ពិធីបុណ្យ៖
ព្រះរាជាណាចក្រកម្ពុជា មានប្រពៃណីសម្បូរបែប និងពិធីបុណ្យជាច្រើន នេះបើផ្អែកតាមប្រតិទីន ចន្ទគតិនៃប្រទេសកម្ពុជា។ គ្រប់ពិធីបុណ្យទាំងអស់តែងទទួលឥទ្ឋិពល សាសនាជាច្រើន ដូចជាព្រះរាជាណាចក្រម្ពុជា ។គ្រប់ពិធីបុណ្យទាំងអស់តែងទទួលឥទ្ឋិពលព្រះពុទ្ឋសាសនា ព្រហ្មញ្ញ សាសនា និងប្រពៃណីវប្បធម៌របស់រាជានិយម។ពិធីបុណ្យទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបម្រើអោយការកំសាន្តសប្បាយរីករាយ និងពណ៌សម្បុរជាតិ ព្រមទាំងដើរតួយ៉ាងសំខាន់ ក្នុងការទាក់ទាញទេសចរណ៍ ការគោរពប្រតិបត្តិ និងជំនឿទំនៀមទម្លាប់ផ្សេងៗជាច្រើនទៀត។ ពិធីបុណ្យភាគច្រើន តែងត្រូវបានប្រារព្វឡើងជាឳកាសដ៏សប្បាយរីករាយ សម្រាប់ប្រជាជនទាំងនៅក្នុងទីក្រុង និងជនបទ។ នៅពេលបច្ចុប្បនេះ ប្រជាជាតិទាំងមូល បានរួបរួមសាមគ្គីគ្នា ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ និងប្រពៃណីជាតិរបស់ខ្លួន ។នៅទំព័រផ្សេងទៀត នឹងបានបង្ហាញការប្រារព្វពិធីដ៏មានសារៈសំខាន់មួយចំនួន ដែលបានរៀបចំឡើងក្នុងអំឡុងឆ្នាំនេះ។
ពិធីបុណ្យចូលឆ្នាំខ្មែរ ជាប្រពៃណីតែងតែត្រូវបានប្រារព្វឡើងនៅថ្ងៃទី ១៣ ខែមេសា ជារៀងរាល់ឆ្នាំ ដែលមានរយៈពេលបីថ្ងៃ។ ប៉ុនែ្តពេលខ្លះ ពិធីបុណ្យនេះ ប្រារព្វឡើងនៅថ្ងៃទី១៤ មេសា ផ្អែកតាម ប្រតិទិនចន្ទគតិរបស់ប្រទេស គឺនៅចំពេលរដូវច្រូតកាត់ត្រូវបានបពា្ចប់ ហើយកសិករបានសំរាក លំហែនិងសប្បាយរីករាយជាមួយ ផល្លានុផល ដែលពួកគេខិតខំដាំដុះកន្លងមក មុនរដូវភ្លៀង បានមកដល់ ។
ក្នុងកំឡុងពេលនេះ ប្រជាជនបានសប្បាយរីករាយជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ដូចជា បោះអង្គុញ ចោលឈូង លាក់កន្សែង ។មិនតែប៉ុណ្ណោះ ប្រជាជននាំគ្នារាំកំសាន្តយ៉ាង សប្បាយរីករាយជាមួយចង្វាក់បទេភ្លេងប្រជាប្រិយខ្មែរជាច្រើនដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ និងឡាំលាវ ជាដើម។
ប្រវត្តិ
មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស បានរៀនចេះចប់គម្ពីរត្រីវេទតាំងពីអាយុបាន ៧ ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ ។ ធម្មបាលកុមារ ចេះទាំងភាសាបក្សី ទាំងពួងផង ព្រមទាំងអាចធ្វើជាអាចារ្យសម្ដែងមង្គលផេ្សងៗ ដល់មនុស្សទាំងពួងផង។ គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម ១ អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហា នឹងធម្មបាលកុមារ ចំនួន ៣ ប្រស្នា ដោយសន្យាថា ប្រសិនបើ ធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរសាទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើ ធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ ថ្ងៃហើយក៏ធម្មបាលកុមារនៅតែគិតមិនឃើញ និងដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដ ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ។ ទើបធម្មបាលកុមារចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ។ នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យនៅ ។ វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវនឹងកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រីឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ។ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី ២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នាទី ៣ ចោទថា វេលាល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅនឹងជើង ។ ហេតុនោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង ។ ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ ។ លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នា ធម្មបាលកុមារ ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានឮមក ។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់ និង សុខចិត្តធ្វើតាមពាក្យសន្យារបស់ខ្លួន ។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧ អង្គ ដែលជា បាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរសាដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់ ។ ដូច្នេះសូមឲ្យកូនទាំង ៧ អង្គ យកពានមកទទួលព្រះសិរសាបិតា ។ ពោលរួច ព្រះអង្គក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាង ទុង្ស ជាកូនច្បង ។ ព្រះនាង ទុង្ស ក៏បានយកពានមកទទួលព្រះសិរសាបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ ៦០ នាទីទើបយាងទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា "ភគវតីសភាសាលា" ឲ្យជាទីប្រជុំនៃទេវតា ។ លុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្តត នាងទេពធីតាទាំង ៧ អង្គ ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ រួចហើយយាងត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។
មហោទរាទេវី
Surya god journey with his own Sun Change the three Era of Cambodia
ឈ្មោះផ្លូវការណ៍ ចូលឆ្នាំខ្មែរ
ចាប់ផ្ដើម ស.វទី៧ នៃបុណ្យមេសារាសី
សម្គាល់ហៅ សង្ក្រាន្តខ្មែរ
ប្រភេទបុណ្យ បុណ្យចូលឆ្នាំថ្មី
ប្រារព្ធដោយ ជនជាតិខ្មែរ
រយៈពេល ៣ ឬ ៤ ថ្ងៃ
ថ្ងៃចាប់ផ្ដើម ១៣ ឬ ១៤ រៀងរាល់ខែមេសា
ព្រេងនិទាន ចូលឆ្នាំខ្មែរ ភាភទាក់ទងទៅនិងសាសនា ហិណ្ឌូសាស ពុទ្ធសាសនា មានជំនឿទៅលើពួកទេវតា
រឿងប្រវិត្តចូលឆ្នាំខ្មែរ
: Pchum Ben Day) គឺជាពិធីបុណ្យនឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រឿន សៀវពីដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា "ពិធីសែនដូនតា" (Ancestor Ceremony) ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ ដែលជួបប្រទះនៅសិលាចរឹក K.279c ចារឹកនៅស.វទី៩ ក្នុងរាជព្រះបាទ វ៉ាន់ឆាតដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យព្រះកឹង មានន័យថា ព្រះភូមិ ឬ យមទូត ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា ។[១] ពិធីសែនដូនតា ដែលជាអរិយធម៌ នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់ទៅហើយក្ដី ។ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ សីហាា និង កញ្ញា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង ។[២]
នៅក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាជនខែ្មរតែងតែនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះ សង្ឃនៅវត្ត ហើយដើម្បីឲព្រះសង្ឃជួយឧទ្ទិសចំពោះវិញ្ញាណក្ខន្តអ្នកដែលបានស្លាប់ ដូចជាជីដូន ជីតា សាច់ញាតិ មនុស្សជាទីស្រលាញ់ ព្រមទាំងមិត្តភ័ក្តិជាដើម ឲមកទទួលយកចំណីអាហារដែល កូនចៅបានធ្វើបុណ្យ។ ដោយហេតុដូច្នេះហើយ ទើបនៅតាមទីវត្តអារាមទាំងឡាយមានសភាព អ៊ូរអរ ទៅដោយមនុស្សម្នាជាច្រើន។
កំណត់ចំណាំ
ព្រលឹងខ្មោច ដែលអត់ឃ្លាន គឺជាអាត្ម័នដែលមានស្ថិតនៅលើលោកយ៉ាងពិតប្រាកដនៅក្នុង (កង់ជីវិត) ខ្មោចឃ្លាន រឺហៅថា (ប្រេត) ន័យជាភាសាសំស្ក្រិត គឺជាសត្វកើតក្នុងឧបាយភូមិពួកមួយ ដែលមានពោះទទេ និងមានមាត់ស្រួចដូចម្ជុល កវែង មិនអាចលេបបាន ។ដូច្នេះធ្វើឲប្រេតទាំងឡាយនៅតែស្រែកឃ្លានដដែល ហើយមូលហេតុដែលនាំឲមានប្រេតដូច្នេះ គឺមកពីមនុស្សទាំងនេះកាលពីនៅរស់ប្រកបដោយការច្រណែនឈ្នានីសចំពោះអ្នកដទៃ។
ដូច្នេះហើយ ទើបប្រជាជននាំគ្នាបោះបាយបិណ្ឌនៅតាមរបងព្រះវិហារវត្ត ដើម្បីឲពួកប្រេតទាំងនេះ អាចមកទទួលចំណីបាន៕
ភ្ជុំបិណ្ឌ
Cambodian people prepare Bay Ben at 3 to 4 am throwing to Preta near Vihara.
