ការបោះតង់អំឡុងខែក្តៅ
សម្រាប់ការបោះតង់នៅរដូវក្តៅ សុវត្ថិភាពគឺមានសារៈសំខាន់ខ្លាំង
អ្នកអាចអនុវត្តយុទ្ធសាស្ត្រទាំងនេះដើម្បីធានាសុវត្ថិភាព៖
1.រកមុខងារបណ្តាញអាកាស និងកំដៅ:
ជ្រើសរើសទីតាំងដែលមានម្លប់ ឬជិត
នឹងទឹកដើម្បីទប់កំដៅ។អ្នកក៏អាចប្រើ
តង់ដែលមានបំពាក់បណ្តាញការពារ
កំដៅបានផងដែរ។
2..បំពាក់កំដៅផ្ទាល់ខ្លួន:
ចូរពាក់មួក ការពារទឹក និងពាក់
សម្លៀកបំពាក់ពណ៌ស្រាលៗ
ដែលអាចការពារកម្តៅនិងពន្លឺ
ព្រះអាទិត្យបានល្អ។
3.ប្រើកម្រិតការពារព្រះអាទិត្យ (Sunscreen):
លាបផលិតផលការពារព្រះអាទិត្យ
និងពាក់វ៉ែនតាដើម្បីការពារជម្ងឺឆ្លង
ពន្លឺ UV។
4.កំណត់ដងទឹកឲ្យបានគ្រប់គ្រាន់:
ផឹកទឹកជាប្រចាំ ដើម្បីទប់ស្កាត់ការខ្វះ
ទឹក(Dehydration) ហើយជៀសវាង
ភេសជ្ជៈដែលមានជាតិអាល់កុល
ឬជាតិស្ករខ្លាំង។
5.ដំណើរការលើការថែទាំអគ្គីភ័យ:
បោះតង់នៅចន្លោះពីភ្លើង
6.ពិនិត្យគ្រោះថ្នាក់នានា:
ពិនិត្យទីតាំងនៃសត្វល្អិត សត្វល្អង
ឬសត្វមានពុល ដែលអាចបង្ក
គ្រោះថ្នាក់បាន។
ការចូលព្រៃបោះតង់ក្នុងអំឡុងខែភ្លៀង
ការចូលព្រៃបោះតង់ក្នុងអំឡុងខែភ្លៀងអាចមានគ្រោះថ្នាក់ជាច្រើន។
ដូច្នេះអ្នកត្រូវតែអនុវត្តវិធានការសុវត្ថិភាពខាងក្រោម៖
ពិនិត្យអាកាសធាតុ:
ពិនិត្យអាកាសធាតុក្នុងពេលជាក់ស្តែង និងការព្យាករណ៍អាកាសធាតុដើម្បីជៀសវាងការចូលព្រៃនៅពេលមានភ្លៀងខ្លាំង។
របាយការណ៍ទៅកាន់មនុស្សផ្សេង:
ប្រាប់មិត្តភក្តិ ឬគ្រួសារអំពីទីតាំងនិង
ពេលវេលាដែលអ្នកនឹងចូលព្រៃ។
សំភារៈការពារភ្លៀង:
យកតង់ និងសំភារៈដែលអាចទប់ទឹក
បាននិងមានភាពប្រក្រតីទាំងអស់។
ជ្រើសរើសកន្លែងដែលស្ងួត:
បោះតង់នៅលើទីតាំងខ្ពស់ដើម្បីជៀស
វាងការប៉ះពាល់ដោយទឹកហូរ
ពិសេសតំបន់ដែលមានទឹកជ្រោះ។
ឯកសារចាំបាច់:
យកឧបករណ៍ចាំបាច់ដូចជាត្រីវិស័យ
compass និងផែនទីក្នុងព្រៃ ដើម្បីជួយ
កំណត់ចំណុចដើម្បីរកផ្លូវចេញមក
វិញក្នុងករណីទូរស័ព្ទបាត់បង់សេវា។
ស្បៀងអាហារ:
គ្រឿងអាហារនិងទឹកពិសារគ្រប់គ្រាន់
សម្រាប់ស្ថានភាពបន្ទាន់ ក្នុងការរស់
នៅរយៈពេលយូរ។
ឧបករណ៍សុវត្ថិភាព:
ត្រូវមានឧបករណ៍សំរាប់ជួយសង្គ្រោះ
