សេវារដ្ឋបាលសាធារណៈ សាលាឃុំ សុខភាព និងអប់រំ គឺជាសេវាសាធារណៈដែលប្រជាពលរដ្ឋត្រូវការចាំបាច់ និងជារៀងរាល់ថ្ងៃ។ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជាតាមរយៈការគាំទ្រថវិកាដោយធនាគារពិភពលោកអនុវត្តតាមរយៈគោលការណ៍ «គណនេយ្យភាពសង្គម» បានលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីជំរុញការផ្តល់សេវាសាធារណៈនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើ។
អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAF) ដើម្បីបង្កើនសមត្ថភាព ការជឿជាក់ និងបង្កើតការផ្លាស់ប្តូរបែបវិជ្ជមានប្រកបដោយចីរភាព។
ការចូលរួមរបស់ប្រជាពលរដ្ឋតាមរយៈក្របខណ្ឌគណនេយ្យភាពសង្គម គឺជាវិធីសាស្រ្តសំខាន់ក្នុងការធានាថាសេវាសាធារណៈមានគុណភាព សមភាព និងឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់សហគមន៍។