ការជួបប្រជុំដែលរៀបចំដោយអង្គការសាមគ្គី និងសាលាបឋមសិក្សាបឹងព្រះដើម្បីជូនដំណឹងដល់អាណាព្យាបាលសិស្ស ពីសិស្សដែលមានបញ្ហាដូចជា ការរៀនយឺត ឬបញ្ហាផ្នែកសុខភាពជាដើម ។
សៀវភៅរឿងគ្រប់ប្រភេទ ត្រូវបានបង្ហាញទៅសិស្សសម្រាប់កម្មវិធីខ្ចីអាន ។
កម្មវិធីអាហារូបករណ៍ មានការផ្តល់ប្រាក់អាហារូបករណ៍ប្រចាំខែដល់សិស្សក្រីក្រនៅសាលាវិទ្យាល័យហ៊ុន សែន បឹងព្រះ និងត្រសេកកោង និងការចុះហត្ថលេខាទទួលប្រាក់ ។
ការប្រមូលប្រាក់សន្សំ ដែលបានប្រមូលដោយសិស្សមេក្រុម ពីសាលាវិទ្យាល័យបឹងព្រះ និង ត្រសេកកោង នៅចុងខែនីមួយៗ ជាផ្នែកនៃកម្មវិធីសន្សំប្រាក់ ។
ដោយសហការជាមួយសាលាដៃគូរ២គឺ វិទ្យាល័យហ៊ុនសែនបឹងព្រះ និងត្រសេកកោង បានរៀបចំឲ្យមានការប្រកួតប្រណាំងរត់ ដើម្បីសុខភាពផង និងជ្រើសរើសជើងឯកទៅចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុង នៅភ្នំពេញផង និងនៅសៀមរាបផង ។
មានសកម្មភាព៣ថ្ងៃ នៃការងាររួមគ្នារវាងសាលាថ្នាក់មធ្យមសិក្សា Noble High School (Boston, USA) និងសាលាថ្នាក់មធ្យមសិក្សាបឹងព្រះ នៅសាលាបឋមសិក្សាបឹងព្រះ។
គំនូរលើដី២ បង្ហាញពីផែនទីមួយនៃកម្ពុជា និងមួយនៃពិភពលោក ជាមួយហ្គេមហាប់ស្កូត ដើម្បីបង្កើតតំបន់លេងសម្រាប់កុមារ ។ ការប្រើប្រាស់ឧបករណ៍បង្វិល បើទ្រនិចចង្អុលចំខេត្តណាមួយ ឬក៏ទ្វីបណាមួយ សិស្សត្រូវបោះឧបករណ៍មួយឲ្យចំខេត្ត ឬទ្វីបនោះនៅលើផែនទី ។
ទស្សនកិច្ចរបស់អង្គការស្រ្តីអន្តរជាតិ ( Wig ) ដែលបានសហការរវាងអង្គការសាមគ្គី ( Samaki Kampot ) នៅលើការអប់រំអភិវឌ្ឃន៍ជាមួយសាលាបឋមសិក្សា បឹងព្រះ ។
ថ្ងៃ ច័ន្ទ ទី ២៣ ខែ មិថុនា ឆ្នាំ ២០២៥ នៅសាលាបឋមសិក្សាបឹងព្រះ ស្ថិតក្នុង ភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បានទទួលក្រុមការងារអង្គការស្ត្រីអន្តរជាតិ ( Wig ) បានអញ្ជើញមកពិនិត្យមើលសកម្មភាពនានាក្នុងសាលាដូចជា ការបង្រៀនបំប៉នសិស្សរៀនយឺត , ការចាក់ដីបំពេញខាងក្រោយសាលាបឋមសិក្សាបឹងព្រះ ដើម្បីត្រៀមសាងសង់អគារសិក្សាថ្មី, ការឲ្យសិស្សខ្ចីសៀវភៅយកទៅផ្ទះអាន និងការជួសជុល តុសិស្សអង្គុយរៀន ដែលបាក់ជើង ខ្លះបាក់ដែកទ្រក្តារ ( តុជើងដែក ) ….. ក្នុងបំណងជួយឧបត្ថម្ភខ្លះៗ ដើម្បីសាលាមានដំណើរការជាបន្តនៅចុងឆ្នាំនេះ (២០២៥) និងឆ្នាំក្រោយ ២០២៦ ជាបន្តទៀត ។
