សាមគ្គី (Samaki) គឺជា អង្គការមិនមែនរដ្ឋាភិបាលមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៨ ដើម្បីគាំទ្រដល់ក្រុមជួយខ្លួនឯង (សមាគម) នៅតាមភូមិ និងសាលារៀនរដ្ឋមួយចំនួននៅជនបទ។
សម្រាប់អត្ថប្រយោជន៍មានដល់គ្រួសារដែលកំពុងប្រឈមនឹងភាពងាយរងគ្រោះ និងយុវជននៅតំបន់ជនបទក្នុងខេត្តកំពត។
សាមគ្គីសហការជាមួយសមាគមមូលដ្ឋានចំនួន៧ក្នុងស្រុកទឹកឈូ ស្ថិតក្នុង៣ឃុំ និង៣ភូមិ ក្នុងខេត្តកំពត ដែលមានគ្រួសារងាយរងគ្រោះប្រមាណ ១៨០ គ្រួសារ នៅក្នុងតំបន់គោលដៅនេះ ។
សាមគ្គី ធ្វើការជាដៃគូជាមួយសាលាបឋមសិក្សាចំនួន ២២ សាលា សាលាមធ្យមសិក្សា ២ សាលា និងសាលាទុតិយភូមិពីរ នៅក្នុងខេត្តកំពត ហើយនឹងមានគោលបំណងសហការជាមួយសាលារដ្ឋច្រើនទៀត និងគាំទ្រជាពិសេសដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញ និងខេត្តកំពត តាមរយៈអាហារូបករណ៍ផងដែរ ។