្នាក់ៗនឹងដាក់ប្រាក់សន្សំរបស់ខ្ឡួនឲ្យមេក្រុម ហើយមេក្រុមនឹងផ្ទេរប្រាក់នេះទៅក្រុមការងាររបស់សាមគ្គីជាបន្តទៀត ដើម្បីបានបូកសរុប និងយកទៅផ្ញើនៅធនាគារ។
កម្មវិធីនេះលើកទឹកចិត្តឲ្យមានការចូលរួមជាប់ជាប្រចាំ និងទៀងទាត់ ។ ប្រសិនបើសិស្សមិនបានសន្សំចំនួនបីខែជាប់ៗគ្នា ពួកគេត្រូវបានអស់សិទ្ធជាសមាជិកសន្សំហើយ តែអាចចូលរួមវិញជាសមាជិកថ្មី ប្រសិនបើពួកគេចង់ ។ គ្រូបង្រៀនក៏អាចចូលរួមបានផងដែរ។
នៅចុងឆ្នាំសិក្សា អ្នកចូលរួមម្នាក់ៗនឹងទទួលបាននូវប្រាក់សរុបមកវិញ ( ប្រាក់ដើមដែលពួកគេបានសន្សំ និងប្រាក់លើកទឹកចិត្ត (ការប្រាក់) ) ដែលអាចជួយពួកគេក្នុងការទិញសម្ភារសិក្សា ឬគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងៗដោយពុំចាំបាច់សុំលុយពីឪពុកម្តាយ ។ សាមគ្គីនឹងពង្រីកយុទ្ធនាការនេះ ទៅសាលាផ្សេងបន្ថែមទៀតនៅក្នុងខេត្ត ដោយរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលអំពីហិរញ្ញវត្ថុ និងសារៈសំខាន់នៃការសន្សំប្រាក់។
សាមគ្គីបានរៀបចំការប្រកួតរត់ប្រណាំង សម្រាប់សិស្សគ្រប់វ័យនៅសាលាទុតិយភូមិចំនួន២ គឺវិទ្យាល័យហ៊ុនសែនបឹងព្រះ និងត្រសេកកោង ដើម្បីបង្រៀនពួកគេទៅលើវិធីរក្សាកម្លាំងរូបកាយ និងអភិវឌ្ឍការទំនាក់ទំនងសុខភាពល្អជាមួយកីឡា។ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៤ ដោយមានការសហការជាមួយសាលាវិទ្យាល័យ ហ៊ុន សែនបឹងព្រះ និងវិទ្យាល័យហ៊ុន សែនត្រសេកកោង បានរៀបចំការប្រកួតមួយក្រោមប្រធានបទ “រត់និងអានសៀវភៅ “ ដែលមានអ្នកចូលរួមចំនួនជាង៩០០នាក់ ។
សិស្សរត់ល្អបំផុត ( លេខ១,២,៣ ) ចំនួន៣នាក់មានឱកាសចូលរួមក្នុងការប្រកួតរត់ចម្ងាយ១០ គីឡូម៉ែត្រ នៅរាជធានីភ្នំពេញ ។ ដើម្បីសុខភាពរូបកាយសម្រាប់យុវជន និងដើម្បីជៀសឲ្យឆ្ងាយពីគ្រឿងញឿន អង្គការសាមគ្គីកំពតនឹងមានគោលបំណងរៀបចំការប្រកួតរត់នេះជារៀងរាល់ឆ្នាំ សម្រាប់សិស្សរាល់វ័យ ។
សាមគ្គីធ្វើការយ៉ាងជាប់ទៀងទាត់នៅក្នុងសាលាជាច្រើន រួមមានសាលាបឋមសិក្សា សាលាមធ្យមសិក្សា និងសាលាទុតិយភូមិ ក្នុងខេត្តកំពត ។ រៀងរាល់ខែ អ្នកស្ម័គ្រចិត្តពីអង្គការនេះនឹងចូលទៅកាន់សាលាដើម្បីរៀបចំព្រឹត្តិការណ៍សប្បាយ និងអប់រំសម្រាប់សិស្ស ។ ព្រឹត្តិការណ៍ទាំងនេះរួមមានហ្គេម កីឡាខាងក្រៅ និងការបណ្តុះបណ្តាលក្រុម ដែលជួយអភិវឌ្ឍន៍ស្នាដៃច្នៃប្រឌិត ការសហប្រតិបត្តិការ និងការលូតលាស់ផ្ទាល់ខ្លួន។
