រយៈពេលដាក់ពាក្យចូលរួមវគ្គសិក្សាខែ08ដល់ខែ09
គឺចាប់ពីថ្ងៃទី 01 ខែកក្កដា (ថ្ងៃអង្គារ) ដល់ថ្ងៃទី 23 ខែកក្កដា (ថ្ងៃពុធ)។
※ អាចពិភាក្សាអំពីការចុះឈ្មោះក្រោយកាលបរិច្ឆេទនេះបាន។
★សម្រាប់អ្នកដែលចង់ចូលរួមវគ្គសិក្សា ឬមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងអ្នកទទួលខុសត្រូវរបស់អ្នក។
※ អ្នកអាចចូលរួមវគ្គសិក្សាប៉ុន្មានក៏បាន ក៏ថ្លៃសិក្សាមិនមានការប្រែប្រួលដែរ ប៉ុន្តែដោយសារតែមានកំណត់ចំនួនអ្នកចូលរួម សូមបញ្ចប់ការចុះឈ្មោះចូលរួមឲ្យរួចរាល់។
វគ្គសិក្សាដែលកំពុងទទួលចុះឈ្មោះបច្ចុប្បន្ន មានដូចខាងក្រោម។ សូមចុចលើឈ្មោះវគ្គសិក្សាដើម្បីមើលព័ត៌មានលម្អិត។
វគ្គសន្ទនាអាជីវកម្មកម្រិតមូលដ្ឋាន(កម្រិត:N4-N3) ម៉ោងសិក្សា៖ 20:00-21:00 ឬ 21:00-22:00(JST)
ការសន្ទនាសម្រាប់ការងារសណ្ឋាគារ(កម្រិត:N3-N2) ម៉ោងសិក្សា៖ ពេលថ្ងៃ(JST)
ការសន្ទនាប្រចាំថ្ងៃកម្រិតដំបូង(កម្រិត:N5-N4) ម៉ោងសិក្សា៖ 20:00-21:00 ឬ 21:00-22:00(JST)
វគ្គសិក្សាសន្ទនាជប៉ុនប្រចាំថ្ងៃ(កម្រិត:N4) ម៉ោងសិក្សា៖20:00-21:00 ឬ 21:00-22:00(JST)
វគ្គសិក្សាសន្ទនាជប៉ុនប្រចាំថ្ងៃ(កម្រិតខ្ពស់)(កម្រិត:N3-N2) ម៉ោងសិក្សា៖ 20:00-21:00 ឬ 21:00-22:00(JST)
វគ្គសិក្សាជំនាញនិយាយភាសាជប៉ុនកម្រិតមូលដ្ឋាន(កម្រិត:N4-N3) ម៉ោងសិក្សា៖ 20:00-21:00 ឬ 21:00-22:00(JST)
វគ្គសិក្សាជំនាញនិយាយភាសាជប៉ុនកម្រិតខ្ពស់(កម្រិត:N3-N2) ម៉ោងសិក្សា៖ 20:00-21:00 ឬ 21:00-22:00(JST)
វគ្គសិក្សាជំនាញទំនាក់ទងអតិថិជន(កម្រិត:N2-N1) ម៉ោងសិក្សា៖ 20:00-21:00 ឬ 21:00-22:00(JST)
វគ្គសិក្សាជំនាញទំនាក់ទំនង(កម្រិត:N3-N2) ម៉ោងសិក្សា៖ 20:00-21:00 ឬ 21:00-22:00(JST)
នេះគឺជាវគ្គសិក្សាដែលកំពុងបើកសម្រាប់សិក្សានៅក្រុមហ៊ុនយើងខ្ញុំ។ វគ្គសិក្សាដែលបើកបង្រៀនអាចខុសគ្នាអាស្រ័យលើអំឡុងពេល។ សូមចំណាំថាបច្ចុប្បន្ននេះ មិនមែនគ្រប់វគ្គសិក្សាទាំងអស់កំពុងបើកជាបន្តបន្ទាប់ទេ។
សម្រាប់វគ្គសិក្សាដែលកំពុងទទួលពាក្យសុំចូលរួម សូមមេត្តាមើលនៅផ្នែក "វគ្គសិក្សាដែលកំពុងទទួលពាក្យសុំ" ខាងលើ។
