ទាំងថ្នាក់វិទ្យាសាស្ត្រពិត និងថ្នាក់វិទ្យាសាស្ត្រសង្គម សុទ្ធតែអាចជួយសង្គមជាតិបាន។
យ៉ាងណាមិញ ប្រសិនបើចំនួនសិស្សរៀនវិទ្យាសាស្ត្រពិត មានចំនួនស្មើនឹងចំនួនសិស្សរៀនវិទ្យាសាស្ត្រសង្គម នោះពិតជាប្រសើរ។
សម័យកាលជឿនលឿនខ្លាំងក្លាផ្នែកបច្ចេកវិទ្យា គេត្រូវការអ្នកវិទ្យាសាស្ត្រដែលមានចំណេះដឹងវិទ្យាសាស្ត្រពិតខ្លាំង និងទូលំទូលាយ ទើបជាបច្ច័យល្អ។
ប៉ុន្តែប្រសិនបើខ្វះការសិក្សាវិទ្យាសាស្ត្រសង្គម សង្គមជាតិក៏មិនអាចធានាបាននូវក្រមសីលធម៌ ចរិយាធម៌ និងការអប់រំអត្តចរិតបានល្អដែរ។
ទោះបីជារៀនវិទ្យាសាស្ត្រសង្គម ឬពិត ពុំអាចធានាបានថា សិស្សដែលរៀនចប់នោះ ពិតជាអាចដោះស្រាយបញ្ហាជីវិតបានល្អប្រសើរជាងសិស្សណានោះទេ។ វាទាមទារនូវបំណិនជីវិត បទពិសោធន៍ ការជួបផ្ទាល់ និងដោះស្រាយផ្ទាល់ ទើបអាចដោះស្រាយបាននូវសមីការជីវិតបានតាមការគួរ។
២៦/០៧/២០២៦
Telegram: https://t.me/SreySamchhaiyaNote/6824
រូបថត៖ ក្បែររូបសំណាក់ ព្រះថោនាងនាគ ខេត្តព្រះសីហានុ/៣០ មីនា ២០២៣
ទី១. បើកកស្ទះចរាចរណ៍ ច្បាស់ជាមានមូលហេតុ (ហោចណាស់) មួយបាននឹងកំពុងកើតឡើង បើមនុស្សម្នាក់ៗប្រជែងដណ្ដើមបានរុលទៅមុខកាន់តែខ្លាំង ការកកស្ទះក៏នឹងមានកាន់តែខ្លាំងផងដែរ។ ដំណោះស្រាយមួយ គួរតែអត់ធ្មត់បន្តិចបន្តួច ផ្សំជាមួយការយោគយល់។ ទុកលទ្ធភាពឱ្យអ្នកមានឱកាសនិងលទ្ធភាពទៅមុន ពេលផ្លូវស្រឡះ អ្នកអាចទៅតាមក្រោយ។ នេះគឺ យិតយោងផ្នែកសីលធម៌។
ទី២. ករណីមហាជនមួយចំណួនបន្ទុចបង្អាក់ចំអន់លេងជាមួយមនុស្សប្រុស (ឬស្រី) ចំណូលប្រាក់ខែត្រឹម ៥០០ដុល្លារ (ប្រហែល២លានរៀល) ជាការលេងសើចជ្រុលហួស ហើយរុញមនុស្សជាច្រើនឱ្យបាក់ទឹកចិត្ត និងអស់សង្ឃឹម។ គួរដឹងថា បន្ទាត់ប្រាក់ខែផ្លូវការ សម្រាប់ វិស័យអទិភាព ផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មាន ២០៨ ដុល្លារ (ក្នុងការសាកល្បងការងារ) និង ២១០ ដុល្លារ ពេលក្លាយជាកម្មករនិយោជិតពេញសិទ្ធិ សម្រាប់ឆ្នាំ២០២៦។ ដើម្បីទទួលបាន ចំណូលប្រាក់ខែប្រចាំខែរហូត ៥០០ដុល្លារ បងប្អូនមួយចំនួនត្រូវខិតខំបន្ថែមម៉ោងច្រើនទៀត ដើម្បីបានចំណូលលើសចំណួនប្រាក់ឈ្នួលអប្បបរមានេះ។ ដំណោះស្រាយ គួរកុំចំអន់លេងសើចជាមួយការពិតមួយដែលមនុស្សម្នារជាច្រើននៅមានចំណូលទាបត្រឹមកម្រិតប្រាក់ឈ្នួលផ្លូវការនៅឡើយ ព្រោះនេះវាជាការដុតបញ្ឆេះការតស៊ូប្រឹងប្រែងរស់នៅរបស់មនុស្សហោចណាស់មួយក្រុម ដែលប្រឹងរស់ក្នុងបរិបទសេដ្ឋកិច្ចស្រពិចស្រពិលនេះ។ នេះគឺ យិតយោងផ្នែកស្មារតីរួម!
