* កកក៏បាយ មេម៉ាយក៏ស្រី។
* ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។
* ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។
* ក្រពើវង្វេងបឹង។
* កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។
* កាប់បំពងរង់ចាំទឹកភ្លៀង។
* ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។
* ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក។(ព្រះធម្មវរោត្តម តុង ឈួន)
* ការអប់រំ គឺជាការហ្វឹកហ្វឺននួវសក្តានុភាព ដែលជាគ្រឿងពង្រីកបណ្តុះ ឬ បង្កើនចំណេះវិជ្ជា។
* ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
* ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
* កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី។
* កោសមិនដាក់ទឹក។
* ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
* ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។
* កំភ្លាញព្រោះមាត់ខ្វែក ស្លាប់ព្រោះអាចម៏។
* កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។
* កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។
* កុំគូរមុនគិត។
* កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។
* កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង។
* កុំដេកផ្សងព្រេងកុំវង្វេងខុសផ្លូវ។
* កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាស់ល្ងង់ទើបចេះ ខ្មាស់ក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។ (ព្រះគ្រូធម្មបណ្ឌិត គង់ ស៊ឹម)
* កុំដាំស្រូវនៅផ្លូវដំរី។
* កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
* កុំទុំមុនស្រគាល។
* កុំផ្ទុកតាមទូកថ្វែ។
* កុំពត់ស្រឡៅ កុំប្រដៅស្រីខូច។
* កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា។
* កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ។
* កុំយកស្រឡៅធ្វើខ្នួច កុំសម្រួចឈើពុក។
* កុំរាយមុខដឹង កុំទទឹងមុខសឹក។
* កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្តាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនអោយទានស្មូមយាចក។
* កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។
* កុំអោយប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធអោយមួរហ្មង។
* ខ្ពស់កប់ពពក ចុះមកជ្រកអាចម៏ជន្លេន។
* ខ្លាមិនខ្លាច ទៅខ្លាចអាចម៏ខ្លា។
* ខឹងខុសខឹងខាតខឹងខូច។
* ខឹងខុសខូចខាត ប្រមាថលិចលង់។
* ខឹងគោវាយរទេះ។
* ខឹងឲ្យអត់ ខ្សត់ឲ្យរក។
* ខឹងឥតពិចារណា នាំខូចការខូចប្រយោជន៍ ធម៌ខឹងនាំអាសោចិ ខុសខាតខូចដោយមិនគិត។
* ខ្លួនរស់ របស់រកបាន។
* ខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃវាហ៊ាន។
* ខំរកស៊ីធ្វើការ មិនអសារឥតប្រយោជន៍ ចង្រៃណាស់ហោចគង់គ្រប់ស៊ីមិនសុំគេ។ ប្រសិនមានសំណាង បានកសាងពីបុព្វេ ផ្សំផងមិនលេងទេ ឡើងជាកុដុម្ពិក៏សេដ្ឋី។
* គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ គ្មានជិវិត។
* គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ។
* គុកនិងសោគឺចោរបង្កើត ឪសថល្អឆើតកើតពីរោគ ដំណកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម។
* គ្រូកាចសិស្សខូច។
* គ្រូទាយម្តាយថា។
* គួរគិតជិវិតពុំទៀងទាត់ តែងតែបែរបត់កាន់ក្តីស្លាប់ ពុំដែលបានស្រួលប្រែប្រួលឆាប់ ក្រឡាប់ស្ងាត់សូន្យចាកកូនចៅ។
* គោដំបៅខ្នង ក្អែកហើររំលងរសាយកន្ទុយ។
ឃ
* ឃាត់កំហឹងដោយប្រឹងអត់អោយបាន ឃាត់ពាលសាមាន្យដោយអាជ្ញាបុគ្គល ឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ។
* ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរវៀរមុន។
* ឃ្លាតឆ្ងាយណាយចិត្ត។
* ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។
* ឃុបឃិតជនពាលរាលទុក្ខដល់ខ្លួន។
* ឃុបឃិតបណ្ឌិត សុខមួយជិវិតឥតទុក្ខា។
* ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ។
* ឃើញគេទៅកុំអោយខាន ឃើញគេបានកុំអោយទៅ។
* ឃើញឈើពុកកុំអាលដាក់គូថអង្គុយ ឬ(កុំអាលដាក់គូថលើ)។
* ឃើញដំរីជុះ កុំជុះតាមដំរី ឬ(ដំរីជុះ កុំជុះតាមដំរី)។
* ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន។
* ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅស ទើបថាបាន បើបណ្តោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន។
* ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ ពាលប្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា។
* ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក។
* ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ ឬ (ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។
* ឃ្លេមិនខ្លាច ទៅខ្លាចខ្លា។ (រឿងអាខ្វាក់អាខ្វិន)