By Professor Preap Chanmara (2004)
ឆ្នាំបង្កើត ប្រហែល ស.វទី៩
រជ្ជកាល យសោវរ្ម័នទី១
លទ្ធិជំនឿ ជំនឿសែនដូនតា
ការបើកទ្វារឋាននរក ១៥ ថ្ងៃ
សាសនាប្រតិបត្តិ ពុទ្ធសាសនា ព្រហ្មញ្ញសាសនា
បទទំំនួញប្រែតដែលចាក់នៅតាមវត្តអារាមក្នុងពេលបុណ្យភ្ជុំបិណ្ឌ
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកមុនរដូវសាបព្រួសបានចូលមកដល់។ ជារៀងរាល់ឆ្នាំនៅខែឧសភា ពិធីបុណ្យបែបវប្បធម៌នេះ បានរៀបចំធ្វើឡើងនៅសួនច្បារពីមុខសារមន្ទីរជាតិ(ជាប់ព្រះបរមរាជវាំង)។ កម្ពុជាជាប្រទេសដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយព្រះធរណីនិងកសិកម្ម។ តាមជំនឿហោរាសាស្ត្រ គោឧសភរាជមានតួនាទីសំខាន់ក្នុងការសម្រេចជោគវាសនាភោគផលកសិកម្មជារៀងរាល់ឆ្នាំ។
តាមទំនៀមទម្លាប់ប្រពៃណីដែលមានតាំងពីបរមបុរាណ ស្តេចមាឃ ដែលតំណាងឲ្យព្រះមហាក្សត្រកម្ពុជាជាអ្នកភ្ជួរព្រះមេរុ រីឯមហាក្សត្រិយានីដែលតំណាងដោយព្រះមេហួរជាអ្នកព្រួសគ្រាប់ពូជពីក្រោយ។ វាលព្រះមេរុត្រូវបានភ្ជួរចំនួនបីជុំនៅក្នុងពិធីនោះ។ បន្ទាប់មក រាជបរិវារដឹកគោឧសភរាជសំដៅថាសមាសទាំង៧ដែលមានដាក់ ស្រូវ ពោត ល្ង គ្រាប់ពូជ សណ្តែក ស្មៅ ទឹក និងស្រាដើម្បីឲ្យគោឧសភរាជនោះបរិភោគ។ រាជហោរាបានបកស្រាយនូវអ្វីដែលគោឧសភរាជនោះបានបរិភោគ និងព្យាករណ៍នូវព្រឹត្តិការណ៍ជាច្រើនដូចជា ជំងឺរាតត្បាត ទឹកជំនន់ ទិន្នផលល្អ និងមានភ្លៀងធ្លាក់ច្រើន។ នៅក្នុងព្រះរាជពិធីនេះផងដែរ អ្នកចូលរួមទាំងប្រុសទាំងស្រីស្លៀកពាក់តាមលក្ខណៈប្រពៃណីខ្មែរយ៉ាងល្អឆើតឆាយ៕
ប្រវត្តិពិធី/Ceremony History
ព្រះរាជពិធី ច្រត់ព្រះនង្គ័ល ត្រូវបានគេសន្និដ្ឋានថាបានកើតឡើងក្នុងអំឡុង ស.វទី៧ នៅពេលដែលប្រទេសកម្ពុជាពេលនោះបានទទួលឥទ្ធិពលពីអរិយធម៌ ឥណ្ឌាបុរាណ តាមរយៈខ្សែររឿង រាមកេរ្តិ៍ ដែលពិពណ៌នា អំពីព្រះរាជពិធីច្រត់ព្រះនង្គ័ល របស់ព្រះបាទជនក ជាស្ដេចក្រុងមិថិលា បានប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណដល់ ព្រះមេ តំណាងឱ្យការបង្កើតគ្រាប់ស្រូវ ព្រះម៉ែធរណី តំណាងឱ្យម្ចាស់ផែនដី ព្រះភូមិ តំណាងឱ្យម្ចាស់តំបន់ និង ព្រះពលទេព ដែលមានកេតនភណ្ឌ នង្គ័លជាសាស្ត្រាវុធ ដែលពេលខ្លះត្រូវបានគេហៅថា ព្រះនង្គ័ល ។ អំឡុងពេលដែលព្រះបាទជនកទ្រង់កំពុងច្រត់ព្រះនង្គ័ល ភ្ជួរព្រះស្រែ ទ្រង់បានប្រទះឃើញទារកមួយ ហើយទ្រង់បានដាក់ឈ្មោះថា "នាងសីតា" យ៉ាងណាមិញនេះគ្រាន់តែជាការសន្និដ្ឋានដើម្បីផ្សារភ្ជាប់ទៅនិងភាពសុីចង្វាក់នៃទេវកថាប៉ុនណោះ ហើយបើផ្អែកទៅលើភស្តុតាងដែលមានការប្រារព្ធ មុនដំបូងគេគឺ ប្រទេសភូមា ដែលមានកំណត់ត្រា ក្នុងអំឡុង ស.វទី១៨ ហើយមានការសន្និដ្ឋានដែលថា មានប្រភពតាំងពី ស.វទី៥ គឺមុនកម្ពុជា រហូតទៅដល់ ២០០ ឆ្នាំ ដូចនេះទំនៀមច្រត់ព្រះនង្គ័ល មានប្រភពពី ឥណ្ឌាបុរាណ ហើយបន្តមក ភូមា រួចបន្តមកកម្ពុជា ហើយក្រោយមក ប្រទេសថៃ យកទៅប្រារព្ធបន្តពីកម្ពុជាវិញ ហើយពីធីច្រត់ព្រះនង្គ័ល ក៏មានឃើញក្នុងកំណត់ត្រា ប្រទេសចិន របស់ពួកម៉ាន់ជូ (Manchu) នៃ រាជវង្សឆេង Qing dynasty ផងដែរ ប៉ុន្តែការប្រារព្ធរបស់ពួកម៉ាន់ជូទំនងទទួលឥទ្ធពលពីឥណ្ឌាដូចគ្នា ។[៣] [៤]
ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា
Royal Ploughing Ceremony of Cambodia
ឈ្មោះផ្លូវការណ៍
ព្រះរាជពិធី ច្រត់ព្រះនង្គ័ល
ចាប់ផ្ដើម ស.វទី៧
សម្គាល់ហៅ បុណ្យច្រត់ព្រះនង្គ័ល
ប្រភេទបុណ្យ បុណ្យកសិកម្ម
ប្រារព្ធដោយ ជនជាតិខ្មែរ
រយៈពេល ១ថ្ងៃ
ថ្ងៃប្រារព្ធ ៤រោច រៀងរាល់ខែ ឧសភា
ទទួលឥទ្ធិពល ព្រហ្មញ្ញសាសនា
ទេវកថា រាមកេរ្តិ៍
រាជពិធី ទ្វាទសមាស
បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែជាពិធីបុណ្យដ៏ធំមួយ ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅខែវិច្ឆិកា។ ពិធីបុណ្យនេះមានរយៈពេលបីថ្ងៃគឺនៅថ្ងៃទី១៤និង១៥ខាងខ្នើត និងថ្ងៃទី១ខាងរនោចនៃខែកត្តិក។
ពិធីបុណ្យនេះបានចាប់ផ្តើមប្រារព្ធនៅរដូវនេសាទ ប្រារព្ធនូវការផ្លាស់ប្តូរចរន្តទឹកហូរនៃទន្លេសាបនិងរដូវទឹកសម្រក និងរំឮកគុណដល់ទន្លេមេគង្គដែលបានផ្តល់ដីសណ្តរដ៏មានជីជាតិ និងត្រីដ៏ច្រើនដល់ប្រទេសនេះ។
នៅរដូវវស្សា ទឹកទន្លេមេគង្គបានហូរចាក់បំពេញទៅបឹងទន្លេសាប។ នៅពេលដែលទឹកទន្លេមេគង្គចាប់ផ្តើមស្រកទៅវិញ ទឹកទន្លេសាបដែលហៀរហូរបានហូរចាក់ត្រឡប់ទៅទន្លេមេគង្គវិញ តាមរយៈទន្លេសាបនិងហូរចាក់ទៅសមុទ្រ ដែលបន្សល់ទុកនូវភោគផលត្រីដ៏ច្រើន។ តាមពិតទៅ នេះគឺជាបាតុភូតដែលគួរឲ្យកត់សម្គល់នៃទន្លេសាប៕
