ការផ្សារភ្ជាប់ចំណេះដឹងមុខវិជ្ជាគីមីវិទ្យារបស់អ្នកសិក្សាពីកម្រិតមធ្យមសិក្សាចំណេះទូទៅទៅកាន់ឧត្តមសិក្សាពិតជាមានសារៈសំខាន់ ដើម្បីឱ្យអ្នកសិក្សាមានមូលដ្ឋានគ្រឹះចំណេះដឹងសម្រាប់ការសិក្សាអំពីខ្លឹមសារកម្រិតខ្ពស់ជាងបានដោយជោគជ័យ។ ដូច្នេះ សៀវភៅមួយក្បាលនេះគឺសម្រាប់អ្នកសិក្សាណាដែលពុំទាន់មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ទាក់ទងនឹងបញ្ញាត្តិគីមីវិទ្យាគ្រឹះ ។ អ្នកនឹងអាចបកស្រាយបាតុភូត និងទ្រឹស្តីផ្សេងៗទាក់ទងនឹងមុខវិជ្ជាគីមីវិទ្យា និងមានជំនួយក្នុងការសិក្សាមុខវិជ្ជាគីមីវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឈាង សុភា 012 373 505
ការសិក្សាកម្មវិធីសិក្សា និង គរុកោសល្យសម្រាប់គីមីវិទ្យា ភាគ១
សៀវភៅនេះត្រូវបានរៀបរៀងសម្រាប់ការបង្រៀន គរុសិស្សឯកទេសគីមីវិទ្យា ឆ្នាំទី២ និងប្រើប្រាស់ក្នុងពេលបង្រៀននៅកម្រិតអនុវិទ្យាល័យលើប្រធានបទចំនួនប្រាំបី ។ តបតាមយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជំរុញឱ្យគ្រូបង្រៀនប្រើប្រាស់វិធីសាស្ត្របង្រៀនបែបស្ថាបនានិយម ដូចជាវិធីសាស្ត្របង្រៀនបែបរិះរកជាដើម ក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំ និងបង្កើនប្រសិទ្ធភាពនៃការបង្រៀននិងរៀន លើជំនាញឯកទេសទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ សម្រាប់ការកសាងចំណេះដឹងបែបវិទ្យាសាស្ត្ររបស់សិស្សានុសិស្ស ទុកជាមូលដ្ឋានគ្រឹះ និងបទពិសោធទៅកាន់កម្រិតសិក្សាបន្ទាប់។
ក្នុងសៀវភៅនេះមានចំនួនប្រាំមេរៀន ទាក់ទងនឹងវិធីសាស្ត្របង្រៀននិងរៀនតាមបែបរិះរក ប្រភេទរិះរកបែបគម្រោង រួមជាមួយរបៀបវាយតម្លៃការបង្រៀននិងរៀនក្នុងថ្នាក់រៀនគីមីវិទ្យា។ ជាងនេះទៅទៀត កិច្ចតែងការប្រធានបទចំនួន៨ដែលបានសរសេរគឺស្ថិតក្នុងខ្លឹមសាសរមេរៀនកម្រិតមធ្យមសិក្សាបឋមភូមិចាប់ពីថ្នាក់ទី៧ដល់៩ បង្ហាញពី វត្ថុបំណងមេរៀន ការបង្ហាញបាតុភូត សំណួរគន្លឹះ សម្មតិកម្មមានរួមបញ្ចូលគំនិតភាន់ច្រឡំ ដំណើរការពិសោធន៍ជាក់ស្តែង សារធាតុគីមីនិងឧបករណ៍ពិសោធន៍ លទ្ធផលពិសោធន៍ សំណួរពិភាក្សា និងសេចក្តីសន្និដ្ឋានក្នុងកិច្ចតែងការនីមួយៗ។ ក្នុងផែនការបង្រៀន ពួកយើងបានបន្ថែមនូវសន្លឹកកិច្ចការ និងប្លង់ក្តាខៀន ដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់ និងច្បាស់លាស់បំផុត ហើយថែមទាំងបានអនុវត្តជាមួយគរុនិស្សិតគីមីក្នុងថ្នាក់ផងដែរ។
ឈាង សុភា 012 373 505
សៀវភៅសំណួរ លំហាត់ និងចម្លើយនេះត្រូវបានធ្វើឡើងជាមូលដ្ឋានគ្រឹះសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសម្រាប់ការប្រឡងផ្សេងៗបន្ទាប់ពីពួកគេទទួលបានជោគជ័យនៃការប្រឡងនេះ ដែលអាចនិយាយបានថាសម្រាប់ការត្រៀមប្រឡងចូលរៀននៅសាកលវិទ្យាល័យ និងអាហារូបករណ៍ ដូចជាសាកលវិទ្យាល័យផ្នែកវិជ្ជសាស្ត្រជាដើម។
ក្នុងសៀវភៅនេះបានដោះស្រាយសំណួរ និងលំហាត់ក្នុងសៀវភៅគីមីវិទ្យាថ្នាក់ទី ១២ របស់ក្រសួងអប់រំ យុវជន និងកីឡា និងមានបន្ថែមនូវមេរៀនសង្ខេបមួយចំនួនផង ដែរ។ ព័ត៌មានក្នុងឯកសារនេះអាចជួយអ្នកទាំងអស់គ្នាឱ្យមានមូល ដ្ឋានគ្រឹះ និងមានបំណិនក្នុងការឆ្លើយសំណួរ និងដោះស្រាយលំហាត់ ដូច្នេះអ្នកទាំងអស់គ្នា គួរតែហាត់រៀនដោះស្រាយលំហាត់ប្រកបដោយការគិតពិចារណាឱ្យបានល្អិតល្អន់ ហើយទាញចេញនូវរបៀបដោះស្រាយលំហាត់ផ្ទាល់ខ្លួន។ ក្នុងន័យនេះ អ្នកទាំងអស់គ្នាត្រូវយល់ពីរបៀបដោះស្រាយប្លែក!
ឈាង សុភា 012 373 505