* ឃ្លោកលិច អម្បែងអណ្តែត។
* ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។
* ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក។
* ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។
* ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី។
* ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ។
ង
* ងប់នឹងកូនប្រពន្ធទ្រព្យ ព្រះថាអភ័ព្វព្រោះជាប់ចំណង។
* ងប់នឹងញាតិឃ្លាតច្បាប់។
* ងប់នឹងមាសប្រាក់ខូចយសសក្តា។
* ងប់នឹងប្រុសខូចព្រហ្មចារី។
* ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
* ងប់នឹងស្រីចំណីទុក្ខ។
* ងប់នឹងល្បែងតែងហិនហោច។
* ងប់នឹងល្បែងតែងវិនាស។
* ងប់នឹងស្រាខូចស្មារតី។
* ងប់នឹងពាក្យសរសើរគេថាភ្លើ។
* ងប់នឹងពាក្យបង្អាប់ស្លាប់គំនិត។
* ងប់នឹងស័ក្តិយសស្អុយទាំងអស់ក្នុងលោកិយ។
* ងប់នឹងជំនឿរឿគំនិត។
* ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្ទ្រព្រហ្មចោមអោយពរ។
* ងាប់ខ្លួន សមសួនជាងងាប់កេរ្តិ៍ឈ្មោះ។
* ងាប់គំនិត ងងឹតដល់ស្លាប់។
* ងាប់ទាំងរស់ ស្អុយទាំងស្រស់។
* ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្តី។
* ងាប់នឹងស្រី ចង្រៃមួយជាតិ។
* ងាប់នឹងសំដី ដូចត្រីកំភ្លាញ។
* ងាប់នឹងអាចម៍ឯង ជាក់ស្តែងដូចខ្វែក។
* ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង។
* ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី។
* ងាប់នយោបាយ ព្រោះស្តាយលាភ។
* ងាប់ស្តួក ដូចឃ្លោកទុំ។
* ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ ចេះក្តីមិនក្រៃណានឹងម្ចាស់ស្រុក។
* ងើយ(ឬ ងើប)ស្កក ឪនដាក់គ្រាប់។
ច
* ចង់ឲ្យមានជួញអង្ករចង់ឲ្យក្រជួញឡាន។
* ចង់ចេះឲ្យធ្វើល្ងង់។
* ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
* ច្របាច់កចិន លៀនអណ្តាតខែ្មរ។
* ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។
* ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។
* ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
* ចាក់អង្ករយកអង្កាម។
* ចានមួយរាវ លែងអីរណ្តំគ្នា។
* ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល។
* ចាញ់បានជាព្រះ ឈ្នះបានជាមារ។
* ចាប់ក្ដាមដាក់ចង្អេរ។
* ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
* ចាប់ច្រវាក្រាក សំឡឹងជ្រោយ។
* ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
* ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
* ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។
* ចិត្តល្អ ក្រខ្លួន។
* ចិត្តល្អ ក្រមិនយូរ។
* ចិត្តជាទេវវត្ត មាត់ជាទេវតា។
* ចិញ្ចឹមកូនខ្លា វាសងគុណ។
* ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។
* ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់ក្មេង។
* ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។
* ចូរមើលកាលវែង កុំមើលកាលខ្លី។
* ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
* ចេះដប់មិនស្មើប្រសប់មួយ។
* ចេះឯង ឲ្យក្រែងចេះគេ។
* ចេះពីរៀន មានពីរក ក្រពីខ្ជិល។
* ចេះមកពីរៀន មានមកពីរក។
* ចំណេះបានពីរៀន មានបានមកពីរក។
* ចំណីឆ្ងាញ់កុំទុកស្អែក។
* ចុះទឹកក្រពើ ឡើងលើខ្លា។
ឆ
* ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។
* ឆ្ងាយកាយ ណាយចិត្ត។
* ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។
* ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។
* ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
* ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។
* ឆ្កែខាំកុំខាំឆ្កែវិញ។
* ឆែ្កទាល់ច្រក រលកទាល់ច្រាំង។
* ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
* ឆ្នាំងណាគ្របនឹង។
* ឆ្លុះកញ្ចក់ ធេ្មចនេត្រា។
ជ
* ជក់នឹងលែ្បង តែងវិនាស។
* ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។
* ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
* ជាងទងស៊ីរងកំបែក ជាងដែកស៊ីហែកនឹងដៃ។
* ជាងមិនកើតបន្ទោសដែក។
* ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។
* ជ្រាយរអៀច ដូចបបរឈ្មោល។
* ជ្រូកស្លាប់ ព្រោះសាច់។
* ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។
* ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
* ជ្រើមដូចមហាត។
* ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។
* ជ្រៅដូច ក្តិតចាន។
* ជ្រៅតែមាត់ គំនិតរាក់កំផែល។
* ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។
* ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។
ឈ
* ឈាមស្រែកស្បែកហៅ។
* ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
* ឈឺជើងធាត់ ឈឺមាត់ស្គម។
* ឈើពុក កុំដាក់គូថលើ។
* ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
* ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។
* ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។
* ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។
ញ
* ញ៉ាមដូចក្តាម ស៊ីអាចម៍។
* ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។
* ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។
* ញៀននឹងស្រីចំណីទុក្ខ។
* ញៀននឹងលែ្បងតែងហិនហោច។
* ញៀននឹងបៀប៉ោ អស់ខោអស់អាវ។
* ញៀននឹងបៀ គឃៀរស្លៀកពាង។
* ញៀននឹងលាភ ថោកទាបដូចសត្វ។
* ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។
* ញៀននឹងលែ្បងតែងបង់យស។
ដ
* ដល់ត្រើយ សើយគូថ។
* ដង្កូវចេញពីសាច់ ច្រែះចេញពីដែក។
* ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។
* ដឹកគោញី បន្សីគោលឈ្មោល។
* ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។
* ដឹងរង្គោះ បោះបណ្តោយ។
* ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
* ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។
* ដុតឲ្យខ្លោច រោចឲ្យឆៅ។
* ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។
* ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។
* ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។
* ដូចក្រពើ វងេ្វងបឹង។
* ដួលត្មោល ដូចគ្មានអីទប់។
* ដួលមិនបាច់ច្រាន បានមិនបាច់ខំ។
* ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។
* ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។
* ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។
* ដើរឲ្យមានបី ស្រដីឲ្យមានបួន។
* ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
* ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌នដល់ប្រាណ។
* ដេកមិនលក់កុំខំដេក។
* ដេកដល់ថៃ្ង នាំចង្រៃខ្លួន។
* ដេកផ្ងាស្តោះលើទ្រូងឯង។
* ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
* ដេកយប់ កុំនិយាយនឹងស្រី។
* ដេកទាល់ថៃ្ង យកកំជិលដែលគេ។
* ដេកមិនលក់ បក់មិនល្អើយ។
* ដេកផ្សំដួល រមួលផ្សំគ្រេច។
* ដេញទាន់កុំជាន់កែង។
* ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
* ដៃភ្លើងជើងមាន់។
* ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។
* ដាំជើងក្រាន មិនប្រមាណឆ្នាំង។
* ដំរីខ្វាក់ ទ្រមាក់ឆ្កួត។
* ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន។
* ដំរីសាស្លាប់ យកចង្អេរបាំង។
* ដំបៅមិនឈឺ យកឈើទៅចាក់។
* ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
* ដោះកនែ្ទក អារឹសកូន។
ឋ
* ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។
ឌ
* ឌមជនគឺអ្នកថោក អាចប្រែក្លាយភាពជាខ្ពង់ខ្ពស់ ដោយការសេពគប់នឹងសប្បុរស ដង្កូវបានខ្ពស់ព្រោះបុប្ផា។
ឍ
* ឍាលិនប្រែថាអ្នកកាន់ខែល ចេះកាប់ប្រហែលចេះការពារ ដូចអ្នកចេះដឹងមិនខ្លាចរា ឧបស័គ្គនានាការពារបាន។ ខែលនិងអាវុធគឺវិជ្ជា នៃប្រុសនិងនារីគ្រប់ប្រាណ ដែលបានរៀនសូត្រយ៉ាងចំណាន ក្នុងភូមិភពឋាននាលោកិយ។
ណ
* ណាយកាយ ឆ្ងាយចិត្ត។
* ណែនាំខុសផ្លូវ តែងទៅអបាយមុខ។
* ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។
ត
* តសំពៅ មិនត្រូវស្តាយដែក។
* តវាសនា ឲ្យខំសន្សំបុណ្យ។
* តដងរែក ឲ្យល្មមនឹងស្មា។
* តកម្លាំងអោយសេពអាហារ។
* តក់ៗពេញបំពង់។
* តមមេស៊ីពង ស៊ីរងសម្បុក។
* ត្រង់ មិនឈ្នះទាល់។
* ត្រីឆ្តោរស៊ីកូនឯង។
* ត្រីងៀត ឆ្លៀតពង។
* ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។
* តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។
* តឹងព្អឹះដូចអូសឫស្សីច្រាសចុង។
* ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។
* ត្រកូលសជាតិ មាយាទសពូជ។
* ត្រួសត្រាយទុក ស្រណុកជាងកែកុន។
* ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។
* តៀ្រមទុកមុន មិនស្កុនការ។
* ត្រេកអរមុន ទុក្ខក្រោយ។
ថ
* ថយយស ព្រោះព្រហើន។
* ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។
* ថោកអីនៅដៃថៃ្លអីនៅមាត់។
ទ
* ទម្ពក់វាទៅ ទើបព្នៅវាមក។
* ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក។
* ទ្រព្យធនទោះថោកថៃ្ល រួមរក្សាកុំបីធ្លោយ។
* ទនេ្លដប់ មិនស្កប់សមុទ្រមួយ។
* ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។
* ទឹកជន់ បុណ្យសេ្តច ។
* ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។
* ទឹកត្រជាក់ត្រីកុម ទឹកក្តៅត្រីរត់ចេញ។
* ទឹកបាក់ទៅទាប ដីខ្ពស់កណ្តៀរពូន។
* ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។
* ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។
* ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។
* ទុកចោលវាចាស់ ប្រើណាស់វាថ្មី។
* ទូកទៅ កំពុងនៅ។
* ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។
* ទូកដាច់យកទូកតាម។
* ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។
* ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។
* ទៅឥតគេរក មកឥតគេហៅ។
ធ
* ធ្ងន់នៅថ្ម ក្រនៅក្តី។
* ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។
* ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។
* ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
* ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។
* ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។
* ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន។
* ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។
* ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។
* ធ្វើការតិចចាយច្រើនចម្រើនក្រ។
* ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។
* ធុងទទេឮខ្លាំងណាស់។
* ធ្នូស្នាបង់បាញ់ ធម៌បង់ទន្ទេញ ស្រ្ដីបង់ភស្ដា របាំបង់លេងវង្វេងតម្រាចាត់ក្នុងមលាមន្ទិលសៅហ្មង។
* ធំតែខ្លួន ដូចឃ្លោក។
ន
* និយាយបាតដៃជាខ្នងដៃ។
* និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។
* និយាយបែកជាអូរ ហូរជាស្ទឹង។
* និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។
* និរាសកុំមេ្ញញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។
* នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។
* នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។
* នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។
* នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ។
* នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។
ប
* បង់ព្រះទៅសំពះឯបាយាប។
* បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។
* បន់ព្រះ សំពះទេព្តារ។
* បណ្ឌិតមានការមិនរករឿងជាកម្លាំង។
* បញ្ញើទុក ស្មើបំណុល។
* ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។
* ប្រហែសបាត់ ប្រយ័ត្នគង់។
* ប្រមាថម្តាយ រំលាយព្រះ។
* ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។
* ប្រមាថចាស់ អាយុខ្លី។
* ប្រមាត់ដី អួតចង់ឡើងទ្រើង។
* ប្រញាប់ពេកដេកផ្លួវ។
* ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។
* បាតដៃជាខ្នងដៃ។
* បានតែបាប មិនឆ្អាបមាត់។
* បានពីកែ្អក ចែកទៅតាវ៉ៅ។
* បានមាស ក្រអីនឹងក្រដាស់ខ្ចប់។
* បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។
* បា្រក់ក៏បង់ ថង់ក៏ដាច់។
* ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។
* ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។
* បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។
* បុណ្យក៏ធ្វើ ឈើក៏កាប់។
* បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។
* បួសដោយវត្ត ចិត្តដោយខ្លួន។
* បំណាច់នឹងបាប ឲ្យឆ្អាបមាត់។
* បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។
* បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។
* បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។
* បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។
* បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។
* បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។
* បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។
* បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។
* បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។
* បើមិត្តមិនល្អ កុំយកជាមិត្ត។
* បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។
* បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។
* បើកក្តោងទាន់ត្រូវខ្យល់។
ផ
* ផឹកស្រាក្លាសំដី។
* ផ្ទុករទេះតាមចំណុះ។
* ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។
* ផ្លស់យស ព្រោះប្រមាថ។
* ផ្ទះធំស្រណុក ដ្បិតភរិយាជា។
* ផ្ទះបាក់បែក ឆាប់ទល់ទ្រ។
* ផោមក្នុងទឹកមេ្តចគង់ស្អុយ។
ព
* ពងមាន់កុំផ្ញើនឹងកែ្អក។
* ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។
* ពាក្យអប្រិយចាញ់អាត្មា។
* ពាក្យច្រើនភូត ចាញ់អាត្មា។
* ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។
* ពាក្យម្តាយ ទំនាយគ្រូ។
* ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។