វគ្គសិក្សានេះគឺសម្រាប់ហាត់និយាយដោយប្រើពាក្យគួរសម ដើម្បីធ្វើការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ឬសិស្សច្បងនៅកន្លែងធ្វើការ។
វគ្គសិក្សាមានការបែងចែកតាមកម្រិត (សម្រាប់ប្រើនៅក្នុងការិយាល័យ) និងតាមប្រភេទការងារ (ដូចជា៖ផ្នែកការងារសណ្ឋាគារ និងផ្នែកការងារតាមភោជនីយដ្ឋាន)ជាដើម។
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
វគ្គសិក្សានេះគឺសម្រាប់ហ្វឹកហាត់និយាយភាសាជប៉ុនយ៉ាងគួរសមជាមួយអ្នកគ្រប់គ្រង និងសិស្សច្បងនៅកន្លែងធ្វើការ។
អ្នកនឹងអាចសួររឿងអ្វីដែលមិនយល់ ឬបញ្ហាផ្សេងៗជាមួយមនុស្សនៅកន្លែងធ្វើការបានដោយយ៉ាងគួរសម។
លោកគ្រូ/អ្នកគ្រូនឹងធ្វើការរំលឹកវេយ្យាករណ៍ភាសាជប៉ុនកម្រិត N4 ដល់ N3 និងគ្រឹះដំបូងៗនៃភាសានិយាយដោយគួរសម ។
ចងចាំឃ្លាសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
វគ្គសិក្សានេះគឺសម្រាប់ហាត់និយាយភាសាជប៉ុនយ៉ាងផ្លូវការជាមួយថ្នាក់លើ និងជាសិស្សច្បងនៅកន្លែងធ្វើការ។
អ្នកអាចរំលឹកការសន្ទនាជាភាសាជប៉ុនដែលប្រើញឹកញាប់នៅក្នុងបរិបទអាជីវកម្ម ហើយអាចនិយាយដោយប្រើពាក្យគួរសមបាន។
អាចពង្រឹងចំណេះដឹងវេយ្យាករណ៍ជប៉ុនកម្រិត N3-N2 និងភាសានិយាយដោយគួរសម
ប្រើប្រាស់ភាសាគួរសមបានត្រឹមត្រូវតាមស្ថានភាព
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
វគ្គសិក្សាអនុវត្តភាសាជប៉ុនជាមួយភ្ញៀវជាភាសាគួរសមគួរសមចំពោះបុគ្គលិកនៅតាមសណ្ឋាគារ។
អាចពន្យល់ភ្ញៀវពីព័ត៌មានរបស់សណ្ឋាគារជូនភ្ញៀវដោយប្រើភាសាគួរសម
អាចពង្រឹងចំណេះដឹងវេយ្យាករណ៍ជប៉ុនកម្រិត N3-N2 និងភាសានិយាយដោយគួរសម
ប្រើប្រាស់ភាសាគួរសមបានត្រឹមត្រូវតាមស្ថានភាព
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
អនុវត្តន៍និយាយភាសាគួរសមទៅកាន់ភ្ញៀវនៅកន្លែងធ្វើការ សម្រាប់អ្នកដែលធ្វើការនៅតាមអាហារដ្ឋាន
អាចនិយាយភាសាជប៉ុនយ៉ាងគួរសម ដើម្បីរាក់ទាក់ភ្ញៀវក្នុងកន្លែងការងារ
អាចពង្រឹងចំណេះដឹងវេយ្យាករណ៍ជប៉ុនកម្រិត N3-N2 និងភាសានិយាយដោយគួរសម