[ត្បិតថាឧទាហរណ៍ទី១ និងទី២ខាងលើ មិនស៊ីសង្វាក់គ្នា ទឡ្ហីករណ៍ទាំង២នេះ ជាមុំនៃស្មារតី ដែលសង្គមមនុស្សគួរប្រយ័ត្នប្រយែង ទាំងក្នុងកម្រិតចង្អៀតបែបគ្រួសារ និងទាំងក្នុងកម្រិតចំហបែបសង្គមទាំងមូល]
ទី៣. ស្ទើរគ្រប់អរិយធម៌ទាំងអស់ ការឱ្យតម្លៃ និងគោរពការខិតខំប្រឹងប្រែងរបស់មនុស្សជាតម្លៃអទិភាពរបស់មនុស្សជាតិគួរមាន។ យើងទាំងអស់គ្នានៅទីនេះ ក៏ដូចគ្នា។ មានលទ្ធភាពហើយ ពិតជាគួរឱ្យសរសើរ ព្រោះអ្នកបានប្រឹងប្រែងយ៉ាងល្អមកទល់ពេលនេះ។ ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ ក៏គួរទទួលបានការលើកទឹកចិត្ត និងជំរុញឱ្យខិតខំជាជាង ចំអន់លេងសើច។
ដុសខាតស្មារតីសង្គមជាតិមួយ គឺដុសខាតការខំប្រឹងប្រែងងើបឈរទៅមុខទាំងអស់គ្នា។ ចេញពីយើងទាំងអស់គ្នាជាចំណែកតូចៗ តាមខ្នងផ្ទះ សាលារៀន ឬបរិស្ថានការងារ។
មានឧទាហរណ៍មួយអំពីបិតាស្ថាបនិកទីក្រុងឌូបៃ៖ គ្រាផ្ដល់បទសម្ភាសន៍អំពីអនាគតនៃប្រទេសរបស់គាត់ លោក Rashid bin Saeed Al Maktoum បាននិយាយថា៖ «ជីតារបស់ខ្ញុំ និងឪពុករបស់ខ្ញុំ ធ្វើដំណើរដោយជិះសត្វអូដ្ឋ ប៉ុន្តែជំនាន់របស់ខ្ញុំនេះ បានជិះរថយន្តទំនើប Mercedes រីឯកូនៗរបស់ខ្ញុំ ចៅៗរបស់ខ្ញុំ ក៏មានឡានទំនើប Land Rover ជិះដែរ។ ដោយឡែកចៅៗទូតរបស់ខ្ញុំវិញ អាចនឹងត្រឡប់ទៅជិះសត្វអូដ្ឋម្ដងទៀត…ហេតុអ្វី ?» (ប្រភព៖ Oxford Reference Library)!
