សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
Khmer Association of Informal Economic
ចូលរួមលើកស្ទួយកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យទទួលបានជីវភាពរស់នៅសមរម្យប្រកបដោយសេចក្តីថ្លៃថ្នូរពេញលេញ
ក្នុងសង្គម និងមានយុត្តិធម៌ការងារ ស្មើគ្នាចំពោះមុខច្បាប់។
Support workers in the informal economic sector in achieving dignified and fully accessible livelihoods, while ensuring they receive equal labor justice under the law.
លោក ព្រុំ សុធា
(ប្រធាន)
លោក ប្រាក់ សារ៉ាន់
(អនុប្រធាន)
លោក ជួន ផានិត
(អគ្គលេខាធិការ)
លោកស្រី ហាស់ សៀម
(អគ្គហេរញ្ញិក)
ថ្នាក់ដឹកនាំសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) ប្រចាំតំបន់សាខាខេត្តសៀមរាប ចុះជួបសួរសុខទុក្ខបងប្អូនជាសកម្មជន និងសមាជិកសមាគមក្នុងតំបន់គោលដៅ
សៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) ប្រចាំតំបន់សាខាខេត្តសៀមរាប បានធ្វើការចុះជួបសួរសុខទុក្ខបងប្អូនជាសកម្មជន និងសមាជិកសមាគមក្នុងតំបន់គោលដៅ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនៃការប្រកបមុខរបរប្រចាំថ្ងៃ របស់បងប្អូនដែលជាអាជីវករ និងអ្នករត់រ៉ឺម៉កទេសចរណ៍ ក្នុងខេត្តសៀមរាប។ ក្នុងកិច្ចសំណេះសំណាលនោះផងដែរ ថ្នាក់ដឹកនាំសមាគម បានធ្វើការផ្សព្វផ្សាយស្តីពីការវិវឌ្ឍថ្មីៗនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
លោក ព្រុំ សុធា ប្រធានសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) ចុះសួរសុខទុក្ខ និងនាំយកថវិកាផ្តល់ជូនសមាជិក ដែលជួបគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ លោក ព្រុំ សុធា ប្រធានសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងយកថវិកាមួយចំនួនឧបត្តម្ភដល់សមាជិកដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្មីៗនេះ។
សកម្មភាពប្រជុំពង្រឹង របស់ថ្នាក់ដឹកនាំសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) ប្រចាំតំបន់សាខាខេត្តព្រះសីហនុ
ព្រះសីហនុ៖ នៅពេលថ្មីៗនេះ ថ្នាក់ដឹកនាំសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) ប្រចាំតំបន់សាខាខេត្តព្រះសីហនុ បានធ្វើការចុះជួបសួរសុខទុក្ខបងប្អូនជាសកម្មជន និងប្រធានគោលដៅក្នុងតំបន់ខេត្តព្រះសីហុ ដើម្បីពង្រឹងនិងផ្សព្វផ្សាយពីការវឌ្ឍន៍ថ្មីៗរបស់សមាគម រួមទាំងស្វែងយល់ពីបញ្ហាប្រឈមនៃការប្រកបមុខរបរប្រចាំថ្ងៃរបស់បងប្អូនក្នុងតំបន់។
សកម្មភាពចុះសួរសុខទុក្ខ និងប្រជុំពង្រឹង របស់ថ្នាក់ដឹកនាំសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI)
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជួន ផានិត អគ្គលេខាធិការនៃសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) បានចុះជួបសួរសុខទុក្ខ និងជជែកពិភាក្សាជាមួយសមាជិក និងសកម្មជនក្នុងគោដៅរង្វង់មូលក្រុងតាខ្មៅ។ ក្នុងការជំនួបនោះ លោកបានលើកឡើងពីផែនការសកម្មភាពសំខាន់ៗសម្រាប់ឆ្នាំ២០២៥ និងការវិវឌ្ឍន៍ថ្មីនៃរបបសន្តិសុខសង្គម (ប.ស.ស.) ផងដែរ។
វគ្គអប់រំបណ្ដុះបណ្ដាល ស្ដីពីការទទួលបដិសណ្ឋារ កិច្ច និងពង្រឹងសណ្ដាប់ធ្នាប់សេវាកម្មដឹកជញ្ជូនទេសចណ៍រ៉ឺម៉កកង់បី ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ សកម្មជន និងសមាជិក នៃសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) ប្រចាំតំបន់ខេត្តព្រះសីហនុ បានចូលរួមវគ្គអប់រំបណ្ដុះបណ្ដាលស្ដីពីការទទួលបដិសណ្ឋារកិច្ច និងពង្រឹងសណ្ដាប់ធ្នាប់សេវាកម្មដឹកជញ្ជូនទេសចណ៍រ៉ឺម៉កកង់បី ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
កម្មវិធីនេះមានការអញ្ជើញជាគណៈអធិបតីពី លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោក ម៉ៅ នីរុ អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងមានការចូលរួមពីលោកអភិបាលរងក្រុង អនុប្រធានមន្ទីរនានា មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមប្រមាណជាង១៥០នាក់។
