ឥដ្ឋបរិស្ថាន គឺជាសម្ភារៈសំណង់ជំនាន់ក្រោយដែលមានតម្លៃសមរម្យ មានភាពរឹងមាំ និងមានលក្ខណៈបរិស្ថាន។
ស្រួលរៀប
ឥដ្ឋទាំងនេះ ត្រូវបានរចនាឡើងអោយងាយស្រួលបន្តុបដាក់ពីលើគ្នាតាមគន្លាក់ឥដ្ឋញឺឈ្មោល ហើយសូម្បីតែអ្នករៀបឥដ្ឋដំបូង ក៏អាចរៀបបានដែរ។
គុណភាព
យើងធានាថា គ្រប់ដុំឥដ្ឋមានគុណភាពខ្ពស់ និងប្រើប្រាស់បានយូរអង្វែង។
សន្សំសំចៃ
បើធៀបជាមួយសម្ភារៈសាងសង់ពីមុន លោកអ្នកអាចសាងសង់ជាមួយឥដ្ឋនេះដោយប្រើប្រាស់ ស៊ីម៉ង់ត៍ និងខ្សាច់តិចជាង៥ដង ដូច្នេះវាអាចជួយសន្សំសំចៃលើចំណាយសាងសង់បាន។
លក្ខណៈបរិស្ថាន
ឥដ្ឋរបស់យើងត្រូវបានផលិតឡើង ដោយមិនដុត មិនកាប់ ហេតុនេះយើងអាចកាត់បន្ថយការបំពុលឧស្ម័នកាបូនិច និងធ្វើអោយប្រសើរឡើងនូវការអនុវត្តន៍ការសាងសង់ដោយនិរន្តរភាព។
ផ្ដល់ឧបករណ៍រៀបឥដ្ឋ និងបង្រៀនដោយឥដ្ឋគិតថ្លៃ
យើងផ្ដល់នូវឧបករណ៍រៀបឥដ្ឋ និងបង្រៀនដោយឥដ្ឋគិតថ្លៃដើម្បីអោយលោកអ្នកទទួលផលប្រយោជន៍ច្រើនពីឥដ្ឋបរិស្ថាន។
ណែនាំជាងសាងសង់ដែលអាចទុកចិត្តបាន
ការស្វែងរកអ្នកសាងសង់ដ៏ត្រឹមត្រូវ មានសារៈសំខាន់ណាស់ដើម្បីអោយការអនុវត្តន៍គម្រោងបានជោគជ័យ។ យើងបានធ្វើការជាដៃគូជាមួយបណ្ដាញអ្នកសាងសង់ដែលអាចទុកចិត្តបាន ដែលមានបទពិសោធន៍ធ្វើការជាមួយឥដ្ឋបរិស្ថាន។
Handbook
Our Environmental Brick Handbook offers comprehensive guidance on using these bricks effectively.
ទំហំ: 200mm×100mm×100mm (បណ្ដោយ×ទទឹង×កំពស់)
ពណ៌: ពណ៌ស៊ីម៉ង់ត៍ (ស្តង់ដារពណ៌) អាចកម្ម៉ង់បានពណ៌ ខ្មៅ ក្រហម
ការកម្មង់តិចបំផុត៖ 1ម៉ែត្រការ៉េ មាន៥០ដុំឥដ្ឋ
* យើងក៏ផ្ដល់ផងដែរនូវឥដ្ឋកន្លះ និងឥដ្ឋឡាំងតូសម្រាប់រៀបជាសុំបង្អួច និងឡាំងតូផ្សេងៗ។ សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់យើងខ្ញុំ។