«ព្រោះគ្រាលំបាកបង្កើតមនុស្សខ្លាំង មនុស្សខ្លាំងបង្កើតពេលវេលាងាយស្រួល ពេលវេលាងាយស្រួលបង្កើតមនុស្សទន់ខ្សោយ មនុស្សទន់ខ្សោយបង្កើតពេលវេលាលំបាក»។ នេះជាវដ្ដជីវិត!
____________________
អត្ថបទដោយ៖ ស្រី សំឆៃយ៉ា / 24/07/2026
អានជា PDF៖ https://t.me/SreySamchhaiyaNote/6801
នេះហ្នឹងនិទានអំពីគ្រួសារតូចមួយ ដែលមានប្ដីប្រពន្ធមួយគូ មានកូនប្រុសស្រីពីរនាក់ ព្រមទាំងមាន ជីដូនចាស់ម្នាក់នៅជាមួយផងដែរ។ លោកយាយ គឺជាម្ដាយរបស់ស្ត្រីជាប្រពន្ធនោះ។ ថ្វីបើលោកយាយនៅតែផ្ទះ មិនមានចំណូល ពីការធ្វើការងារក្ដី តែលោកយាយមិនដែលបង្កផលលំបាកដល់កូនៗនិងចៅៗនោះទេ។ លោកយាយជាអ្នកធានាអនាម័យគ្រួសារ។ លោកយាយជាអ្នកទប់ស្កាត់ជម្លោះរវាងចៅៗ និងម្ដងម្កាល កូន និងកូនប្រសារគាត់។ លោកយាយដែលរស់នៅស្ងប់ស្ងៀមអស់ពេលជិតម្ភៃឆ្នាំតែក្នុងផ្ទះនេះ ហាក់ពុំទទួលបានភាពកក់ក្ដៅសោះខាងផ្លូវចិត្ត។ ម្ដងទៅ ចៅស្រីស្រែកដាក់គាត់។ ហើយម្ដងទៅចៅប្រុសគំរោះដាក់គាត់។ មិនថាតែចៅៗនោះទេ សូម្បីកូន និងកូនប្រសារគាត់ ក៏មានពាក្យធំតូចដាក់គាត់ម្ដងម្កាលផងដែរ។ ពេលខ្លះលោកយាយសំងំអង្គុយនៅក្នុងផ្ទះបាយ ហូបបាយសម្រក់ទឹកភ្នែកម្នាក់ឯង។ មានថ្ងៃខ្លះ កូនៗ និងចៅៗរបស់គាត់ទៅដើរលេងខាងក្រៅរហូតដល់យប់ជ្រៅទើបត្រឡប់មកផ្ទះវិញ។ នេះ គឺពិតជាមិនបានផ្ដល់ភាពកក់ក្ដៅឱ្យគាត់ទាល់តែសោះ។
ភាពស្និទស្នាលរបស់សមាជិកគ្រួសារមួយនេះ ប្រៀបដូចជាជនចំណាកស្រុកមកនៅភ្នំពេញ មានបន្ទប់ជិតគ្នា តែមិនស្គាល់គ្នាទៅវិញ។ គ្រួសារតូចមួយនេះ មិនខុសពីគ្រួសារដទៃទៀតទេ ដែលមេគ្រួសារ ឬមនុស្សពេញវ័យ ត្រូវចេញទៅធ្វើការដើម្បីរកកម្រៃមកចិញ្ចឹមគ្រួសាររបស់ខ្លួន ហើយកូនៗតូចត្រូវទៅសាលារៀន។ ប្ដីប្រពន្ធមួយគូនេះ ព្រឹកចេញ ល្ងាចចូល រីឯកូនៗប្រុសស្រីរបស់គាត់ក្ដី ក៏ព្រឹកចេញ ល្ងាចចូលដូចគ្នា។ គ្រួសារនេះ អាចនៅជុំគ្នាបានតែថ្ងៃឈប់សម្រាក ឬចុងសប្ដាហ៍តែប៉ុណ្ណោះ។ គ្រួសារមួយដែលមានការមមាញឹកយ៉ាងដូច្នេះ ជួបមុខគ្នាភាគច្រើនតែពេលយប់ ហើយទំនាក់ទំនងរបស់ពួកគេទៀតសោត គឺមិនសូវជាស្និទស្នាលនោះទេ។ នេះក៏ដោយសារតែភាពរវល់រហូតដកឃ្លាពុំរួចនេះហើយជាដើមហេតុចម្បង។ វាក៏ផ្សំផងដែរនូវភាពប្រងើយកន្តើយ មិនយកចិត្តទុកដាក់រវាងទំនាក់ទំនងគ្រួសារ។ ពេលហូបបាយម្ដងៗ ពួកកូនៗ និងចៅៗ ចូលចិត្តទិញម្ហូបស្រាប់ៗ ហើយមិនសូវបានហូបបាយជុំគ្នាជាមួយម្ដាយ ជាមួយយាយជាជីដូននោះទេ។
ចំពោះលោកយាយចំណាស់វិញ ដែលម្ង៉ៃៗនៅតែផ្ទះ រហូតដល់ភ្លេចនិយាយ ព្រោះពុំមានមនុស្សនិយាយជាមួយ។ មិនធ្លាប់ចេញក្រៅ ព្រោះត្រូវចាំផ្ទះ។ មិនតែប៉ុណ្ណោះ បានឃើញមុខកូនៗនិងចៅតែពេលយប់ និងថ្ងៃសម្រាកតែប៉ុណ្ណោះ។ជូនកាលទៅទៀត មិនបានទទួលការសួរនាំអីសោះពីសុខទុក្ខរបស់គាត់។ មិនយូរប៉ុន្មាន បន្ទាប់ពីទទួលរងនូវភាពឯកោដ៏គួរឱ្យសង្រេងនេះមួយរយៈពេលធំ លោកយាយក៏លាចាកលោកនេះទៅ។
************
បន្ទាប់ពីបូជា និងធ្វើបុណ្យរួចហើយ នៅយប់ថ្ងៃទី៧ ព្រលឹងលោកយាយក៏មកមើលកូនចៅគាត់ជាលើកចុងក្រោយ។ វិញ្ញាណដែលជាព្រលឹង ពុំមានរូបសោះ បែរជាអាចចម្អិនម្ហូបអាហារពេញតុ រៀបចំយ៉ាងស្អាត ទុកនៅលើតុម្ហូប។
នៅពេលទាំងអស់គ្នាត្រឡប់មកពីធ្វើការ និងសាលាវិញ ក៏មានការភ្ញាក់ផ្អើល ហើយចោទសួរគ្នាថា តើនរណាជាអ្នករៀបចំម្ហូបថ្ងៃនេះ? ប្ដីគិតថាប្រពន្ធមកដល់ផ្ទះមុន រីឯប្រពន្ធគិតថាប្ដីមកដល់ផ្ទះមុន។ ពួកគេគិតថា ចុម! ប្រពន្ធអញ និងចុម! ប្ដីអញ ទិញម្ហូបច្រើនម្ល៉េះ? នរណាហូបអស់ទៅ? ផ្ទុយទៅវិញ ពេលមកជុំគ្នាទើបមានការភ្ញាក់ផ្អើល។ រំពេចនោះ លោកយាយក៏បង្ហាញខ្លួន ហើយឈរសម្លឹងមកកូនៗ និងចៅរបស់គាត់ជាលើកចុងក្រោយ។ គាត់ពោលថា៖ ម៉ែមកលើកនេះ ជាលើកចុងក្រោយហើយ មុននឹងយមទូតមកយកម៉ែទៅនាពេលបន្តិចទៀតនេះ។ ម៉ែសុំពេលពីពួកគេ ដើម្បីបានមកចម្អិនម្ហូបឱ្យពួកឯងហូបជាលើកចុងក្រោយ។ ហើយម៉ែសូមកូនៗ និងចៅៗ ឈប់ឈ្លោះគ្នា ចេះស្រលាញ់គ្នា និងយកចិត្តទុកដាក់ចំពោះគ្នា។ កុំឧស្សាហ៍ចេញទៅហូបម្ហូបខាងក្រៅច្រើនពេក ហើយចំណាយពេលនៅជាមួយគ្នាឱ្យបានច្រើន។ និយាយរួច លោកយាយក៏រលាយបាត់ទៅ។ កូនៗ និងចៅៗ ក៏ស្រែកទ្រហោរយំ និងសោកស្ដាយចំពោះទង្វើរបស់ពួកគេកន្លងមកជាពន់ពេក។
តើអ្វីជាតម្លៃអប់រំនៃរឿងខ្លីនេះ?