វគ្គអប់រំបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យសិក្ខាកាមក្រេបជញ្ជក់យកនូវចំណេះដឹងក្នុងការបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរដែលអញ្ជើញមកលេងកម្សាន្ដក្នុងខេត្តព្រះសីហនុឱ្យទទួលបានសេវាកម្មដ៏ល្អ និងសុខសុវត្ថិភាព។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានជំរុញឱ្យក្រសួងសេដ្ឋកិច្ច ពន្លឿនការទូទាត់ថវិកាទៅកាន់គ្លីនិក និងមន្ទីរពេទ្យ ដែលជាដៃគូ របស់ ប.ស.ស. ដើម្បីធានាប្រសិទ្ធភាព និងបរិយាបន្ន នៃការផ្តល់សេវាសុខាភិបាល ដល់ពលរដ្ឋដែលមាន បណ្ណ ប.ស.ស.។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងសេដ្ឋកិច្ច ពន្លឿនការទូទាត់ថវិកា ទៅកាន់គ្លីនិក និងមន្ទីរពេទ្យ ដែលជាដៃគូ របស់ ប.ស.ស. ដើម្បីធានាប្រសិទ្ធភាព និងបរិយាបន្ន នៃការផ្តល់សេវាសុខាភិបាល ដល់ពលរដ្ឋ ដែលមានបណ្ណ ប.ស.ស.។
សម្ដេចធិបតី បានលើកឡើងបែបនេះ នៅក្នុងពិធី«បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ការធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល ដល់ពលរដ្ឋដែលមានបណ្ណប.ស.ស. គឺជាការទទួលខុសត្រូវ របស់គ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល និងមន្ទីរពេទ្យ និងគ្លីនិកឯកជនដែលជាដៃគូ ប.ស.ស.។
ប្រមុខរាជរដ្ឋាភិបាល ក៏បានរំឭកឱ្យក្រសួងមហាផ្ទៃ និងក្រសួងផែនការ តាមរយៈរដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពន្លឿនការធ្វើបច្ចុប្បន្នភាព និងកំណត់អត្តសញ្ញាណពលរដ្ឋ ដែលត្រូវទទួលបានបណ្ណសមធម៌សង្គម ឬបណ្ណងាយរង ហានិភ័យ ត្រូវប្រកបដោយតម្លាភាព ចៀសវាងការរិះគន់ ក៏ដូចជាការធានាអត្ថប្រយោជន៍របស់ពលរដ្ឋក្រីក្រ និងក្រុមដែលងាយរងគ្រោះផងដែរ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer AI) សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។
កិច្ចប្រជុំ ស្តីពីការពិភាក្សាលើការរៀបចំរក្សាសណ្ដាប់ ធ្នាប់សេវាកម្មដឹកជញ្ជូនទេសចណ៍ តាក់ស៊ី និងរ៉ឺម៉ក កង់បី ក្នុងតំបន់ទេសចរណ៍ខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លោក ទេព សុផា តំណាងសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(Khmer-AI) បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំស្តីពីការពិភាក្សាលើការរៀបចំរក្សាសណ្ដាប់ធ្នាប់សេវាកម្មដឹកជញ្ជូនទេសចណ៍ តាក់ស៊ី និងរ៉ឺម៉កកង់បី ក្នុងតំបន់ទេសចរណ៍ខេត្តព្រះសីហនុ ដែលកិច្ចប្រជុំនេះរៀបចំដោយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ មានការអញ្ជើញជាគណៈអធិបតីពីលោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីអាជ្ញាធរក្រុងស្រុក អាវុធហត្ថ មន្ទីរ អង្គភាពពាក់ព័ន្ធ សមាគម តាក់ស៊ី និងរ៉ឺមកកង់បី ក្នុងខេត្តព្រះសីហនុ។
សកម្មភាពចុះប្រជុំពង្រឹងរបស់ថ្នាក់ដឹកនាំសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) ប្រចាំខេត្តព្រះសីហនុ
ព្រះសីហនុ៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ទេព សុផា ជាថ្នាក់ដឹកនាំសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) ប្រចាំតំបន់ខេត្តព្រះសីហនុ បានធ្វើការចុះជួបបងប្អូនជាសមាជិក សកម្មជន ស្ថិតនៅគោលដៅកន្ទុយនាគ ក្នុងខេត្តព្រះសីហុ ដើម្បីប្រជុំពង្រឹងនិងផ្សព្វផ្សាយពីការវឌ្ឍន៍ថ្មីៗរបស់សមាគម រួមទាំងពន្យល់ណែនាំសមាជិកទាំងអស់ឱ្យចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងតំបន់ គោលរបស់ខ្លួន។
ថ្នាក់ដឹកនាំសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) ប្រចាំតំបន់ខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកថវិកាផ្តល់ជូនសមាជិកដែលមានជំងឺកំពុងសម្រាកព្យាបាល
