កម្មវិធីបណ្តុះបណ្តាល
About Program
About Program
កម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់សហគ្រិន
សមិទ្ធកម្មហិរញ្ញវត្ថុ, ការរៀបចំថវិកា និងគ្រប់គ្រងថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម
Financial Performance, Budgeting and Control for SMEs
<<ការរៀបចំផែនការដើម្បីជោគជ័យ>>
សមិទ្ធកម្មហិរញ្ញវត្ថុ, ការរៀបចំថវិកា និងគ្រប់គ្រងថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម បង្ហាញសិក្ខាកាមពី ថវិកាដែលជាឧបករណ៍បម្រើឱ្យផែនការយុទ្ធសាស្ត្រ និងទំនាក់ទំនងដ៏មានឥទ្ធិពលបំផុតរបស់សហគ្រាស។ វាក៏ចង្អុលបង្ហាញពីថវិកាអាចផ្តល់នូវផែនទីបង្ហាញផ្លូវជាក់លាក់ដែលសហគ្រាសធុនតូច និងមធ្យមគ្រប់រូបត្រូវតែពិចារណា។ ការរៀបចំថវិកាបានល្អប្រសើរអាចជំរុញអាជីវកម្មរបស់អ្នកទទួលបាននូវការអនុវត្ត និងជោគជ័យជាអតិបរមាលើគោលបំណងអាជីវកម្ម។ ការរៀបចំថវិកានឹងបង្ហាញពីស្ថានភានដែលយើងអាចកំណត់ស្ថានភាពនៅក្នុងទីផ្សារ ដោយកំណត់ចេញពីចំនួនអតិថិជន និងទំហំទីផ្សារសម្រាប់សហគ្រាសក្នុងការកំណត់គោលដៅលក់ រៀបចំផែនការប្រតិបត្តិការសមស្របជាពិសេសលើការរៀបចំផែនការទីផ្សារ និងជំរុញបុគ្គលិកទាំងអស់ឱ្យឈានដល់កម្រិតផលិតភាពកាន់តែខ្ពស់ប្រកបដោយភាពសន្សំសំចៃធនធានរបស់សហគ្រាស។
វគ្គបណ្តុះបណ្តាលនេះគឺជាមួយនៃចំណេះដឹងហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលបានផ្តោតសំខាន់លើជំនាញនៃការរៀបចំថវិកា និងគ្រប់គ្រងថវិការបស់សហគ្រាស។ ក្រៅពីនេះ វគ្គនេះក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងសម្រេចបាននូវយុទ្ធសាស្រ្តអាជីវកម្មដ៏ល្អមួយ សម្រាប់អនុវត្តរបស់សហគ្រាសដើម្បីលើកកម្ពស់នូវប្រសិទ្ធភាពនៃប្រើប្រាស់ហិរញ្ញវត្ថុក្នុងគោលបំណងលើកកម្ពស់ផលចំណេញ និងស្ថេរភាពរបស់អាជីវកម្មលើ (ទីផ្សារ, ប្រកួតប្រជែង, ហិរញ្ញវត្ថុ និងប្រតិបត្តិការ)។ វគ្គសិក្សានេះនឹងបង្ហាញពីរបៀបដែលថវិកាអាចបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់អ្នក។ ជាពិសេស វាផ្តល់នូវឧបករណ៍ថវិកាដូចខាងក្រោមនេះ៖
មូលដ្ឋានគ្រឹះនៃការរៀបចំផែនការយុទ្ធសាស្ត្រ និងការអនុវត្តផែនការយុទ្ធសាស្ត្រ
ផែនទីយុទ្ធសាស្ត្រ, ពីយុទ្ធសាស្ត្រទៅសកម្មភាពអនុវត្ត, ការជ្រើសរើសម៉ាទ្រីស និងការកំណត់គោលដៅ
បច្ចេកទេសសម្រាប់រៀបចំការប៉ាន់ស្មានកាន់តែត្រឹមត្រូវ ប្រាកដនិយម និងអាចទុកចិត្តបាន។
ការត្រួតពិនិត្យ និងឧបករណ៍វិភាគគម្លាតនៃការអនុវត្តលើចំណូល ថ្លៃដើម និងចំណាយប្រតិបត្តិការ
ការកំណត់ចំណុចស្រង់ដើម, គោលដៅប្រាក់ចំណេញ និងព្យាករណ៍ហិរញ្ញវត្ថុ
ការរៀបចំផែនការលក់, ផែនការទីផ្សារ, ផែនការបុគ្គលិក, ផែនការប្រតិបត្តិការ និងផែនការវិនិយោគ (CAPAX)
ការធ្វើផែនការនិងកាលវិភាគផលិតកម្ម ឬទិញសន្និធិ និងការចំណាយពាក់ព័ន្ធ
គំរូហិរញ្ញវត្ថុដែលបង្ហាញពីទំនាក់ទំនងរវាងគ្រប់ផ្នែកនៃអាជីវកម្ម (របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ, របាយការណ៍លទ្ធផល និងលំហូរសាច់ប្រាក់)
ចក្ខុវិស័យ, បេសកកម្ម, ទិសដៅ និងគោលបំណងអាជីវកម្ម
កិច្ចដំណើរការនៃការរៀបចំផែនការសកម្មភាពអាជីវកម្ម
មូលដ្ឋានគ្រឹះនៃសកម្មភាពហិរញ្ញប្បទាន, វិនិយោគ និង ប្រតិបត្តិការ
គណនេយ្យគឺជាភាសានៃអាជីវកម្ម
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬតារាងតុល្យការ
របាយការណ៍លទ្ធផល ឬរបាយការណ៍ចំណេញខាត
របាយការណ៍លំហូរសាច់ប្រាក់
អនុបាតហិរញ្ញវត្ថុគន្លឹះ (ចំណេញ, លំហូរសាច់ប្រាក់, ប្រសិទ្ធភាព និងបំណុល)
ការវិភាគចំណុចស្រង់ដើម/រួចខ្លួន និងការវិភាគគម្លាតប្រាក់ចំណេញដុល
ប្រាក់ចំណេញ
ថ្លៃដើម
ការផ្លាស់ប្តូរបរិមាណលក់
ផែនការចាប់ផ្តើមអាជីវកម្ម និងការប្រមូលដើមទុន
ការវិភាគចំណុចស្រង់ដើម/រួចខ្លួន
រៀបចំផលិតផល/សេវាកម្ម, តម្លៃ, ថ្លៃដើម និងគម្លាតប្រាក់ចំណេញ
ការព្យាករណ៍ការលក់
របាយការណ៍ចំណេញខាត
ផែនការប្រតិបត្តិការ (OPEX)
ផែនការបុគ្គលិក
ផែនការទីផ្សារ
ផែនការវិនិយោគទ្រព្យសកម្ម (CAPEX)
លំហូរសាច់ប្រាក់
គោលការណ៍គ្រប់គ្រងសន្និធិ, គណនីត្រូវសង និងគណនីត្រូវទារ
តារាងតុល្យការ ឬរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
ពិនិត្យលើអនុបាត
ការអនុវត្តជាក់ស្តែងលើការរៀបចំផែនការថវិការបស់អាជីវកម្ម និងបទបង្ហាញរបស់ក្រុមនីមួយៗ
សិក្សាពីកម្រិតយល់ដឹងរបស់សិក្ខាកាម
សិក្សាពីកម្រិតយល់ដឹងក្រោយបញ្ចប់វគ្គ