Cambodian
ភាសាខ្មែរ
ភាសាខ្មែរ
យើងសំណាងណាស់ដែលបានកើតមកជាកូនខ្មែរដូចនេះយើងត្រូវចេះស្រលាញ់សាមគ្គីគ្នាព្រោះតែយើងជាខ្មែរតែមួយខ្មែរស្រលាញ់ខ្មែរ 🇰🇭 🇰🇭
❤️ ខ្មែរស្រលាញ់ខ្មែរ ❤️
Lyrics
សម្រស់អង្គរដ៏ល្អសែនប្រណិតនេះជាគំនិតស្នាដៃរបស់ខ្មែរ
ដូច្នេះកុលបុត្រសូមជួយរក្សាថែ មោទនភាពខ្មែរត្រូវតែមានសង្ឃឹម
ខ្មែរយើងជាពូជអ្នកសាងអង្គរ មានសាមគ្គីធម៍ល្អល្អះអ្វីៗ
ចរិកអំណត់ព្យាយាមថ្លាថ្លៃ កំពូលប្រាំមានន័យ កំពូលបញ្ញាញាណ
យើងទាំងអស់គ្នាសំណាងខ្លាំងណាស់ ទាំងក្មេងទាំងចាស់បានកើតមកជាកូនខ្មែរ
មានគ្រប់វណ្ណៈក្រុងចំការស្រែ ក្រោមពន្លឺខែលើដែនដីសុវណ្ណភូមិ
រួចពីសង្រ្គាមកំណាចឃោរឃៅ បងប្អូនរស់នៅដោយក្ដីសុខសាន្ត
មានម្ហូបអាហារនិងលំនៅដ្ឋាន ជួបជុំសន្ដានមានសុភមង្គល
ក្នុងទឹកមានត្រី ក្នុងដីមានរ៉ែ លើដីមានស្រែមានដំណាំដាំដុះ
បន្លែបង្ការផល្លាចម្រុះ មានភ្នំមានជ្រោះមានកន្លែងកំសាន្ត ហេ...!
មានសម្បត្តិវប្បធម៌ដ៏ថ្កើងថ្កាន ប្រាសាទបុរាណតូចធំ
ប្រាសាទអង្គរតាព្រហ្ម បាយ័នសំងំបន្ទាយស្រីថែកាយ
ក្បូរក្បាច់រចនាសោភា បរទេសនានាចូលមកទស្សនា
គេកោតស្ញប់ស្ញែងស្នាដៃដូនតា គំនិតបញ្ញាចេះច្នៃប្រឌិត....
សម្រស់អង្គរដ៏ល្អសែនប្រណិតនេះជាគំនិតស្នាដៃរបស់ខ្មែរ
ដូច្នេះកុលបុត្រសូមជួយរក្សាថែ មោទនភាពខ្មែរត្រូវតែមានសង្ឃឹម
ខ្មែរយើងជាពូជអ្នកសាងអង្គរ មានសាមគ្គីធម៍ល្អល្អះអ្វីៗ
ចរិកអំណត់ព្យាយាមថ្លាថ្លៃ កំពូលប្រាំមានន័យ កំពូលបញ្ញាញាណ
សូមព្រលឹងបុព្វបុរសខ្មែរ កុំមានគេចកែចូលមកសណ្ឋិត
ដល់ខ្មែរគ្រប់រូបចេះរួមគំនិត មោទនភាពពិតមហាគ្រួសារខ្មែរ
យុវជនខ្មែរអើយទាំងប្រុសទាំងស្រី មានភ័ព្វនិស្ស័យរួមឈាម រួមសន្ដាន
វេញជាធ្លុងមួយលើកជាតិថ្កើងថ្កាន នោះទើបយើងបានស្គាល់ដីរុងរឿង
មានសម្បត្តិវប្បធម៌ដ៏ថ្កើងថ្កាន ប្រាសាទបុរាណតូចធំ
ប្រាសាទអង្គរតាព្រហ្ម បាយ័នសំងំបន្ទាយស្រីថែកាយ
ក្បូរក្បាច់រចនាសោភា បរទេសនានាចូលមកទស្សនា
គេកោតស្ញប់ស្ញែងស្នាដៃដូនតា គំនិតបញ្ញាចេះច្នៃប្រឌិត....
សម្រស់អង្គរដ៏ល្អសែនប្រណិតនេះជាគំនិតស្នាដៃរបស់ខ្មែរ
ដូច្នេះកុលបុត្រសូមជួយរក្សាថែ មោទនភាពខ្មែរត្រូវតែមានសង្ឃឹម
ខ្មែរយើងជាពូជអ្នកសាងអង្គរ មានសាមគ្គីធម៍ល្អល្អះអ្វីៗ
ចរិកអំណត់ព្យាយាមថ្លាថ្លៃ កំពូលប្រាំមានន័យ កំពូលបញ្ញាញាណ។
Credit to: Owner of this video
យុវជនខ្មែរ ច្រៀងដោយ ក្រុម Rock
បទចម្រៀងដំបូងៗដែលនៅអាចចាំប៉ារ៉ូលមកដល់ឥលូវ ❤️❤️❤️