បន្ទាន់ដូចជាកូនកាំបិត អំពូលភ្លើង
ឬឧបករណ៍ផ្សេងៗ ពាក់ព័ន្ធនឹង
សុវត្ថិភាព។
ការដោះស្រាយជំងឺ:
យកឧបករណ៍ថែទាំសុខភាពដើម្បី
ព្យាបាលការមុត ថ្នាំសង្កូវ និងថ្នាំ
សំលាប់មេរោគផ្សេងៗ-ល-។
ការបោះតង់ក្នុងព្រៃអំឡុងខែភ្លៀងអាចមានភាពតានតឹងប៉ុន្តែបើបានត្រៀមសុវត្ថិភាពអោយបានល្អ អ្នកនឹងអាចរីករាយជាមួយបទពិសោធន៍ដ៏អស្ចារ្យនេះបាន។
ការត្រួតពិនិត្យសុវត្ថិភាពម៉ូតូ
មុននឹងចេញទៅផ្លូវឆ្ងាយ
ការត្រួតពិនិត្យសុវត្ថិភាពម៉ូតូមុននឹងចេញទៅផ្លូវឆ្ងាយមានសារៈសំខាន់ដើម្បីធានាបាននូវសុវត្ថិភាព និងការបើកបរបានយ៉ាងប្រសើរ។ សូមអនុវត្តការត្រួតពិនិត្យដូចខាងក្រោម៖
1. សំបកកង់ (Tires) :
- ពិនិត្យសម្ពាធខ្យល់ឲ្យបានត្រឹមត្រូវ
ធ្វើឲ្យការបើកបរមានសុវត្ថិភាព។
2. ភ្លើង (Lights) :
- ពិនិត្យភ្លើងមុខ ភ្លើងចង្អុលផ្លូវ
និងភ្លើងក្រោយឲ្យបានយ៉ាងត្រឹមត្រូវ។
3. ហ្វ្រាំង (Brakes) :
- ពិនិត្យឃ្នាបហ្វ្រាំង (Brake Pads)
និងធានាថាវាល្អ ជាប់រឹងមាំ។
4. ប្រេងម៉ាស៊ីន (Engine Oil) :
- ពិនិត្យកម្រិតប្រេងម៉ាស៊ីន និងពិនិត្យ
ប្រេងឲ្យបានត្រឹមត្រូវ។
5. ខ្សែសង្វាក់ (Chain) :
- ពិនិត្យកម្រិតខ្សែសង្វាក់ឲ្យបាន
ត្រឹមត្រូវមិនធូពេក មិនតឹងពេក។
6. ថាមពលអាគុយ (Battery) :
- ពិនិត្យថាមពលអាគុយឲ្យបានត្រឹម
ត្រូវធានាថាមានថាមពលគ្រប់គ្រាន់។
7. ឧបករណ៍សុវត្ថិភាពផ្ទាល់ខ្លួន (Rider Gear) :
- ធានាថាអ្នកពាក់មួកសុវត្ថិភាពដែល
បានសម្គាល់ដោយគោលការណ៍
អន្តរជាតិ។
- ពាក់សម្លៀកបំពាក់ដែលមានការពារ
ល្អដូចជាស្រោមដៃ ស្បែកជើងដែល
មានការពារចុងកែងជើង និងអាវធំ
ដែលមានការពារគ្រប់គ្រាន់។
8. ឯកសារ (Documents) :
- ពិនិត្យថាឯកសារគ្រប់គ្រាន់ដូចជា
វិញ្ញាបនបត្របើកបរ។
ការត្រួតពិនិត្យទាំងនេះអាចធ្វើឲ្យអ្នកមានទំនុកចិត្តក្នុងការបើកបរនៅលើផ្លូវឆ្ងាយ និងបន្ថែមសុវត្ថិភាពជីវិតរបស់អ្នក។
សញ្ញាសម្គាល់ដៃ
ពេលជិះម៉ូតូ
⚠️បំរាមពេល Trips⚠️
ហាមបឿកក្នុងតង់
ហាមជក់ម៉ា
ហាមរោទ៏ម៉ូតូនៅពេលយប់
ហាមរំខានគេពេលដេក
ហាមកាប់គ្នាជាកាកំសាន្ត
អនាម័យនាំមកនូវភាពថ្លៃថ្នូរ
Hygiene brings dignity