ស្រី សំឆៃយ៉ា, ២៤ ធ្នូ ២០១៩
ភាពចាស់ទុំរបស់យើង ផ្ដុំឡើងដោយ ភាពឈឺចាប់ និងការខ្វះខាត។ ហេតុអ្វី?
នោះដោយសារពេលជួបការលំបាក មនុស្សអាចរៀនពីអ្វីដែលពុំមានសរសេរក្នុងសៀវភៅ ពីអ្វីដែលគ្រូមិនបានណែនាំ ហើយនោះគឺជាតម្លៃនៃបទពិសោធន៍។
ពេលបានស្ដាប់បទពិសោធន៍របស់មនុស្សម្នាក់ នោះប្រសើរជាងអានអត្ថបទរាប់រយរបស់គេ។ នោះដោយសារការនិយាយរៀបរាប់បានការពន្យល់ណែនាំ ដើម្បីអ្នកស្ដាប់បានយល់។
ខ្ញុំលើកទឹកចិត្តឱ្យស្ដាប់ឱ្យបានច្រើន!!!
People placed the plant at the full scale of water drops from the top roof drainage. The owner of the plant will spend less time supplying water on the tree. That is a good idea for a couple of days. Living automatically grows. The owner of the small tree feels relaxed and cool. This is a short-term concept.
But, folk, a life requires movement and a nonstop motive. Health requires exercise. To reach the destination required traveling. To speak to far-living friends required phone calls. To see change required adjustment—to deliver a report on time required a combination of competency, time management, convincing skills, collaboration, and commitment to the arts of each.
This concept is only how the total involved stakeholders require challenges but understanding of each other. Positioning yourself second highest with the team is required. A standalone will collapse with no protection. People need care and support—live like a mirror; it will revert back. Chasing is out of date. It expired when you feel positive and see hidden meaning behind unspoken stories.
If you plant a tree, you must invest your time to supply it with water daily to see it grow.
This is leadership quality.
https://t.me/SreySamchhaiyaNote/5846
True leadership. Humble. Built through calm presence. Genuine trust. Honest conversations.
Leadership is often described with big words like vision, strategy, performance, and results. Sometimes, the team name their leader as Visionary leader to how big and great their boss is. Those things matter, of course. But in daily working life, people usually feel leadership in much smaller moments. They feel it when a leader walks into the office in the morning, when feedback is given, when a mistake happens, or when someone is brave enough to speak honestly. This is why leadership needs reflection and satisfaction surveys. This reflection of feedback helps leaders look at themselves with honesty, while a satisfaction survey helps them understand how people experience their leadership in a real manner.
Leadership consists of picking good men and helping them do their best. Chester W. Nimitz
No team wants to begin the morning with anger, I bet this. The start of the day should give people a moment to settle their minds and recharge while starting the day, look at their priorities list and pay attention to focus, and prepare themselves for focused work. When a leader comes in with irritation and messes up with a sharp tone and noisy loudness or unnecessary pressure, the mood of the whole team can change almost immediately, and this ruins the whole day for the team. People may become quiet, nervous, or too careful with every word they say; this leads to a micromanaged environment and pressure. A calm morning does not mean there is no discipline or urgency. It simply means the day begins with respect, clarity, and a little emotional peace.
