Lim App Download Here

កម្មវិធីទូរសព្ទដៃគណិតវិទ្យា Lim App បានមកដល់ App Store និង Play Store ហើយ។ Lim App មានផ្ទុកនូវលំហាត់លីមីតលើសពី ៥០០ លំហាត់និងមានចម្លើយសម្រាប់ផ្ទៀងផ្ទាត់នៅពេលអ្នកបានដោះស្រាយលំហាត់រួច។ កម្មវិធីទូរសព្ទមួយនេះនឹងជាជំនួយសម្រាប់សិស្សានុសិស្ស និងនិសិ្សត ដែលកំពុងតែសិក្សា លីមីត ហើយស្វែងរកលំហាត់សម្រាប់អនុវត្តដើម្បីបង្កើនសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រឡងនាពេលខាងមុខ។ App នេះផងដែរអភិវឌ្ឍឡើងជាពិសេសជូនដល់បងប្អូនសិស្សថ្នាក់ទី១២ ដែលនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះផងដែរ។ ពួកយើងសង្ឃឹមថា Lim App នឹងចូលរួមចំណែកក្នុងភាពជោគជ័យនៃការសិក្សារបស់អ្នកទាំងអស់គ្នា។


BAC 12 Download Here

BAC 12 គឺជាកម្មវិធីទូរសព្ទអភិវឌ្ឍឡើងជាពិសេសសម្រាប់សិស្សានុសិស្សទាំងអស់ប្រើប្រាស់សម្រាប់គិតគូរគណនាពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងបេក្ខជនត្រៀមប្រឡងថ្នាក់វិទ្យាសាស្ត្រ និង ថ្នាក់វិទ្យាសាស្ត្រសង្គម។ BAC 12 សង្ឃឹមថានឹងចូលរួមក្នុងចំណែកដ៏តូចមួយក្នុងការត្រៀមខ្លួនរបស់អ្នកសិក្សាក្នុងការប្រឡងនាពេលខាងមុខ។ BAC 12 សូមជូនពរអោយអ្នកប្រើប្រាស់ទទួលបានលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអោយបានដូចបំណងប្រាថ្នា។