មុខវិជ្ជា គណនេយ្យហិរញ្ញវត្ថុ I (Financial Accounting I) គឺជាមុខវិជ្ជាឯកទេសដំបូងមួយនៃការសិក្សាជំនាញគណនេយ្យ ឆ្លើយតបទៅនឹងភាពចាំបាច់បំផុតសម្រាប់ គណនេយ្យករ នៅក្នុងវិស័យសេវាកម្ម និងធុរកិច្ច ដែលផ្តោតសំខាន់ឱ្យគណនេយ្យករ ស្គាល់សមីការគណនេយ្យ ចេះធ្វើការវិភាគ ការវាស់ស្ទង់ចំណូលអាជីវកម្ម (ចំណូល និងចំណាយ) និងគោលជំហរហិរញ្ញវត្ថុ (ទ្រព្យសកម្ម បំណុល និងសមតុល្យ) ការបញ្ចប់វដ្តគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋាន។ ការផ្តោតសំខាន់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អ្នកសម្រេចចិត្ត នៅក្នុងអង្គភាពដោយផ្អែកតាម IFRS។
បន្ទាប់ពីសិក្សាលើមុខវិជ្ជា Financial Accounting I និស្សិតនឹងទទួលបាននូវ៖
យល់ច្បាស់ពីលក្ខណ និងគោលបំណងគណនេយ្យ។
យល់ដឹងពីគោលការណ៍គណនេយ្យចម្បង និងសមីការគណនេយ្យ។
បែងចែកចំណាត់ថ្នាក់គណនី និងកត់ត្រាទ្វេរភាគ។
ចេះប្រើប្រាស់សៀវភៅទិន្នានុប្បវត្តិ។
ចេះប្រើប្រាស់សៀវភៅធំ។
ស្រង់ប្រតិបត្តិការពីសៀវភៅធំដែលបានមកពីទិន្នានុប្បវត្តិ ដើម្បីបង្កើតតារាងតុល្យការសាកល្បង។
ការធ្វើការកែតម្រូវចាំបាច់សម្រាប់ ចំណូល និងចំណាយ ដើម្បី វាស់ស្ទង់ ចំណូល នៃរយៈពេលមួយ និងការរៀបចំ តារាងតុល្យការសាកល្បង ដែល បានកែតម្រូវរួច។
ចេះបង្កើតសន្លឹកកិច្ចការ និងចេះរៀបចំបិទបញ្ជី។
ចេះបង្កើតតារាងតុល្យការសាកល្បងក្រោយពេលបិទបញ្ជី។
ចេះកត់ត្រា និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ពាណិជ្ជកម្ម។
ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
សេចក្តីផ្តើម គណនេយ្យ និងធុរកិច្ច
លក្ខណៈនៃធុរកិច្ច និងគណនេយ្យ
គោលការណ៍ទទួលស្គាល់គណនេយ្យទូទៅ
សមីការគណនេយ្យ
ប្រតិបត្តិការណ៍ធរកិច្ច និងសមីការគណនេយ្យ
របាយការណ៍ហិរញ្ញវត្ថុ
ការវិភាគហិរញ្ញវត្ថុ និងបកស្រាយអនុបាត
ការកត់ត្រា និងវិភាគប្រតិបត្តិការធុរកិច្ច
ការប្រើប្រាស់គណនីដើម្បីកត់ត្រាប្រតិបត្តិការណ៍
ប្រព័ន្ធគណនេយ្យទ្វេរ ភាគ
ការចុះទិន្នានុប្បវត្តិទូទៅ និងចម្លងចូលគណនីសៀវភៅធំ
តារាងតុល្យការសាកល្បង
ការវិភាគហិរញ្ញវត្ថុ
ដំណើរការកែតម្រូវគណនី
ការកែតម្រូវដើម្បីចែកតម្លៃដែលបានកត់ត្រា
ការកត់ត្រាដើម្បីបែងចែកចំណូលដែលមិនទាន់សម្រេច
ការកត់ត្រាចូលដើម្បីកត់ត្រាចំណាយដែលមិនទាន់បានកត់
ការកត់ត្រាចូលដើម្បីកត់ត្រាចំណូលដែលមិនទាន់បានកត់
តារាងតុល្យការសាកល្បងកែតម្រូវរួច
ភាពពេញលេញនៃខួបគណនេយ្យ
លំហូរនៃពត៌មានគណនេយ្យ
របាយការណ៍ហិរញ្ញវត្ថុ
ការបិទបញ្ជីគណនី
ខួបគណនេយ្យ
ឆ្នាំសារពើពន្ធ
រៀបចំការចុះត្រឡប់
ប្រតិបត្តិការទំនិញ និងការត្រួតពិនិត្យផ្ទៃក្នុង
ប្រតិបត្តិការរបស់ក្រុមហ៊ុន ទិញ លក់ទំនិញ
កត់ត្រាការទិញទំនិញចូលតាមប្រព័ន្ធ Periodic Inventory System
កត់ត្រាការលក់ទំនិញតាមប្រព័ន្ធ Periodic Inventory System
កត់ត្រាការទិញទំនិញចូលតាមប្រព័ន្ធ Perpetual Inventory System
កត់ត្រាការលក់ទំនិញតាមប្រព័ន្ធ Perpetual Inventory System
ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
អវត្តមាន៖ ១០%
កិច្ចការស្រាវជ្រាវ៖ ៣០%
ប្រឡងពាក់កណ្តាលឆមាស៖ ២០%
ប្រឡងបញ្ចប់ឆមាស៖ ៤០%
Molly Millar’s Lane, Wokingham and Berkshire, Kaplan Financial Limited, 2021
(CENGAGE) Financial Accounting, 15e, Carl S. Warren, James M. Reeve and Jonathan E. Duchac, 2018