បរិញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិល
បរិញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិល
គណិតវិទ្យា និងរូបវិទ្យា។
៤ឆ្នាំ យ៉ាងតិច ១២០ក្រេឌីត។
ចេះគូរប្លង់បច្ចេកទេស ដូចជាប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្គុំសំណង់ ប្លង់លម្អិត។ល។
ចេះបច្ចេកទេសវាស់វែងដី សំណង់។
មានសមត្ថភាពសិក្សាលក្ខណៈរូប និងលក្ខណៈមេកានិកនៃដី ថ្ម។
យល់ដឹងពីលក្ខណៈសម្គាល់នៃសម្ភារៈសំណង់ មានបេតុង ដែកសរសៃ ដែកកាប ថ្ម ជាដើម និងផលិតផលសំណង់។
មានសមត្ថភាពសិក្សាគម្រោងប្លង់គ្រឿងផ្គុំសំណង់ ពោលគឺចេះវិភាគនិងគណនា (រចនា) គ្រឿងផ្គុំសំណង់ទូទៅធ្វើពីបេតុងសុទ្ធ បេតុងអារម៉េ បេតុងប្រេកុងត្រាំង ដែកជាដើម។
មានសមត្ថភាពវិភាគនិងគណនាគ្រឹះសំណង់។
ចេះសិក្សានិងគណនាសំណង់ហេដ្ឋារចនាសម្ព័ន្ធគោល មានដូចជាថ្នល់ ស្ពាន ជាដើម។
មានសមត្ថភាពលើគម្រោងសាងសង់ គណនាបរិមាណសម្ភារៈសំណង់ រៀបចំផែនការសាងសង់ រៀបចំប្រតិទិនការងារ សិក្សាសេដ្ឋកិច្ចគម្រោងសាងសង់ គ្រប់គ្រងគម្រោងសាងសង់ ដឹកនាំការសាងសង់ និងត្រួតពិនិត្យគម្រោងសាងសង់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលមានផ្នែកគ្រប់គ្រងសំណង់ ផ្នែកសាងសង់ ផ្នែកស្រាវជ្រាវសំណង់ ជាដើម។
ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនឬផ្នែកប្រឹក្សាសំណង់ មន្ទីរពិសោធន៍សំណង់ ក្រុមជាងម៉ៅការសំណង់ ព្រមទាំងក្រុមហ៊ុន អង្ការនានា ដែលមានផ្នែកសំណង់អគារ សំណង់ថ្នល់ សំណង់ស្ពាន ជាដើម។