ចងចាំឃ្លាសំខាន់ៗសម្រាប់ប្រើប្រាស់នៅកន្លែងការងារ
ជាវគ្គសិក្សាដែលមានគោលដៅឱ្យអ្នកអាចទាក់ទងជាភាសាជប៉ុនបាន តាមរយៈស្ថានភាពចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។
វគ្គនេះមានការបែងចែកតាមកម្រិត។
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
អ្នកដែលកំពុងធ្វើការនៅជប៉ុននឹងអាចរៀន និងប្រើប្រាស់ពាក្យសំដីភាសាជប៉ុនដែលងាយស្រួល និងអាចអនុវត្តបានតាមស្ថានភាពជីវភាពប្រចាំថ្ងៃ។
អាចរំលឹកឡើងវិញនូវវេយ្យាករណ៍ជាមូលដ្ឋានភាសាជប៉ុនកម្រិត N5 ដល់ N4។
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
អ្នកដែលកំពុងធ្វើការនៅជប៉ុននឹងអាចរៀន និងប្រើប្រាស់ពាក្យសំដីភាសាជប៉ុនដែលងាយស្រួល និងអាចអនុវត្តបានតាមស្ថានភាពជីវភាពប្រចាំថ្ងៃ។
រំលឹកឡើងវិញនូវវេយ្យាករណ៍ជាមូលដ្ឋានភាសាជប៉ុនកម្រិត N4 ដល់ N3។
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
អ្នកដែលកំពុងធ្វើការនៅជប៉ុននឹងអាចរៀន និងប្រើប្រាស់ពាក្យសំដីភាសាជប៉ុនដែលងាយស្រួល និងអាចអនុវត្តបានតាមស្ថានភាពជីវភាពប្រចាំថ្ងៃ។
រំលឹកឡើងវិញនូវវេយ្យាករណ៍ជាមូលដ្ឋានភាសាជប៉ុនកម្រិត N3 ដល់ N2។
នេះគឺជាមេរៀនដែលអ្នកនឹងឆ្លើយនឹងសំណួរដែលរៀបចំទុកស្រាប់ ហើយគ្រូនឹងកែកំហុសវេយ្យាករណ៍ និងការបញ្ចេញសំឡេងឱ្យអ្នក។ វាក៏សមស្របសម្រាប់ការត្រៀមខ្លួនសម្ភាសន៍ការងារផងដែរ។
គ្រូនឹងកែសម្រួលកិច្ចការផ្ទះ របស់អ្នក ហើយនឹងពិនិត្យជាមួយអ្នកក្នុងមេរៀន។ យើងក៏នឹងពិនិត្យការបញ្ចេញសំឡេងរបស់អ្នកផងដែរ។
វគ្គនេះមានការបែងចែកតាមកម្រិតពី1ដល់3។
ចំនួនកំណត់៖ 05 នាក់ ដល់ 10 នាក់
អ្នកនឹងហាត់និយាយអំពីខ្លួនឯង ដូចជា ព័ត៌មានផ្ទាល់ខ្លួន ដើម្បីឆ្លើយបានពេលជនជាតិជប៉ុនសួរនៅកន្លែងធ្វើការ។
អាចសរសេរប្រយោគបានត្រឹមត្រូវ ដោយប្រើវេយ្យាករណ៍នៃកម្រិត N5 និង N4។
អាចអោយគ្រូជួយពិនិត្យលើការបញ្ចេញសំលេងភាសាជប៉ុនរបស់អ្នក។
ចំនួនកំណត់៖ 05 នាក់ ដល់ 10 នាក់
អាចហាត់ឆ្លើយនៅចម្លើយទាក់ទងនឹងសំនួរដែលតែងសួរពេលសំភាសន៍ជាដើម។
