មុខជំនាញ សំណង់ស៊ីវិល
មុខជំនាញ សំណង់ស៊ីវិល
ដេប៉ាតឺម៉ង់សំណង់ស៊ីវិល
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យ អន្តរជាតិ គ្រប់គ្រងដោយលោក សេង មករា។
Phone & Telegram: 081-919539
Facebook page: IU Civil Engineering
Telegram channel: IU Civil Engineering
Google Sites: https://sites.google.com/iu.edu.kh/iucivilengineering
ថ្នាក់បរិញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិលសិក្សារយៈពេល ៤ឆ្នាំ ដោយនិស្សិតត្រូវការពារសារណាបញ្ចប់ការសិក្សា។ ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មសំណង់ស៊ីវិលសិក្សារយៈពេល ២ឆ្នាំ ដោយនិស្សិតត្រូវប្រឡងបញ្ចប់ការសិក្សា។
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសំណង់ស៊ីវិល និស្សិតនឹងអាចក្លាយទៅជា
វិស្វករសំណង់
វិស្វករគូរប្លង់
វិស្វករគ្រឿងបង្គុំ
វិស្វករបច្ចេកទេសដី
វិស្វករវាស់វែង
វិស្វករលើកគម្រោងសំណង់
វិស្វករគ្រប់គ្រងគម្រោង
វិស្វករត្រួតពិនិត្យសំណង់
វិស្វករមានការទទួលខុសត្រូវលើការងារមួយចំនួនឬច្រើនក្នុងចំណោមខាងក្រោម
ដឹកនាំការងារសាងសង់
គ្រប់គ្រងការងារសាងសង់
ត្រួតពិនិត្យការងារសាងសង់
គូរប្លង់គ្រឿងបង្គុំសំណង់ និងប្លង់ស្ថាបត្យកម្ម
វិភាគ និងគណនាគ្រឿងបង្គុំសំណង់
សិក្សាលក្ខណៈមេកានិកដី
វាស់វែងទំហំដី វិមាត្រសំណង់
លើកគម្រោងសំណង់
គ្រប់គ្រងគម្រោងសំណង់
និស្សិតនឹងមានចំណេះដឹង និងជំនាញដូចខាងក្រោម
បច្ចេកទេសវាស់វែងដី និងអគារ
បច្ចេកទេសគូរប្លង់
បច្ចេកទេសសិក្សាដី
ការសិក្សាប្លង់គ្រឿងបង្គុំសំណង់
បច្ចេកទេសសាងសង់
និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ នឹងទទួលបានអត្ថប្រយោជន៍បន្ថែមដូចខាងក្រោម៖
ផ្ដល់ជូនបណ្ណ ប.ស.ស
មានអន្តេវាសិកដ្ឋានសម្រាប់ស្នាក់នៅ
ផ្តល់ជូនកម្ចីសិក្សាមួយចប់កម្មវិធីសិក្សា
មានការដ្ឋានសំណង់ផ្ទាល់ខ្លួនសម្រាប់និសិ្សតចុះកម្មសិក្សា