សៀមរាប៖ នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំរបស់សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) ប្រចាំតំបន់ខេត្តសៀមរាប ដែលរួមមានលោក ប្រាក់ សារ៉ាន់ អនុប្រធានសមាគម លោកស្រី ហាស់ សៀម អគ្គហេរញ្ញិក និងលោក ឡាយ រដ្ឋា ប្រធានសាខាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ផ្តល់ជូនលោក សរ ឡាយ ជាសមាជិករបស់សមាគមKhmer-AI ដែលមានបញ្ហាភ្នែកកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋានរបស់លោក ស្ដិតនៅភូមិពោធិ៍ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ការធ្វើបដិសណ្ឋារកិច្ច និងការពារសុវត្ថិភាព ជូនភ្ញៀវទេសចរ ជាការជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង
សៀមរាប៖ ក្រុមអ្នករត់រ៉ឺម៉កកង់បី ដែលជាសមាជិករបស់សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) បានធ្វើបដិសណ្ឋារកិច្ច ជូនដល់ភ្ញៀវទេសចរអន្តរជាតិ ចំនួន១៣នាក់ ដែលរួមមានជនជាតិ អូស្ត្រាលី កាណាដា អង់គ្លេស ប៉ូឡូញ និងអាមេរិក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនារយៈពេល៤ថ្ងៃនេះ អ្នករត់រ៉ឺម៉កកង់បី របស់សមាគមបាននាំភ្ញៀវអន្តរជាតិ ទៅទស្សនានៅតំបន់ប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនក្នុងទឹកដីអង្គរនៃខេត្តសៀមរាប ព្រមទាំងជូនទៅទស្សនាជីវភាព និងការរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍មួយចំនួនក្នុងខេត្តសៀមរាបផងដែរ។
ភ្ញៀវទេសចរទាំងនោះបានសម្តែងការពេញចិត្តចំពោះការធ្វើបដិសណ្ឋារកិច្ច និងការផ្តល់សេវាដឹកជញ្ជូនដ៏ល្អរបស់ក្រុមអ្នកបើកបរ។
សូមបញ្ជាក់ថា៖ ការធ្វើបដិសណ្ឋារកិច្ច និងការការពារសន្តិសុខសុវត្ថិភាព ជូនភ្ញៀវទេសចរ គឺមានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍។ នៅពេលដែលភ្ញៀវទេសចរមានការពេញចិត្តចំពោះសេវាកម្មផ្សេងៗ ពួកគេនឹងមកទស្សនាប្រទេស កម្ពុជាជាថ្មីម្តងទៀត។ លើសពីនេះពួកគេក៏អាចនឹងជួយផ្សព្វផ្សាយវិស័យទេសចរណ៍ ពីប្រទេសកម្ពុជា ទៅដល់អ្នកទេសចរដទៃទៀតដែលមិនទាន់បានមកទស្សនា។
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រៀបចំវគ្គអប់រំបណ្ដុះបណ្ដាលស្ដីពីការទទួលបដិសណ្ឋារកិច្ច និងការពង្រឹងសណ្ដាប់ធ្នាប់សេវាកម្មដឹកជញ្ជូនទេសចណ៍រ៉ឺម៉កកង់បី
ព្រះសីហនុ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥កន្លងទៅ សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) ប្រចាំតំបន់ខេត្តព្រះសីហនុ បានទទួលការអញ្ជើញ ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្នុងការចូលរួមវគ្គអប់រំបណ្ដុះបណ្ដាលស្ដីពីការទទួលបដិសណ្ឋារកិច្ច និងការពង្រឹងសណ្ដាប់ធ្នាប់សេវាកម្មដឹកជញ្ជូនទេសចណ៍ រ៉ឺម៉កកង់បី ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងរួមសហការជាមួយក្រុមហ៊ុនតាដា។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យសិក្ខា កាមក្រេបជញ្ជក់យកនូវចំណេះដឹងក្នុងការបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរដែលអញ្ជើញមកលេងកម្សាន្ដក្នុងខេត្តព្រះសីហនុឱ្យទទួលបានសេវាកម្មដ៏ល្អ និងសុខសុវត្ថិភាព។
លោក ជួន ផានិត អគ្គលេខាធិការនៃសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) បានចុះសួរសុខទុក្ខ និងនាំយកថវិកាផ្តល់ជូនលោក មុត ជុំនាង ដែលជាសមាជិករបស់សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំតំបន់ គោលដៅក្រុងតាខ្មៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ លោក ជួន ផានិត អគ្គលេខាធិការនៃសមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Khmer-AI) បានចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនដែលបានមកពីការចូលរួមចំណែករបស់បងប្អូនសមាគម ដើម្បីយក មកផ្តល់ជូនលោក មុត ជុំនាង ដែលជាសមាជិករបស់សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំតំបន់គោលដៅក្រុងតាខ្មៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។