គោលបំណងគឺដើម្បីបង្កើតបរិស្ថានសាលាដែលវិជ្ជមាន ជំរុញសុខភាពសិស្ស និងផ្តល់ឱកាសសប្បាយ និងទំនាក់ទំនងដល់កុមារ ។ វានៅតែអនុញ្ញាតឲ្យស្ម័គ្រចិត្តមានឱកាសយល់ពីតម្រូវការរបស់សិស្ស និងគាំទ្រការអភិវឌ្ឍន៍របស់ពួកគេផងដែរ។
សាមគ្គីធ្វើការសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ
សកម្មជាច្រើន ដើម្បីគាំទ្រការអភិវឌ្ឍន៍យុទ្ធនាការមូលដ្ឋាននៅខេត្តកំពត។ ក្នុងចំណោមដៃគូទាំងនេះគឺសាលា Noble and Greenough ដែលមានទីតាំងនៅទីក្រុងបូស្តុនរដ្ឋម៉ាសាយូសែត សហរដ្ឋអាមេរិក ។ រៀងរាល់បីឆ្នាំ ក្រុមសិស្សមួយក្រុមពីសាលាទុតិយភូមិនេះចូលរួមធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមសកម្មភាពជាមួយអង្គការសាមគ្គី ។ ក្នុងការមកទស្សនកិច្ចសិក្សា លើកចុងក្រោយ គឺនៅថ្ងៃទី ១៩ ដល់ ២១ ខែមីនា សិស្សទាំងនោះបានចូលរួមក្នុងគម្រោងនានាដូចជាការជួសជុល លាបជញ្ជាំងបន្ទប់រៀន ការជួសជុលតុ ការជួសជុលសាបដែលបាក់បែកក្នុងថ្នាក់ ការគូរគំនូរ ការដាំកូនឈើ ការលេងហ្គេមសិក្សា និងកិច្ចប្រជុំដែលរៀបចំដោយអង្គារសាមគ្គីកំពត និងសាលាបឋមសិក្សាបឹងព្រះ ដើម្បីជូនដំណឹងដល់ឪពុកម្តាយអំពីថ្នាក់ជំនួយសម្រាប់សិស្សដែលមានបញ្ហាក្នុងការសិក្សា ។សៀវភៅត្រូវបានចែកជូនសិស្សសម្រាប់កម្មវិធីអានសៀវភៅ ។
ការបង្ហាញពីកម្មវិធីអាហារូបករណ៍ ដូចជាការចែកជូនប្រាក់អាហារូបករណ៍ប្រចាំខែនៅសាលាមធ្យមសិក្សាទុតិយភូមិ ហ៊ុន សែនបឹងព្រះ និងត្រសេកកោង និងការចុះហត្ថលេខាពេលទទួលប្រាក់។
ការប្រមូលប្រាក់សន្សំ រាល់ចុងខែពីសិស្សសាលាមធ្យមសិក្សាបឹងព្រះ និងត្រសេកកោង ដែលចូលរួមក្នុងកម្មវិធីសន្សំប្រាក់ ។
ចូលរួមធ្វើការងាររយៈពេល ៣ថ្ងៃ ជាមួយសាលាដៃគូ Noble High School (Boston, USA) និងសាលាមធ្យមសិក្សាបឹងព្រះ និងសាលាបឋមសិក្សាបឹងព្រះ។
គ្រួសារដែលក្រីក្រក្នុងភូមិនីមួយៗត្រូវបានកំណត់ផ្តល់ប័ណ្ណសំគាល់ភាពក្រីក្រប្រភេទ១ ឬប្រភេទ២ ពីអាជ្ញាធរដែនដី ( ភូមិ ឃុំ ) និងត្រូវបានគិតគូរជួយពីអង្គការសាមគ្គីតាមរយៈសហគមន៍ ។ ថ្វីត្បិតតែពួកគេទទួលបានការគាំទ្រ ប៉ុន្តែពួកគេរស់នៅក្នុងស្ថានភាពដ៏លំបាក ។ ដើម្បីជួយពួកគេ សាមគ្គី បានផ្តល់ជាជំនួយហិរញ្ញវត្ថុ ( សម្រាប់អាជីវកម្ម ឬសិប្បកម្មខ្នាតតូច ការជួសជុល កែលំអលំនៅដ្ឋាន ការធ្វើកសិកម្ម និងការទិញសំភារប្រើប្រាស់ចាំបាច់ខ្លះ … ) កម្មវិធីសន្សំប្រាក់ ការអប់រំផ្នែកស្មារតី ( កុំចាយវាយខ្ជះខ្ជាយ កាត់បន្ថយភាពខ្ជិលច្រអូស អំពើហឹង្សាក្នុងគ្រួសារ ការលេងល្បែងស៊ីសង ។ល។ )និងជំនួយក្នុងការដំណើរទៅមណ្ឌល់សុខភាពដើម្បីទទួលសេវាផ្នែកព្យាបាលជម្ងឺ និងថែទាំសុខភាព ។