អ្វីដែលជាចំណាប់អារម្មណ៍របស់គណប្រតិភូគឺ សកម្មភាពចូលរួមរបស់សហគមដែលមានប្រមាណ ២០០គ្រួសារ ក្នុងការអភិវឌ្ឍន៍សាលាដូចជា ការចាក់ដីបំពេញកន្លែងទាបៗ ដើម្បីត្រៀមសាងសង់អគារសិក្សាថ្មី ការចូលរួមជាបដិភាគឧបត្ថម្ភគ្រូ ក្នុងការបង្រៀនបន្ថែមដល់សិស្សដែលរៀនយឺត ការចូលរួមប្រជុំស្តាប់របាយការណ៍ប្រចាំឆ្នាំពីសកម្មភាពនានាក្នុងសាលា ការជម្រុញឲ្យកូនៗ ខ្ចីសៀវភៅពីសាលាយកទៅផ្ទះអាន ។ល។
ក្នុងនាមនាយកសាលា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការស្ត្រីអន្តរជាតិ ក្នុងបេសមកម្មនេះ និងជូនពរ សូមបានជោគជ័យ និងមានសុខភាពល្អ ៕
សកម្មភាពគណកម្មការ ប្រជុំអនុម័តសំណើរបស់គ្រួសារក្រីក្រលើកទី ១ ឆ្នាំ ២០២៥ ។ នៅថ្ងៃ សុក្រ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥ ម៉ោង ៩:00 នៅផ្ទះសំណាក់ដើមស្វាយ ( Les Manguiers ) មានការកិច្ចប្រជុំមួយ ដើម្បីសំរេចលើសំណើសុំរបស់គ្រួសារក្រីក្រទៅអង្គការសាមគ្គី ដើម្បីកែលំអជីវភាពពួកគេឲ្យប្រសើរឡើង ។ សមាសភាពគណកម្មការក្នុងកម្មវិធីនោះមាន សមាជិកក្រុមប្រឹក្សាម៉ាក់ប្រាង្គ កំពង់គ្រែង ព្រះចៅអធិការវត្តបឹងព្រះ លោក ហ្សង់អ៊ីវ និងក្រុមការងារអង្គការសាមគ្គី សរុបចំនួន ១០អង្គនាក់ ។
លើកនេះ ទាំង៥សមាគមដែលជាក្រុមជួយខ្លួនឯង មាន២៦សំណើដែលត្រូវលើកយកមកពិចារណាសំរេច រួមមាន ៖
១- សំណើសុំសម្រាប់ការងារលំនៅដ្ឋានមាន ៣សំណើ (ការសាងសង់បង្គន់អនាម័យ + ស្តារអណ្តូងលូ + ជួសជុលផ្ទះ )
២- សំណើសុំសំភារប្រើ និងស្បៀង មាន ៥សំណើ ( សុំស្បៀងជាអង្ករ ៥នាក់ ព្រោះសុទ្ធតែជាចាស់ជរាអាយុ ៨០ជាងហើយមេម៉ាយ )
៣- សំណើសុំផ្នែកកសិកម្ម មាន ៩សំណើ ( ដាំបន្លែ + ទិញជីលាមកគោ + ដាំឈើហូបផ្លែ + ទិញម៉ូទ័របូមទឹក )
