តើប្រព័ន្ធTnTគឺជាអ្វី?
តើប្រព័ន្ធTnTគឺជាអ្វី?
ប្រព័ន្ធ TnT គឺជាប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់សៀវភៅសិក្សាគោលជូនសាលារៀន ដោយយើងអាចហៅកាត់ថាប្រព័ន្ធTnT។ ប្រព័ន្ធគឺអាចឱ្យនាយក នាយិកាសាលារៀន និងនាយកវិទ្យាស្ថាន និងមជ្ឈមណ្ឌលគរុកោសល្យ ស្នើសុំសៀវភៅសិក្សាគោលពីក្រសួងអប់រំ យុវជន និងកីទ្បា និងរាយការណ៍អំពីចំនួនសៀវភៅដែលខ្លួនទទួលបាន។ ប្រព័ន្ធនេះក៏អាចអនុញាតឱ្យអ្នកអង្កេតថា្នក់ រាយការណ៍អំពីចំនួនសៀវភៅដែលមានប្រើប្រាស់ក្នុងថ្នាក់រៀនជាក់ស្តែងផងដែរ។
ប្រព័ន្ធ TnT ប្រើប្រាស់កម្មវិធីតេលេក្រាមនៅក្នុងទូរស័ព្ទដៃ ឬកុំព្យូទ័រ ដើម្បីឆ្លើយឆ្លងជាមួយអ្នក។ ដូចនេះ ដើម្បីប្រើប្រាស់ប្រព័ន្ធ TnT នេះបាន អ្នកចាំបាច់ត្រូវមាន៖
ទូរស័ព្ទវៃឆ្លាត ឬកុំព្យូទ័រ ដែលអាចប្រើប្រាស់អ៊ីនធើណេតបាន។
កម្មវិធីតេលេក្រាម (Telegram app) នៅក្នុងទូរស័ព្ទដៃ ឬកុំព្យូទ័រ។