អាចសរសេរប្រយោគបានត្រឹមត្រូវ ដោយប្រើវេយ្យាករណ៍នៃកម្រិត N3 និង N2។
អាចអោយគ្រូជួយពិនិត្យលើការបញ្ចេញសំលេងភាសាជប៉ុនរបស់អ្នក។
ចំនួនកំណត់៖ 05 នាក់ ដល់ 10 នាក់
អាចហាត់ឆ្លើយនៅចម្លើយទាក់ទងនឹងសំនួរដែលតែងសួរពេលសំភាសន៍ជាដើម។
អាចហ្វឹកហាត់និយាយបានយូរដោយប្រើវេយ្យាករណ៍កម្រិតN2-N1 ឲ្យបានត្រឹមត្រូវ
អាចហ្វឹកហាត់និយាយដោយស្ទាត់ជំនាញដូចជនជាតិដើម។
វគ្គសិក្សាសម្រាប់អ្នកដែលកំពុងស្វែងរកការងារ ដើម្បីរៀបចំខ្លួនសម្រាប់សម្ភាសន៍នូវការងារដែលខ្លួនចង់ធ្វើ។
ចំនួនកំណត់៖ 02 នាក់ ដល់ 05 នាក់
ហ្វឹកហាត់ការសម្ភាសន៍ការងារសម្រាប់អ្នកដែលចង់ធ្វើការងារក្នុងវិស័យស្នាក់នៅ។
ហ្វឹកហាត់ការឆ្លើយសំណួរដែលតែងតែត្រូវបានសួរនៅក្នុងការសម្ភាសន៍ការងារទាក់ទងនឹងការងារនៅសណ្ឋាគារ។
ចំនួនកំណត់៖ 02 នាក់ ដល់ 05 នាក់
ហ្វឹកហាត់ការសម្ភាសន៍ការងារសម្រាប់អ្នកដែលចង់ធ្វើការងារតាមភោជនីយដ្ឋាន។
ហ្វឹកហាត់ការឆ្លើយសំណួរដែលតែងតែត្រូវបានសួរនៅក្នុងការសម្ភាសន៍ការងារទាក់ទងនឹងការងារតាមភោជនីយដ្ឋាន។
អ្នកដែលធ្វើការងារផ្នែកសេវាកម្ម (សណ្ឋាគារ កន្លែងស្នាក់នៅ និងភោជនីយដ្ឋាន) អ្នកអាចសិក្សាពីឥរិយាបទក្នុងការទទួលស្វាគមន៍ភ្ញៀវ និងការប្រើភាសាជប៉ុនបានយ៉ាងគួរសម។
មើលវីដេអូ+តេស្តបញ្ជាក់
ចំនួនអ្នកចូលរួម៖ មិនកំណត់
បុគ្គលិកដែលធ្វើការនៅសណ្ឋាគារ ឬផ្ទះសំណាក់ នឹងសិក្សាពីឥរិយាបទដែលត្រូវប្រុងប្រយ័ត្ននិងច្បាប់ នៅពេលធ្វើការទំនាក់ទំនងជាមួយនឹងអតិថិជន។
មើលវីដេអូ+តេស្តបញ្ជាក់
ចំនួនអ្នកចូលរួម៖ មិនកំណត់
គ្គលិកដែលធ្វើការនៅភោជនីយដ្ឋាននឹងសិក្សាពីឥរិយាបទដែលត្រូវប្រុងប្រយ័ត្ននិងច្បាប់ នៅពេលធ្វើការទំនាក់ទំនងជាមួយនឹងអតិថិជន។
នេះជាវគ្គសិក្សាសម្រាប់អ្នកចង់ប្រឡងJLPT (N2 និង N1)។
វគ្គសិក្សាមានពីរ ប្រភេទ៖ វគ្គ "ចាប់ផ្តើមរៀបចំ" ដែលចាប់ផ្តើមរៀបចំសម្រាប់ត្រៀមប្រឡងប្រហែល៦ខែមុនពេលប្រឡង និងវគ្គ "ការត្រៀមខ្លួនមុនប្រឡង" ដែលបើកបង្រៀនរយៈពេល ២ខែ មុនថ្ងៃប្រឡងពិតប្រាកដ។
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