៤- សំណើលើការងាររកប្រាក់ចំណូល មាន ៩សំណើ ( ធ្វើជាលត្រីចំហុយ + សំភារធ្វើនំលក់ + ដេរស្លឹកលក់ )សរុបទឹកប្រាក់ត្រូវប្រើមាន ៤,៨៩០,០០០៛ទឹកប្រាក់ដែលគ្រួសារនីមួយៗបានចូលរួមចំនួន ១,១៧០,០០០៛ ឯទឹកប្រាក់ស្នើសុំហើយបានអនុម័តសំរេចឲ្យមានចំនួន ៣,៧២០,០០០៛ ។
ក្នុងនាមជាអង្គការសាមគ្គី សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់ក្រុមប្រឹក្សាឃុំទាំងពីរ ហើយនិងព្រះចៅអធិការវត្តបឹងព្រះ ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ។
កម្មវិធីរត់កីឡាសិស្សសម្រាប់សាលាវិទ្យាល័យ បឹងព្រះ និងត្រសេកកោង ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៥ ( ម៉ោង 8 ព្រឹករត់នៅសាលាវិទ្យាល័យបឹងព្រះ ,ម៉ោង 2:30 រសៀលរត់នៅត្រសេកកោង ) ។
សូមស្វាគមន៍នៅការចូលរួមទាំងការរត់និងការឧបត្ថមថវិការតាម QR codeដែលមានដូចនៅក្នុងរូបខាងក្រោម។សូមអរគុណ។
កម្មវិធីសន្សំប្រាក់នៅតាមសាលាកំរិតវិទ្យាល័យ និង អនុវិទ្យាល័យ ជាគោលការណ៍របស់អង្គការគាំទ្រសាមគ្គីភាពក្នុងមូលដ្ឋាន ក្នុងគោលបំណងជួយដល់សិស្សឲ្យចេះសន្សំសំចៃ កុំចាយខ្ជះខ្ជាយ ដើម្បីក្លាយជាទម្លាប់ល្អនៅថ្ងៃអនាគត ។ ជារៀងរាល់ឆ្នាំរយៈពេល ៩ ខែក្នុងឆ្នាំសិក្សា សិស្សម្នាក់ៗអាចសន្សំប្រាក់ជារៀងរាល់ខែ ក្នុងបរិមាណយ៉ាងតិច ២,០០០ រៀល និង យ៉ាងច្រើន...ដែលនឹងទទួលបានប្រាក់លើកទឹកចិត្ត (ការប្រាក់) ២% កំរិតក្រោម ១៥០,០០០ រៀល និង 0.៤ % ចំនួនដែលលើសពី ១៥០០០០ រៀល ។ ការប្រាក់នេះបានមកពីអង្គការសាមគ្គីនិងធនាគារអម្រឹតមួយចំនួន ។
នៅដំណាច់ឆ្នាំសិក្សាសិស្សម្នាក់ៗមានភាពសប្បាយរីករាយក្នុងការទទួលប្រាក់សន្សំរបស់ពួកគេរួមជាមួយនឹងការប្រាក់លើកទឹកចិត្តផងដែរ ។
ប្រាក់ដែលគេសន្សំបានគេយកទៅប្រើសម្រាប់ការសិក្សាក្នុងឆ្នាំបន្តទៀត ។
អរគុណ Juliette Hudina និស្សិតផ្នែកច្បាប់មកពីប្រទេសបារាំងដែលបានស្ម័គ្រចិត្តជួយការងារអង្គការសាមគ្គី កំពត ចំនួនបីខែកន្លងមកនេះ ។ ជូនពរសុខភាពល្អ និង សុខសុវត្ថិភាពជានិរន្តរក្នុងក្រុមគ្រួសារ ។
