បន្ទប់ពិគ្រោះព្យាបាលជម្ងឺមាត់-ធ្មេញ
ហេង សុវណ្ណលាភ
បន្ទប់ពិគ្រោះព្យាបាលជម្ងឺមាត់-ធ្មេញ
ហេង សុវណ្ណលាភ
បង្កើនសម្ផស្សមាត់ធ្មេញ ប្រកបដោយទំនុកចិត្ត
បន្ទប់ពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញ ហេង សុវណ្ណលាភ យើងជាក្រុមគ្រូពេទ្យផ្នែកទន្តសាស្រ្ត ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការផ្តល់សេវាព្យាបាល ថែទាំសុខភាពមាត់ធ្មេញគ្រប់ជ្រុងជ្រោយ។
រាល់កាលព្យាបាល អនុវត្តតាមវិធីសាស្ត្រទំនើប និងទន់ភ្លន់ក្នុងការព្យាបាលមាត់ធ្មេញ។ គោលដៅរបស់ក្រុមគ្រូពេទ្យយើងគឺផ្តល់ការថែទាំប្រកបដោយគុណភាពដល់អ្នកជំងឺគ្រប់រូបដែលមកទទួលសេវា។ យើងតែងតែទំនាក់ទំនង និងស្តាប់អ្នកជំងឺដើម្បីបង្កើតទំនាក់ទំនងល្អ ដែលជួយកាត់បន្ថយភាពតានតឹង និងការភ័យខ្លាចដែលជាញឹកញាប់កើតមាននៅពេលមកពិនិត្យមាត់ធ្មេញ។
យើងជឿជាក់ថា ការទៅពិនិត្យ និងទទួលសេវាកម្មមាត់ធ្មេញគួរតែជាបទពិសោធន៍ដ៏សុខស្រួល និងគ្មានស្ត្រេស។ ដូច្នេះហើយ គ្រប់សាខារបស់យើងត្រូវបានរចនាឡើងដោយផ្តោតលើភាពសុខស្រួលរបស់អ្នកជំងឺ។ បុគ្គលិកទាំងអស់ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ និងផ្តល់ការថែទាំផ្ទាល់ខ្លួន ទន់ភ្លន់ ក្នុងបរិយាកាសដ៏ស្វាគមន៍ជានិច្ច។
គ្លីនិកមានអាយុកាលបើកបម្រើជាងពីរទសវត្សរ៍នៃសេវាកម្មធ្មេញប្រកប ដោយគុណភាព និងទំនុកចិត្ត
យើងផ្តល់ជូនសេវាព្យាបាលថែទាំមាត់ធ្មេញណាមួយដែលអស់លោកអ្នកអាចត្រូវការ ក្នុងកន្លែងតែមួយ
យើងផ្តល់ជូននូវការព្យាបាលថែទាំមាត់ធ្មេញប្រកបដោយគុណភាពខ្ពស់បំផុត ទំនុកចិត្តដោយប្រើឧបករណ៍ទំនើប និងមានអនាម័យ
បុគ្គលិកមានភាពរួសរាយរាក់ទាក់ ព្រមទាំងទន្តបណ្ឌិត ដែលមានស្មារតីទំនួលខុសត្រូវ ប្រាកដថាការព្យាបាលរបស់លោកអ្នក មានប្រសិទ្ធភាព និងភាពកក់ក្តៅ
ពិនិត្យ និងសំអាតធ្មេញ (Scaling and Prophy)
ព្យាបាលជំងឺអញ្ចាញធ្មេញ (Periodontal Treatment)
ព្យាបាលរន្ធឬសធ្មេញ (Root Canal Treatment)
ដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implants)
ពត់តំរង់ធ្មេញ (Orthodontics / Braces / Invisalign)
ដាក់ធ្មេញស្រោប ឬ ដាក់ធ្មេញ Veneers (Cosmetic Dentistry)
វះកាត់មាត់ធ្មេញតូចៗ (Minor Surgery)
ព្យាបាលមាត់ធ្មេញកុមារ (Pediatric Dentistry)
សេវាសម្អាតធ្មេញ និងខាំពុម្ពធ្មេញឱ្យ ស ដោយកាំរស្មី (Tooth Whitening Lasor)
ទីតាំងស្ថិតនៅ ផ្ទះលេខ #៣៤C ផ្លូវលេខ ៧០ សង្កាត់ស្រះចក ខណ្ណដូនពេញ រាជធានីភ្នំពេញ។ នៅខាងលិចស្តាតចាស់ប្រែល ៤០០ម៉ែត្រ ច្រកចូលទី២ ទល់មុខភោជនីយដ្ឋាន សេវិនប្រាយណ៍ឃីង