កីឡាបាល់ទាត់ គឺជាកីឡាមួយប្រភេទ ដែលបើប្រាស់ជើងដើម្បីលេង។ វាជាការប្រកួតរវាងក្រុមពីរ ទល់មុខគ្នា ជាទូទៅគេប្រើប្រាស់រយះពេល៩០នាទីក្នុងការលេង បើសិនជាក្រុមណាមួយរកពិន្ទុបានច្រើនជាង អ្នកនោះនិងទទួលបានជ័យជំនះ។
ចំនូនអ្នកលេងក្នុងទីលានទាំងអស់ក្នុងមួយក្រុម១១នាក់ និង អាចមានកីឡាករបម្រុងតាមជាក់ស្ដែងរបស់ក្រុមនីមួយៗដោយមិនមានការកំណត់ឡើយ។
អាជ្ញារកណ្ដាលគឺជាអ្នកកាត់សេចក្ដីនៅក្នុងទីលានបាល់ទាត់ ទៅតាមកំហុសជាក់ស្ដែង របស់កីឡាករ និងមានសិទ្ធផ្ដល់បាល់ទៅក្រុមណាមួយស៊ុត បន្ទាប់ពីក្រុមមួយទៀតបង្ករកំហុស។
ត្រូវព្យាយាមរកគ្រប់បាល់ឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន នៅពេលអស់នាទីក្រុមណាដែលមានគ្រាប់បាល់ច្រើនជាងនឹងទទួលបានជ័យជំនះ។ ហើយក្រុមដែលឈ្នះនឹងទទួលបានពានរង្វាន់ផ្សេងៗទៅតាមព្រឹត្តិការណ៍ដែលបានរៀបចំឡើង។