ការឲ្យសិស្សខ្ចីសៀវភៅរឿងគ្រប់ប្រភេទពីសាលាយកទៅផ្ទះអានជាគោលការណ៍ដ៏ពិសេសមួយ របស់អង្គការគាំទ្រសាមគ្គីភាពក្នុងមូលដ្ឋាន។ ដើម្បីបង្កើន ចំណេះដឹង ការចងចាំរឿងរ៉ាវផ្សេងៗ បង្កើនការចេះអក្សរ និងចង់ឱ្យក្លាយជាទំលាប់ ក្នុងការអានសៀវភៅ លោកគ្រូអ្នកគ្រូ តាមថ្នាក់ក្នុងសាលាកម្រងទាំង៥ មានកម្រងបឹងព្រះ ចក្រីទីង រោងចក្រ កំពង់គ្រែង និងកម្រងវត្តពោធិ៍ ក្នុងស្រុក ទឹកឈូ ខេត្តកំពត រួមផ្សំជាមួយនឹងការសហការជាមួយបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការសាមគ្គី បានរៀបចំបង្កើតឲ្យមានបញ្ជីកត់ត្រាការខ្ចីសៀវភៅរបស់សិស្ស ពេលថ្នាក់យកទៅផ្ទះអានហើយប្ដូរវិញនៅសប្តាហ៍ក្រោយ។ ធ្វើរបៀបនេះជារៀងរាល់សប្តាហ៍ ហើយនៅចុងខែគ្រូប្រចាំថ្នាក់ ធ្វើការបូកសរុបចំនួនដងដែលសិស្សម្នាក់ៗបានខ្ចី រួចដាក់ជូនលោកនាយក ត្រួតពិនិត្យនៅឯកសារ ហើយផ្ញើជូនអង្គការសាមគ្គី១ច្បាប់។ ជាលទ្ធផលក្រោយពីបានខ្ចីនិងអានជាប្រចាំ ម្នាក់ៗមានការចង់ចាំរឿងបានល្អ ការអានក៏ស្ទាត់ ហើយចូលចិត្តអានទៀតផងដែលជាកត្តាងាយស្រួលដល់ការបង្រៀនរបស់គ្រូផងដែរ។
កម្មវិធីនេះអង្គការសាមគ្គីនៅតែជំរុញសហការជាមួយសាលាមួយចំនួនទៀតក្នុងកម្រងខាងលើ ដើម្បីអនាគតរបស់សិស្សនាពេលអនាគត។
អបអរសាទរនិស្សិតអាហារូបករណ៍របស់អង្គការគាំទ្រសាមគ្គីភាព ក្នុងមូលដ្ឋាន " សាមគ្គី "ដែលបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រនៅក្នុងឆ្នាំ ២០២៤កន្លងមកនេះ ។
សូមលោក នឹងកញ្ញាៗទទួលបាននូវសុខភាពល្អនិងជោគជ័យក្នុងជីវិត។
សូមថ្លែងអំណរគុណចំពោះអង្គការ Solaid និងសាលាNobles អាមេរិកកាំងដែលមានលោកស្ទីវនិងលោកម៉ាកជាតំណាង ក្នុងការជួយឧបត្ថម្ភគាំទ្រគម្រោងនេះ។ សូមគោរពជូននូវសុខភាពល្អសំណាងល្អក្នុងជីវិតតទៅ៕
អបអរសាទរនិស្សិតអាហារូបករណ៍របស់អង្គការគាំទ្រសាមគ្គីភាព ក្នុងមូលដ្ឋាន " សាមគ្គី "ដែលបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រនៅក្នុងឆ្នាំ ២០២៥កន្លងមកនេះ ។
សូមលោក នឹងកញ្ញាៗទទួលបាននូវសុខភាពល្អនិងជោគជ័យក្នុងជីវិត។
សូមថ្លែងអំណរគុណចំពោះអង្គការ Solaid និងសាលាNobles អាមេរិកកាំងដែលមានលោកស្ទីវនិងលោកម៉ាកជាតំណាង ក្នុងការជួយឧបត្ថម្ភគាំទ្រគម្រោងនេះ។ សូមគោរពជូននូវសុខភាពល្អសំណាងល្អក្នុងជីវិតតទៅ៕