ជួយពិនិត្យផែនការនៃការរៀនរហូតដល់ថ្ងៃប្រឡង JLPT ហើយផ្តល់អនុសាសន៍អំពីវិធីសាស្រ្តសិក្សា សៀវភៅរៀន និងរបៀបដាក់ផែនការសិក្សាឲ្យមានប្រសិទ្ធភាព។
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
ជួយពិនិត្យផែនការនៃការរៀនរហូតដល់ថ្ងៃប្រឡង JLPT ហើយផ្តល់អនុសាសន៍អំពីវិធីសាស្រ្តសិក្សា សៀវភៅរៀន និងរបៀបដាក់ផែនការសិក្សាឲ្យមានប្រសិទ្ធភាព។
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
រយៈពេល2ខែមុនពេលប្រឡង JLPT យើងនឹងធ្វើតេស្តដែលមានកម្រិតស្មើនឹងការប្រឡងពិត និងរៀបចំការត្រៀមខ្លួនចុងក្រោយ។
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
រយៈពេល2ខែមុនពេលប្រឡង JLPT យើងនឹងធ្វើតេស្តដែលមានកម្រិតស្មើនឹងការប្រឡងពិត និងរៀបចំការត្រៀមខ្លួនចុងក្រោយ។
ថ្នាក់ «ការដោះស្រាយជាមួយអតិថិជន» គឺជាវគ្គសិក្សាមួយសម្រាប់បង្រៀនឲ្យអ្នកក្លាយជាបុគ្គលិកដែលអាចពន្យល់ឬបង្ហាញអតិថិជនបានយ៉ាងច្បាស់លាស់ និងប្រើភាសាជប៉ុនបានយ៉ាងគួរសម នៅក្នុងហាងលក់ទូរស័ព្ទទូទាំងប្រទេសជប៉ុន។ រៀងរាល់មេរៀននឹងមានការហ្វឹកហាត់តាមរយៈការសម្ដែង (Role-play)។
ថ្នាក់ «ទំនាក់ទំនង» គឺជាវគ្គសិក្សាសម្រាប់រៀនពីបច្ចេកទេសក្នុងការទំនាក់ទំនងជាមួយអតិថិជនឲ្យមានភាពរីករាយ និងអាចប្រើភាសាជប៉ុនយ៉ាងសមរម្យ ។
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
នៅពេលសិក្សាភាសាជប៉ុនយើងនឹងធ្វើការរំលឹកឡើងវិញអំពីចំណេះដឹងជំនាញដែលបុគ្គលិកផ្នែកទូរស័ព្ទត្រូវការចាំបាច់។
នៅពាក់កណ្តាលដំបូងនៃមេរៀនគឺនឹងមានការរំលឹកមេរៀនឡើងវិញ ចំណែកពាក់កណ្តាលទៀតនឹងធ្វើការហ្វឹកហាត់ជាក់ស្តែងតាមរយៈការសម្ដែង(Role-play)។
ចំនួនកំណត់៖ 10 នាក់ ដល់ 30 នាក់
ដើម្បីឲ្យការទំនាក់ទំនងជាមួយអតិថិជនបានរលូនជាងមុន យើងនឹងណែនាំអំពីរបៀបដែលជនជាតិជប៉ុនធ្វើការទាក់ទងនឹងគ្នាក្នុងជីវិតប្រចាំថ្ងៃ។
ពាក់កណ្តាលដំបូងនៃមេរៀន យើងនឹងធ្វើការពិនិត្យឡើងវិញជាមួយគ្នាទាំងអស់គ្នា។ពាក់កណ្តាលទៀត នឹងធ្វើការសម្ដែងតួ (Role-play) ដោយបង្កើតជាគូឬក្រុមដើម្បីពិនិត្យការអនុវត្តជាក់ស្តែង។