A leader also needs to be careful not to pass on personal pressure to the team—because everyone has at least one personal problem; if you put that into the fire, it means a lot to fuel the burden, like you destroy things at work. Every leader has difficult days—like subordinates do, too. Pressure may come from management, customers, deadlines, family issues, or personal worries, or even traffic congestion. But employees should not become the place where that frustration is released; employees are not Kirirom Park or Kampot Beach, where anger can be used to shout out there what was in the bottom of their hearts. They come to work to contribute, not to carry someone else’s anger or such bad emotions. A mature leader may still feel stressed, but he or she chooses how to respond professionally. Sometimes the most powerful leadership action is simply to pause before speaking.
Understanding people is more than saying the words “I understand.” It is shown through tone, facial expression, patience, and the way a leader reacts when something goes wrong. Through this sense, employees can usually feel whether a leader is truly listening or only waiting to criticize ground-up ideas or opinions. Sometimes a mistake happens because the instructions were unclear, the workload was heavy, or the person did not yet have enough experience to face the struggle. A good leader does not rush to blame, yet they consolidate all mainstreams. A good leader listens first, asks the right questions, and then decides fairly.
Leadership is also built by example; this is true. Anyone can tell employees to be punctual, respectful, responsible, and professional. The harder part is showing those values every day as the role model. If a leader talks about respect but speaks carelessly, people will remember those careless words. If a leader asks others to follow rules but does not follow them personally, trust becomes weaker and ruins its whole corporate culture fit. Teams do not learn only from instructions; they learn from what they see on a day-to-day basis. A leader’s daily behavior often teaches more than a long speech.
Example is leadership. Albert Schweitzer
Leaders should also be careful not to manage every small detail, which leads to a micromanagement style. This micromanagement not only ruins culture and commitment; it jeopardizes the whole company’s spirit. Some leaders may think that checking everything closely will protect quality, but too much control can slowly make the team lose confidence. It gives people room to grow while still being there when they need guidance.
This is where reflection becomes important. Without reflection, a leader may repeat the same habits for years and call them “my leadership style.” But not every habit is healthy, and not every style helps people grow. Reflection asks simple but honest questions: Was I too harsh today? Did I make someone afraid to speak? Did I guide the team, or did I only demand results? Did I show respect even when I was under pressure? These questions are not comfortable, but they are necessary for better leadership. Those who always reflect on action and reflect on action always win hearts.
Leadership to me means duty, honor, country. It means character, and it means listening from time to time. George W. Bush
A satisfaction survey is helpful because leaders cannot rely only on what they think they know. In many workplaces, employees do not always speak openly in front of authority. Some worry that they may be judged. Some do not want to create problems. Others stay silent because they feel nothing will change anyway. A good survey gives people a safer and more organized way to share what they experience.
In my view, leadership is not proven only by a title or by the authority to give instructions. It is shown in the small choices a leader makes every day: staying calm under pressure, treating people with respect, giving trust, and listening when employees speak honestly. When a leader begins the day calmly, avoids passing anger to the team, understands people sincerely, leads by example, and gives employees room to grow, the workplace naturally becomes healthier and stronger. Reflection helps leaders look honestly at themselves. Satisfaction surveys can help leaders to hear what all people around feel and what is sure not to be said directly. Together, the leaders make leadership more human from hearing the truth, more responsible with real examples, and more effective in leading because they know nothing better than all the lower people around.
Be humble.
______________________
Samchhaiya Srey, TEFL, MBA, HR & Admin Lead at BUYMED (Cambodia) Co., Ltd.
Lecturer of strategic management, total quality management, and economics at Western University.
July 15th, 2026