* ពូជទានៅតែទា ពូជមាន់នៅតែមាន់។
* ពូកែឯង ឲ្យក្រែងពូកែគេ។
* ពួនតែមុខ គូថនៅកណ្តាលវាល។
* ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។
* ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។
* ព្នៅនៅថ្នក់ តម្ពក់នៅដៃ។
* ព្រះមិនសម ព្រហ្មមិនជួយ។
* ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។
ភ
* ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។
* ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។
* ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។
* ភូតនៅហោរ ចោរនៅជាង។
* ភ្លើងឆេះមកពីសម្រាម។
ម
* មនុស្សពាលមានការរករឿងជាកម្លាំង។
* មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។
* មនុស្សកុំមើលងាយមនុស្ស។
* មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។
* មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។
* មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។
* មនុស្សស្លាប់ ព្រោះវាចា។
* មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។
* មនុស្សនឹងបា្រក់ យក្សនឹងសាច់។
* មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។
* មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។
* មានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ។
* មានគំនិត ឥតកំណើត។
* មានដំបៅទើបរុយវារោម។
* មាត់តែប្រកែក អម្រែកតែទទួល។
យ
* យកពងមាន់ទៅផ្ញើនឹងក្អែក។
* យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។
* យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក។
* យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។
* យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។
រ
* រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
* រកស៊ីនិងក្តិត ដូចពឹងពាង។
* រកអុសប្រទះឈើងាប់។
* រស់ក៏គាប់ ងាប់ក៏គួរ។
* រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។
* រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។
* រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។
* រទីសរទាស ដូចរាស្រ្តឥតសេ្តច។
* រលំមិនបាច់ច្រាន បានមិនបាច់ខំ។
* រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។
* រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។
* រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
* រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។
ល
* លាក់តែមុខ គូទនៅកណ្តាលវាល។
* លិចសឹមលោត ដល់កំប៉ូតសឹមតោង។
* លិចកញ្ជង់ លង់កញ្ជើ។
* លូកប្រហុក លូកឲ្យកប់ក្លៀក។
* លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។
* លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។
* លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។
* លឿនលៃមិនទាន់។
* លេងក្មេងអាប់យស លេងពស់ៗខាំ។
* លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
* លោភពេក វាបែកពោះ។
វ
* វក់នឹងអាភៀន តែងញៀនជាប់។
* វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។
ស
* ស្រលាញ់កុំទៅញឹក បើរលឹកសឹមទៅម្ដងៗ។
* សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។
* សត្វតុកកែស្លាប់ ដោយសារប្រើស។
* សង់ផ្ទះតាមចិត្តអ្នកនៅ។
* សប្បាយមានទុក្ខ ស្រណុកមានភ័យ។
* សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។
* សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។
* សរសើរតែមាត់ ចិត្តផ្ទន្ទា។
* សាងល្អបានល្អ។
* សាងបាបបានបាប សាងបុណ្យបានបុណ្យ។
* សាបមួយដៃ ប្រៃមួយចឹប។
* ស្លាប់ដូចពស់ រស់ដូចកង្កែប។
* ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។
* សីលជាស្ពាន ទានជាស្បៀង។
* សូវទូលក្តីតបាវ កុំឲ្យទូលក្តីតកញ្ជើ។
* សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។
* សំដីជាឯក លេខជាទោ អក្សរជាត្រី។
* ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។
* សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។
ហ
* ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
* ហាហួសចង្កា ថាហួសសេចក្តី។
* ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។
ឡ
* ឡេះឡោះ ដូចទឹកកន្លះក្អម។
អ
* អន្ទង់វែងឆ្នាំងវែង។
* អ្នកខ្ពស់រស្សាទាប ដោយសុភាពធម៌បុរាណ។
* អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។
* អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
* អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។
* អាងតែអណ្តាតឥតឆ្អឹង ចេះតែគ្រលាស់ទៅ។
* អាគកណា ក៏ស៊ីស្រូវដែរ។
ឥ