បន្ទះក្ដាទាំងមូល

យើងអាចប្រើប្រាស់ចរន្តអគ្គិសនីទាំងAC និង DC ដែលមានតង់ស្យុងចាប់ពី7V រហូតដល់32V នៅច្រកAC ដើម្បីឲ្យបន្ទះក្ដាដំណើរការ។ មួយវិញទៀតយើងក៏អាចប្រើប្រើប្រាស់ចរន្តអគ្គិសនី 5VDC នៅច្រក USB បានផងដែរ។

របៀបដំណើរការ(Configuration) និងការបញ្ជាប្រព័ន្ធអគ្គិសនី

Smart Power Controller អាចបញ្ជារបិទបើកតាមរយៈបណ្តាញឥតខ្សែ ដោយប្រើតេឡេ RF433, Bluetooth និងតាម Application តាមរយៈអ៊ីនធឺណែតដោយប្រើទូរស័ព្ទដៃទំនើប។

 របៀបភ្ជាប់តេឡេRF433

ជំហានទី១៖ ចុចប៊ូតុងភ្ជាប់រយៈពេល៤វិនាទីរហូតលោតភ្លើងពណ៌ខៀវ

ជំហានទី២៖ ចុចប៊ូតុងណាមួយនៅលើតេលេ ហើយវាក៏ត្រូវបានភ្ជាប់ដោយជោគជ័យ

សម្រាប់ប៊ូតុងដទៃទៀតធ្វើដូចគ្នានឹងជំហានខាងលើ

របៀបលុប Code
ចុចឲ្យយូលើប៊ូតុងភ្ជាប់ណា១ រយៈពេល ១០ ទៅ ១៥ វិនាទី​ ការលុបកូដបានជោគជ័យនៅពេលលោតភ្លើងពណ៌ក្រហម។

លើទូរស័ព្ទ Smart Phone 

យើងអាចប្រើបាននៅលើស្មាតហ្វូន ដោយប្រើប្រាស់ Application ដូចជា

Tuya Smart, Smart life, google Alisa។ ចំពោះការបង្ហាញយើងខ្ញុំបានជ្រើសរើសយក Application មួយយកមកបង្ហាញគឺ Tuya Smart

របៀចូលទៅ Account (Log in account)

·       ចុចទៅលើ Application របស់ Tuya Smart

·       ចុចទៅលើពាក្យ Login

·       ជ្រើសរើសយកពាក្យ Cambodia

·       វាយ Email ក្នុងប្រអប់ Please enter the account

·       វាយ Password ក្នុងប្រអប់ Password

របៀបប្រើប្រាស់នៅលើSmart Phone
ចូលទៅកាន់ Tuya Smart App

·       បើក Device ណាមួយ

·       ចុចបិទ ឬ បើកនៅប៊ូតុងនីមួយៗរបស់​ Tuya Smart App

·       យើងអាចចូលទៅកំណត់ពេលវេលាដំណើរការរបស់បន្ទុកនីមួយៗបាន

នៅលើទូបញ្ជាអគ្គិសនីយើងក៏អាចបញ្ជាទៅលើទូបញ្ជាដោយផ្ទាល់បានដែរ ដែលយើងចែកចេញជាពីផ្នែកគឺ ផ្នែក Auto និង Manual

ផ្នែក Auto 

         មុនពេលយើងប្រើផ្នែក Autoយើងចាំបាច់ត្រូវកាច់ Selector ក្នុងស្ថានភាព OFF មកផ្នែកAuto សិនរួចយើងអាចប្រើបាននៅលើប៊ូតុងតូចៗនៅលើបន្ទះអេឡិចត្រូនិចដូចខាងក្រោម៖

·       ចុចលើប៊ូតុងសម្រាប់ភ្ជាប់បន្ទុកនីមួយៗ

·       ចុចលើប៊ូតុងដដែលសម្រាប់ផ្តាច់បន្ទុកនីមួយៗវិញ

·   ចំណែកឯប៊ូតុងមួយនៅតែឯងជាប៊ូតុងសម្រាប់ប្ដូរ Option គឺៈ

ចុចលើកទី១ សម្រាប់ប្ដូរវេន នៅពេលដែលយើងចុច ដំណើរការប៊ូតុងទី២

ចុចលើកទី២ សម្រាប់រលត់Autoនៅពេលដែលយើងចុច ដំណើរការប៊ូតុងទាំងអស់

ចុចលើកទី៣ សម្រាប់ចុចម្ដងបើក ចុចម្ដងបិទនៅលើប៊ូតុងតែមួយ