អំណោយសប្បុរសធម៌
វត្ថុបំណងនិងគោលដៅរបស់មូលនិធិយើងខ្ញុំគឺនាំយកជំនួយរបស់បងប្អូនពុកម៉ែសប្បុរសជនទៅជួយដោយផ្ទាល់ដល់ដៃជនក្រីក្រ ចាស់ជរា កុមារំព្រានិងជនពិការមានជំងឺ ដោយមិនគិតប្រាក់ចំណេញ។យើងខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលលោកមានសទ្ធារចិត្តបុណ្យ មានមេត្តាធម៌ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជាមួយពួកយើង
ខ្ញុំបានពាំនាំជំនួយរបស់មូលនិធិទ្រទ្រង់សហគមន៍ខ្មែរជាទឹកដោះគោះមួយកេស(តម្លៃ$45)យកទៅជូនលោកអ៊ំ អោក អាយុ៧២ឆ្នាំដែលមានជំងឺរាំរ៉ៃសម្រាន្តនៅលើកន្ទេលអស់រយះកាលជាយូរឆ្នាំណាស់មកហើយនៅខណ្ឌដង្កោរាជធានីភ្នំពេញដើម្បីជួយសម្រាលទុក្ខលំបាកលោកអ៊ំបន្តិចបន្តួច។
គង់វង្ស
រីកចម្រើន
ខ្ញុំនិងសហការីតំណាងឱ្យក្រុមស្ថាបនិកមូលនិធិទ្រទ្រង់សហគមន៍ខ្មែរបានពាំនាំយកជំនួយជាស្បៀងអាហារនិងថវិការបន្តិចបន្តួចទៅជូនលោកយាយ ចំនួន២គ្រួសារដែលកំពុងមានជីវភាពក្រីក្រខ្វះខាត។
ខ្មែរជួយខ្មែ
គង់វង្ស
រីកចម្រើន
ក្រុមការងាររបស់មូលនិធិទ្រទ្រង់សហគមន៍ខ្មែរយើងខ្ញុំបានពាំនាំយកជំនួយនិងថវិការសប្បុរសធម៌របស់សប្បុរសជនយកទៅជូនផ្ទាល់ដៃដូនចាស់ជរាខ្វះខាតនៅស្រុកបសេដខេត្តកំពុងស្ពឺ។
យើងមិនបាច់ចាំមានធនធានច្រើនទេទើបអាចធ្វើបុណ្យទើបចែករំលែកនោះទេគឺយើងស្រឡាញ់គ្នា ជួយគ្នាតាមលទ្ធភាពបញ្ជាក់ពីមេត្តាចិត្តនិងសាមគ្គីភាពដែលជាវប្បធម៌ចែករំលែកនិងជាប្រពៃណីដ៏ល្អផូរផង់របស់ជាតិសាសន៍ពូជខ្មែរអង្គររបស់យើង។