៣ថ្ងៃ នៃពិធីបុណ្យអុំទូក
The Three Days Of Royal Boat Festival
ពិធីបុណ្យអុំទូក មានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទី១ ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្ស័ត្រ ត្រូវរៀបចំទូកព្រះទីនាំងនឹមរាជ្យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត ដោយកំណត់យកម៉ោង ១១:០០ នាទីព្រឹក ជាកិច្ចចាប់ផ្ដើមប្រណាំងទូក ដែលមានទូកប្រណាំងរាប់រយ មកពី២៥ ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា មកប្រណាំងប្រជែងដើម្បីទទួលបានជ័យលាភីនេះ លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់បញ្ចប់នាពេលល្ងាច គេមានការបណ្ដែតប្រទីបធំៗនៅម៉ោង ៦:០០ នាទីល្ងាច ដែលមានប្រទីបតំណាងឲ្យស្ថាប័នជាតិ ទាំង ៣០ ចូលរួម ដើម្បីបួងសួងសុំសេចក្ដីសុខពី "ព្រះម៉ែគង្គា" (អង់គ្លេស: Goddess Ganga) និង សូមពរជ័យពីពពួកនាគ និង ថ្ងៃទី២ ក្រោយបញ្ចប់ការបណ្ដែតប្រទីប វេលាម៉ោង ៩:០០ នាទីយប់គេមានរៀបចំកិច្ចពិធី អកអំបុក រហូតដល់ វេលាម៉ោង ១២:០០ រំលងអាធ្រាត្រ ជាកិច្ចសំពះព្រះខែ ពលរដ្ឋជាច្រើនរយនាក់ និងដើរជាមួយនិងចង្កៀងគោមចំរុះពណ៌របស់ពួកគេ ដើម្បីបង្អួតគ្នា ក្រោមពន្លឺព្រះច័ន្ទពេញវង់ដ៏ស្រស់ស្អាត ថ្ងៃទី៣ ចុងក្រោយ ពិធីប្រណាំងទូកនិងបញ្ចប់នៅម៉ោង ៥:០០ នាទីល្ងាច ជាមួយនិងកិច្ចពិធីកាត់ខ្សែរព្រ័ត្យ ទូកប្រណាំងទាំងអស់ និងត្រូវយកមកដង្ហែរឡើងវិញដើម្បីកាត់ខ្សែរព្រ័ត្យ បិទបញ្ចប់ពិធីបុណ្យអុំទូក ។[២]
បុណ្យអុំទូក
Boat racing during Bon Om Touk
ឈ្មោះផ្លូវការណ៍
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ
ឈ្មោះហៅកាត់ បុណ្យអុំទូក
ប្រារព្ធដោយ ជនជាតិខ្មែរ
រយៈពេល ៣ ថ្ងៃ
ថ្ងៃចាប់ផ្ដើម និង ថ្ងៃបញ្ចប់ ថ្ងៃ១៤កើត ១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក
ប្រវត្តិទេវៈកថា ហិណ្ឌូសាសនា និង ពុទ្ធសាសនា
ប្រារព្ធលើកដំបូង ក្នុងរាជព្រះបាទ នរោត្តម
ចុះកាលបរិច្ឆេទ ឆ្នាំ ១៨៧៣
lluminated float (Bratib) of National Assembly of Cambodia during Bon Om Touk.
អំពីប្រសាទអង្គរវត្ត/about angkor wat temple
click the button below/ចុចប៊ូតុងខាងក្រោម