តើរៀនពេទ្យត្រូវចាយពេលប៉ុន្មានឆ្នាំ?
តើរៀនពេទ្យត្រូវចាយពេលប៉ុន្មានឆ្នាំ?
ដើម្បីចូលរៀនសាលាពេទ្យ សិស្សានុសិស្សត្រូវប្រលងជាប់បាក់ឌុប រួចដាក់ពាក្យប្រលងថ្នាក់ជាតិចូលរៀនតាមសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត។ សិស្សានុសិស្សមាន ២ជម្រើសក្នុងចំណោម ៥សាកលវិទ្យាល័យដែលមានថ្នាក់វេជ្ជបណ្ឌិតទូទៅរួមមាន៖
- សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
- វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល(ខភម)
- សាកលវិទ្យាល័យអន្តរជាតិ
- សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និង
- សាកលវិទ្យាល័យន័រតុន ។
ឧទាហរណ៍ៈ ជម្រើសទី១ សាកលវិទ្យាល័យអន្តរជាតិ ជម្រើសទី២ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ សម្រាប់វិញ្ញាសា សិស្សនិស្សិតត្រូវឆ្លងកាត់ការប្រឡង បីវិញ្ញាសារួមមាន៖ គណិតវិទ្យា គីមីវិទ្យា និងជីវវិទ្យា។
ក្រោយប្រឡងជាប់ថ្នាក់ជាតិជាប់ និស្សិតអាចចូលរៀនឆ្នាំមូលដ្ខានតាមសាកលវិទ្យាល័យដែលខ្លួនបានជាប់។ តាមកម្មវិធីសិក្សាឆ្នាំមូលដ្ឋាន គេមិនទាន់ផ្តោតលើមុខវិជ្ជាទាក់ទងវេជ្ជសាស្រ្តប៉ុន្មានទេ ដោយផ្តោតច្រើនលើ កាយវិទ្យា ជីវគីមី ជីវវិទ្យា អំប្រ៊ីយ៉ូវិទ្យា ពាក្យបច្ចេកទេសពេទ្យ...។ល។
រៀនចប់ឆ្នាំទី៦ មានន័យថានិស្សិតបានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្រ្តវេជ្ជសាស្រ្ត។ និស្សិតអាចជ្រើសរើសបន្តថ្នាក់វេជ្ជបណ្ឌិតទូទៅរយៈពេល ២ឆ្នាំ (យ៉ាងតិច ៥៤ ក្រេឌីត រួមទាំងនិក្ខេបបទ) ឬក៏ប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសយ៉ាងតិច ៣ឆ្នាំ(យ៉ាងតិច ៦០ក្រឌីត រួមទាំងនិក្ខេបបទ)។ ចំពោះថ្នាក់វេជ្ជបណ្ឌិតឯកទេសអាចបន្តពីបរិញ្ញាបត្រវិទ្យាសាស្រ្តវេជ្ជសាស្ត្រ ឬថ្នាក់វេជ្ជបណ្ឌិតទូទៅ។
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈ និងស្រាវជ្រាវបន្តពីបរិញ្ញាបត្រវិទ្យាសាស្រ្តវេជ្ជសាស្រ្តយ៉ាងតិច ២ឆ្នាំ រួចអាចបន្តថ្នាក់បណ្ឌិតតាមមុខជំនាញ។
សរុបមក វេជ្ជបណ្ឌិតទូទៅត្រូវរៀនយ៉ាងតិច ៨ឆ្នាំ ចំណែកវេជ្ជបណ្ឌិតឯកទេសយ៉ាងតិច ៩ឆ្នាំ។
– By Mason
មិនថាក្នុងស្ថានភាពប្រទេសបែបណាទេ សុខាភិបាលតែងតែដើរតួរយ៉ាងសំខាន់មិនអាចខ្វះបាន
បើកូនធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ កូនធ្វើការបម្រើគេមួយជិវិត បើកូនបន្តរៀនយកជំនាញ កូននឹងធ្វើម្ចាស់វាសនាខ្លួននៅកម្ពុជា។
ប្រសាសន៍ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន